ភាគទី ២៣ : សង្រ្គាមត្រជាក់

165 22 3
                                    

(យើងមកដូរវេនពួកឯងទៅសម្រាកទៅ)
(មើលឲ្យល្អផងពីរនាក់នេះសំខាន់សម្រាប់លោកមេទ័ពណាស់)
(តែថ្ងៃស្អែកអ្នកអង្គម្ចាស់ជីននឹងបង្ខំឲ្យបិតាដាក់រាជ)
(អាណិតតែអ្នកអង្គម្ចាស់ពៅទេពេលដឹងការពិតថាអ្នកអង្គម្ចាស់ជីនបញ្ជារឲ្យសម្លាប់គ្រួសារគូររដណ្ដឹងរបស់ខ្លួន)
(បានហើយឈប់និយាយទៅបើគេស្ដាប់លឺងាប់មិនខានទេ)

ប្រាកដណាស់អ្វីដែលពួកកូនទាហាននិយាយគ្នានៅខាងក្រៅនោះរាងតូចទាំងស្ដាប់លឺទាំងអស់

" អ្នកអង្គម្ចាស់ជីន សត្វតិរិច្ឆាននេះយើងមិនលើកលេងឲ្យឯងទេ " ហូស៊ុកខឹងខ្លាំងណាស់ពេលលឺបែបនេះ
" ពួកយើងឆាប់រកមធ្យោបាយចេញពីទីនេះទៅ " ជីមីនផ្ដល់យោបល់ឲ្យហូស៊ុករត់
" ត្រូវតែចឹងហើយ " ក្រោយពីយល់ស្របគ្នាហើយពួកគេទាំងពីរក៏ព្យាយាមស្រាយចំណងដោយខ្លួនឯងដើម្បីរត់ចេញទៅ

ងាកមកមើលក្នុងរាជវាំងវិញមេឃជិតភ្លឺទៅហើយ ម្នាក់ៗកំពុងនាំគ្នារិះរកមធ្យោបាយចាកចេញទៅ

" មាតា! ៗទ្រាំឲ្យបាន " អ្នកអង្គម្ចាស់ស៊ូហ្កាដែលឱបមាតាជាប់ទ្រង់ត្រូវរបួសតាំងតែពីកណ្ដាលអាធ្រាត
" មាតា... មាតាទៅលេងរួចហើយមើលទៅមាតាទៅមុនបិតាបុត្រមួយជំហានហើយ ខឹក! ខឹក! "
" ឈប់មានបន្ធូលទៅមាតា មាតានឹងមិនអីនោះទេ "

ក្រាក!

សំលេងទ្វារបើកឡើងបង្ហារឲ្យឃើញរាងតូចអ័រអឹម គ្រប់គ្នាដែលនៅក្នុងដំណាក់មានការត្រេកអរយ៉ាងខ្លាំង

" អ័រអឹម! បងដឹងថាអូនមកជួយពួកយើង " អ្នកអង្គម្ចាស់ស៊ូហ្កាញញឹមដោយក្ដីសង្ឃឹមទៅកាន់រាងតូចតែថាអ័រអឹមមិនបានប្រតិ្ដកម្មអីបន្ដិច

ព្រូស!

