ភាគទី ១៥ : សង្ស័យ

205 31 2
                                    

អ័រអឹម នឹកឃើញរឿងដែលកើតឡើងនៅថ្ងៃដែលគេមកដល់ទីនេះដំបូងគឺថា មានមនុស្សចង់សម្លាប់គេ តែគេមិនស្គាល់ទេថាជាអ្នកណា

" ដំណាក់សៀវភៅនៅឯណាចេះ " អ័រអឹមនឹកឃើញដល់អ្នកអង្គម្ចាស់ច្បងគេក៏រត់ទៅរកទ្រង់

*ឌឹប.... ណាំជុនរត់ៗ ភ្នែករវល់តែក្រលេកមើលនេះមើលនោះតែមិនប្រយ័ត្នក៏បុកត្រូវអ្នកណាមិនដឹង

" អូយ! សុំទោស សុំទោស "
" អ័រអឹម "
" អ្នកអង្គម្ចាស់ច្បង នេះកំពុងតែរកទ្រង់ល្មម " ណាំជុន សម្លឹងមើលមុខជីនទាំងសប្បាយចិត្ត

" រកយើងមានការអីមែនទេ " ជីនតបដោយញញឹម
" ទៅនិយាយគ្នានៅដំណាក់សៀវភៅល្អទេ " ណាំជុនបញ្ចេញរឹកពារដូចខ្លាចអ្នកណាចឹង

" បានមកតាមយើងមកចឹង " ជីនដឹងដៃរបស់ណាំជុនទៅដំណាក់សៀវភៅផ្ទាល់ខ្លួនរបស់ទ្រង់

/ដំណាក់សៀវភៅ/

" និយាយមក " អ្នកទាំងពីអង្គុយទល់មុខគ្នា
" ដំណាក់សៀវភៅនេះស្អាតណាស់ សៀវភៅក៏ច្រើនដែរ " ណាំជុនមិនបានចាប់អារម្មណ៍សំដីរបស់ អ្នកអង្គម្ចាស់ច្បងទេរវល់តែភ្លឹកនឹងសៀវភៅនិងការតុបតែងក្នុងដំណាក់សៀវភៅ

" បើចូលចិត្តអាចមកទីនេះរាល់ថ្ងៃបានណាយើងអនុញ្ញាត "
" អរព្រះគុណទ្រង់ហើយ តែថាកុំអីនាំតែរំខានទ្រង់ទេ "
" អត់ទេយើងរីករាយជានិច្ចសំរាប់តែអ័រអឹមនោះទេ " ឱនមកជិតមុខរបស់រាងតូច

" អឺ...! គឺថាចូលសាច់ការវិញ " អ័រអឹមប្រញាប់គេចចេញពីក្រសែភ្នេករបស់ជីន ហើយងើបដើរចេញពីកៅអីវិញ
" ចឹងយើងចាំស្ដាប់ " ជីនញញឹមចុងមាត់ពេលឃើញណាំជុន មុខក្រហម បញ្ចេញអាការៈអៀនដាក់គេ

" គឺបែបនេះទេទ្រង់ជាអ្នកខ្ញុំម្ចាស់កាលដែលនៅលើដំបូងរាជវាំងត្រូវទេ "
" ត្រូវហើយ "
" ទ្រង់និយាយថាមានមនុស្សចង់សម្លាប់ខ្ញុំម្ចាស់ ទ្រង់មានដឹងថាគេជាអ្នកណាទេ "

" រឿងនេះគឺថា ... "
" ពិបាកនិយាយមែនទេ "
" អ័រអឹម ការពិតទៅយើងមិនដឹងថាគួរប្រាប់ឯងបែបណាទេ "

" កុំបារម្ភអីខ្ញុំម្ចាស់មិនបង្កររឿងនាំទុកដល់ទ្រង់ឡើយតើទ្រង់អាចប្រាប់បានទេ "
" យើងមិនមែនបារម្ភរឿងនឹងទេអ្វីដែលយើងបារម្ភនោះយើងខ្លាចឯងទទួលយកមិនបាន "
" បានន័យថាយ៉ាងមិច " ណាំជុន ជ្រួញជញ្ជើមដាក់ជីន

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now