ភាគទី ១៣ : ការដោះដូរ

206 30 0
                                    

" គ្មានបានកា ឆេឌី បញ្ជារមនុស្សឲ្យទៅសម្លាប់ពួកវាឲ្យអស់ទៅ "
" អ្នកម្នាងធំស្ងប់អារម្មណ៍សិនទៅ ខឹងបែបនេះមិនល្អចំពោះសុខភាពទេ " ឆេឌី ជំនិតទ្រង់រត់មកជួយឃាត់អ្នកម្នាងធំចេញពីការបោកប្រាស់របស់របប

" ជាព្រួញពិសមួយយាមផ្ដាច់ជីវិតច្បាស់ណាស់ ហេតុអីក៏វាអាចរួចខ្លួនបាន "
" រឿងនេះខ្ញុំម្ចាស់ក៏មិនយល់ដូចគ្នា អ្នកម្នាងប្រយ័ត្ន

*ឆ្វាត់....

" ស្អីនឹង " ព្រួញនាំសារបានហោះចូលមកក្នុងជំរុំអ្នកម្នាងធំ ឆេឌីក៏ដើរទៅមើលយកមកអាន

" ជាសារសំងាត់របស់អ្នកណាមិនដឹង ណាត់ឲ្យទៅជួបនៅក្នុងព្រៃ កន្លែងទឹកជ្រោះក្រោយជំរុំ "
" ជាអ្នកណាដែលវាហ៊ានណាត់យើងទៅជួបនោះ យើងមិនទៅ "

" តែគេនិយាយថាបើទ្រង់មិនដឹងគេនឹងយករឿងដែលទ្រង់បញ្ជារមនុស្សទៅសម្លាប់លោកអង្គរក្សអ័រអឹមទូលថ្វាយដល់ព្រះអង្គ "
" វាហ៊ានគំរាមយើងវាជាអ្នកណា "
" ក្នុងនេះមិនបានបញ្ជក់ទេ គេគ្រាន់តែប្រាប់ឲ្យទ្រង់ត្រូវតែទៅ "

" បាននាំយើងទៅ "
" ក្រាបទូល " អ្នកម្នាងធំនិងឆេឌី យកកន្សែងបាំងមុខហើយក៏លួចចាកចេញទៅដោយគ្មានអ្នកណាដឹងឡើង ព្រោះពេលនេះគ្រប់គ្នាវឹកវរខ្វល់តែពីរឿងរបស់អ្នកអង្គម្ចាស់ជុងហ្គុកតែប៉ុណ្ណោះ

" វាគ្រោះថ្នាក់ពេកទេដឹង " ព្រះអង្គបន្ទាប់ពីរស្ដាប់ស៊ូហ្ការៀបរាប់វិធីព្យាបាលរបស់អ័រអឹមហើយទ្រង់ក៏សាកយកមកគិត
" តែក៏ប្រសើរជាងបើកភ្នែកចោលឃើញឲ្យម្ចាស់ប្អូនជុងហ្គុកស្លាប់ទៅទាំងបែបនេះដូចគ្នា បិតា "

" ណ្ហើយ! ឲ្យតែគេអាចជួយជុងហ្គុកបាន មិនថាគេត្រូវការអ្វីយើងឲ្យគេភ្លាម តែបើមិនបានគឺស្លាប់ "

" ថាមិចស្លាប់ " ណាំជុនពេលលឺអ្នកអង្គទី 2 និយាយរៀបរាប់រឿងដែលទ្រង់ទៅសុំការអនុញ្ញាតពីព្រះអង្គ ហើយនៅដាក់លក្ខខណ្ឌគំរាមគេទៀត

" ត្រូវហើយនេះអូនអាចទៅរួចទេ " ស៊ូហ្កា
" ពេលនេះ ..... ណ្ហើយ! ត្រូវតែប្រថុយរាជពេទ្យមកតាមខ្ញុំ " ណាំជុនសម្លឹងមើលជុងហ្គុកដែលដេកត្រាំក្នុងធុងថ្នាំទឹកក្ដៅអ៊ុនៗ ដែលគេរៀបចំមុននេះ ហើយក៏ហៅរាជពេទ្យទៅកន្លែងផ្សំថ្នាំ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now