ភាគទី ០៤ : និស្ស័យ

330 44 0
                                    

" បងប្រុសចូលមក "
" វ៉ាយ!​ ផ្ទះនេះធំល្មមស្អាតមិនចាញ់ដំណាក់ពីរមិញនេះទេ " ណាំជុនសម្លឹងមើលជុំវិញផ្ទះ

" ខាងនោះជាបន្ទប់បង ចាំខ្ញុំជូនទៅ " ជេកហ្គី​ក៏នាងបងប្រុសខ្លួនទៅបន្ទប់
" នេះជាបន្ទប់យើងអី "
" បាទនឹងហើយ " ណាំជុនសម្លឹងមើលជុំវិញ បន្ទប់មានការរៀបចំសមរ្យមរៀបរយមានសណ្តាប់ធ្លាប់ មានទូរដាក់សៀវភៅធំមួយ

" មើលទៅ អ័រអឹមម្នាក់នេះចូលចិត្តអានសៀវភៅដែលតើ "
" បងប្រហែលជាហត់ហើយសម្រាកសិនទៅខ្ញុំទៅធ្វើអីឲ្យ
បងញាំ "
" ឯងចេះធ្វើម្ហូបដែល "

" តែមិនឆ្ងាញ់ដូចបងធ្វើទេ "
" ចឹងតិចទៀតខ្ញុំទៅតាមក្រោយ "
" បាទមិនអីទេតាមសម្រួលចុះ " ជេកហ្គី ញញឹមហើយក៏ចាកចេញទៅ

" ទាំងនេះជាការយល់សប់ឬការពិតនៀក ហុឺយ! តើមានអ្នកណាបកស្រាយប្រាប់ខ្ញុំបានទេ សៀវភៅក៏គ្មានតើគួរតែទៅរកការពិតដោយរបៀបណាទៅ ហួយ!​ឈឺក្បាលណាស់លោកអើយ អេ!​ឈប់ជេកហ្គី " ណាំជុននឹកឃើញភ្លាមក៏រត់ទៅក្រោមរកជេកហ្គី

" ជេកហ្គី!​ " សំលេងណាំជុនស្រែកជំទាលពេញផ្ទះ សំណាងដែលមានតែពីរនាក់ ជេកហ្គី ភ្ញាក់សឹងតែបាយឆាក្រពុបចេញពីខ្ទះទៅហើយ

" បងប្រុសនេះមានរឿងអី " ជេកហ្គី ដួសបាយឆាដាក់ចានយកមកដាក់លើតុ
" បងមានរឿងចង់សួរឯង " ណាំជុនរត់មកអង្គុយលើកៅអី

" និយាយពីរឿងអ្នកអង្គម្ចាស់ទាំងអស់នឹងរឿងពួកយើងកាលពីមុនបានទេបងចង់ដឹង ព្រោះបងយល់ថាបងមិនចាំអ្វីសោះ "
" កុំបារម្ភអីខ្ញុំគង់តែប្រាប់បងទេ "

" ចឹងក៏និយាយមក "
" បងញាំបាយទៅខ្ញុំនិយាយប្រាប់បងបណ្តើរ "
" អឺ! បាន "

" គឺចេះទេ ស្តេចនៃ អាណាចក្រឈូកទឹកកក មានអ្នកម្នាងទាំងអស់បីនាក់ អ្នកម្នាងធំមានបុត្រាម្នាក់នោះគឺអ្នកអង្គម្ចាស់ស៊ូហ្កា អ្នកម្នាងទី 2 មានបុត្រា 2 នាក់ជាកូនភ្លោះព្រះនាមថេយ៉ុងនិងព្រះនាមជុងហ្គុក ចំណែកអ្នកម្នាងទី 3 មានបុត្រម្នាក់ព្រះនាមស៊ុកជីន "

" បងនៅចាំខ្លះៗ តែថាអ្នកអង្គម្ចាស់ស៊ុកជីនជាបុត្រច្បងត្រូវទេហេតុអីក៏អ្នកអង្គម្ចាស់ទី 2 ជារាជទាយាទទៅវិញ "
" មើលទៅត្រូវនិយាយប្រាប់បងឡើងវិញហើយតែថាគួរនិយាយពីត្រង់ណាមកវិញ "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Dove le storie prendono vita. Scoprilo ora