" ដោយសារតែគ្រប់គ្នាជិតស្លាប់ទៅហើយចឹងខ្ញុំមិនបាច់ថែរក្សាអាថ៌កំបាំងនេះទៀតទេ " អ័រអឹម បោះបោះណាមជូនទៅលើដីគ្រប់គ្នាចាប់ផ្ដើមភ្ញាក់ផ្អើលខ្លាំងព្រោះឃើញថាមានអ័រអឹមដល់ទៅពីរនាក់
" នេះបានន័យថាមិច ម្នាក់នេះ... "
" ជាកូនភ្លោះទ្វេរភពរបស់ខ្ញុំ ជាកូនភ្លោះស្លាប់នៅអតីតកាលតែរស់នៅអនាគតកាល ឈ្មោះថា គីម ណាមជូន "
" មានន័យថាពីដើមមកសុទ្ធតែជាផែនការរបស់អូន អូនប្រើប្រាស់បង " ស៊ូហ្កាស្លុតចិត្តយ៉ាងខ្លាំងមនុស្សដែលគេស្រលាញ់លើកដំកើនការពារតែចុងក្រោយបែរជាក្បត់នឹងគេ
" ត្រូវហើយ យើងប្រើប្រាស់ទ្រង់ តែនេះវានៅតិចផងស្ដេចចង្រៃនោះសម្លាប់គ្រួសារយើងគំនុំនេះយើងគ្មានថ្ងៃភ្លេចបានឡើយ "
" ហើយចុះគេពាក់ព័ន្ធអីដែរ " ស៊ូហ្កាចង្អុលទៅណាមជូនដែលក្រាបនៅលើដី
" ផែនការនេះគេក៏មានចំណែកដែលវត្តមានរបស់គេធ្វើឲ្យយើងបង្វែរការសង្ស័យទាំងអស់ទៅលើអ្នកផ្សេង អរគុណណាស់ប្អូនប្រុស " អ័រអឹមនិយាយឌឺដងទៅកាន់ណាមជូន
" អត់ទេ ស៊ូហ្កាបងកុំជឿគេអូនអត់ដឹងអីទេ ហុឹក!ៗ " ណាមជូនទឹកភ្នែករលីងរលោងគេភ័យៗខ្លាចដែលស៊ូហ្កាយល់ច្រលំចំពោះគេ
" អូ! នេះឯងស្រលាញ់ទ្រង់ពិតមែនអី ល្អតើចាំបងសម្លាប់ពួកឯងជាមួយគ្នាដើម្បីឲ្យអ្នកទាំងពីរបានរស់នៅជាមួយគ្នាផងចុះ ហាសហាសហាស! " អ័រអឹមដើរចេញទៅជាមួយសំលេងសើចយ៉ាពិសពុល ណាមជូនងាកមកមើលស៊ូហ្កាតែទ្រង់មិនរវល់ខ្វល់ពីទ្រង់ឡើយ
" មាតា! "
" ទ្រង់ត្រូវរបួសទុកឲ្យខ្ញុំម្ចាស់ព្យាបាល " ណាមជូនងាកមកឃើញអ្នកម្នាងធំរបួសមានបំណងចង់ជួយតែអ្នកអង្គម្ចាស់ទីពីរបែរជារុញគេចេញ
" ឯងចេញទៅជនក្បត់ "
" ស៊ូហ្កា! " ណាមជូនទឹកភ្នែករលីងរលោងពេលភ្លាមៗដែលស៊ូហ្កាសំលុតដាកគេ
" កុំហៅឈ្មោះយើង ល្អហើយសមចិត្តរបស់ឯងហើយមែនទេ ពេលនេះពួកយើងនៅក្នុងដៃរបស់ឯងហើយចង់កាប់ឬសម្លាប់ក៏តាមចិត្ត "
" អូនគឺណាមជូន មិនមែនអ័រអឹមទេ .... "
" យើងមិនស្គាល់ណាមជូនណាទេ ចេញទៅ " ស៊ូហ្កាមិនត្រឹមតែស្រែកកំហកគ្រប់ពេលណាមជូនព្យាយាមចូលទៅជិតទ្រង់ក៏រុញរាងតូចចេញវិញ
" បងចោទអូនយល់ថាអូនអាក្រក់ អូនមិនខឹងបងទេតែមានរឿងមួយដែលអូនមិនដែលគិតបោកប្រាស់បងនោះគឺអូនស្រលាញ់បង ក្ដីស្រលាញ់ដែលអូនមានចំពោះបងវាងជាការពិត នេះជាថ្នាំបន្សាបព្រួញនេះមានជាតិពិសឈ្មោះថាពិសស្លាប់មួយយប់បើផុតយប់នេះមាតារបស់បងនឹងស្លាប់ បងសម្រេចខ្លួនឯងចុះ " និយាយចប់ណាមជូនក៏ដើរចេញទៅក្រៅវិញ ខណៈដែលអ័រអឹមឈរនៅទីនោះស្រាប់
" បែបនេះទើបសមជាប្អូនប្រុសល្អរបស់បង " អ័រអឹមទះស្មារបស់ណាមជូនមុននឹងដើរចេញទៅមុនបាត់ ណាមជូន ដើរទៅបន្ទប់ខ្លួនវិញដែលអ័រអឹមរៀបចំឲ្យគេប្រទះឃើញជីមីននិងហូស៊ុកដែលរត់ពួននៅក្រោយដើមឈើរធំមួយ
" យើងចង់នៅម្នាក់ឯងពួកឯងចេញទៅ "
" តែ.... "
" យើងរត់ទៅណាបានបើរាជវាំងទាំងមូលត្រូវអ្នកអង្គម្ចាស់ជីននិងបងប្រុសយើងគ្រប់គ្រងអស់ហើយនោះ "
" បាទ " កូនចៅរបស់អ័រអឹមក៏ចាកចេញទៅអស់ណាមជូនក៏ដើរសំដៅទៅដើមឈើធំនោះរួចនាំពួកគេទៅបន្ទប់របស់គេ
" បងអ័រអឹម! តើមានរឿងអីពួកអ្នកអង្គម្ចាស់នៅឯណា? " ជីមីនសួរនាំដោយបារម្ភ
" មែនហើយ "
" រឿងវែងឆ្ងាយណាស់ពួកឯងអង្គុយចុះបងប្រាប់ឯងគ្រប់យ៉ាង " ណាមជូនក៏រៀបរាប់ដំណើរដើមទងទាំងអស់ប្រាប់ទៅជីមីននិងហូស៊ុកពួកគេស្ដាប់ឡើងចំហមាត់តែម្ដងហើយ
" ចឹងបងជាណាមជូនកូនភ្លោះមកពីអនាគតកាល " ហូស៊ុកសួរបញ្ជាក់ហើយងក់ក្បាល
" ខ្ញុំយល់ហើយ រឿងនេះទុកមកឡែកសិនពួកយើងម្រៀបចំផែនការគិតមើលថាធ្វើយ៉ាងមិចអាចជួយព្រះអង្គនិងពួកអ្នកអង្គម្ចាស់បាន " ជីមីន
" បងមានផែនការហើយឱនមក " ណាមជូនប្រាប់ទៅប្រាប់ទៅកាន់ជីមីននិងហូស៊ុកពីផែនការរបស់ខ្លួន

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now