ភាគទី ១១ : ល្បិចបញ្ឆោតសត្រូវ

211 32 0
                                    

" អ្នកអង្គម្ចាស់ នេះទ្រង់ មិចក៏ទ្រង់ធ្វើចឹង ព្រះអើយ! នោះជាពស់វែកក្របី ពិសរបស់វាអាចធ្វើឲ្យទ្រង់ស្លាប់ណា "
" អូនមិនអីល្អហើយ " ជុងហ្គុក ចាប់ផ្ដើមចុះខ្សោយមុខមាត់ស្លេកស្លាង

" ទ្រង់កុំបិទភ្នែក ហុឹក ...ហុឹក "
" ហូស៊ុក កុំ ... កុំបឺតពិសអីវាគ្រោះថ្នាក់ណាស់ "
" ខ្ញុំមិនខ្វល់ទេ " ហូស៊ុក ឱនបឺតពិសចេញពី ដៃរបស់ជុងហ្គុក រួចក៏យកកន្សែងដៃមកចងឃាត់ជាតិពិស

" ខ្ញុំម្ចាស់មានថ្នាំប្រហែលជាអាចឃាត់ជាតិពិសបានមួយរយៈ " ហូស៊ុកបើកូនកាបូបជាប់ខ្លួនយកថ្នាំមួយគ្រប់ចេញមកឃើញជុងហ្គុកគ្មានកំលាំង ទឹកក៏អត់មាន ក៏សម្រេចចិត្តយកថ្នាំដាក់ក្នុងរបស់ខ្លួនហើយបញ្ជូនចូលទៅតាមមាត់នឹងមាត់ សកម្មភាពនេះធ្វើឲ្យជុងហ្គុក ភ្ញាក់ផ្អើលមិនស្ទើរទេ មិនយូរប៉ុន្មានពួកគេក៏សន្លាប់តែម្ដង

មេឃកាន់តែងងឹតណាំជុន និង អ្នកអង្គម្ចាស់ទី 2 កំពុងជិះសេះសម្លឹងមើលសត្វព្រៃ តែថាគ្មានសត្វអីមួយក្បាលសោះ

" នេះពួកយើងវង្វេងទេដឹងមកយូរយ៉ាងនេះហើយដូចជាមិនឃើញអីសោះ " ណាំជុនហាក់មានអារម្មណ៍ចម្លែករកស្មានមិនត្រូវ

*ឆ្វាត់ ....

" ប្រយ័ត្ន " ភ្លាមនោះស្រាប់តែមានព្រួយមកហោះសំដៅមករកណាំជុន ស៊ូហ្កាឃើញទាន់ក៏ចាប់ទាញណាំជុនមកជិះសេះជាមួយខ្លួន

" អ្នកណា " ណាំជុន ស្រែករកអ្នកបាញ់ព្រួញខណៈនោះក៏លេចចេញមនុស្សមួយក្រុមពាក់ឈុតខ្មៅបិទមុខប្រហែលជា 10 ទៅ 20 នាក់មកឡោមព័ទ្ធពួកគេ

" ពួកឯងកុំធ្វើឲ្យអ្នកអង្គម្ចាស់របួស ចាត់ការប្រុសម្នាក់ដែលនៅក្បែខ្លួនទ្រង់ទៅបានហើយ "
" បាទលោកបង "
" ពួកឯងខ្សឹបខ្សៀវអី " ណាំជុន សង្កេតមើលទៅមិនស្រួល

" សម្លាប់! "
" អ្នកអង្គម្ចាស់ឆាប់រត់គេចទៅ "
" អ័រអឹម! " ណាំជុនចុះពីលើខ្នងសេះមកប្រយុទ្ធជាមួយពួកគេ ស៊ូហ្កាឃើញហើយក៏មកជួយតែថាក្រុមឃាតកទាំងនោះមិនវាយប្រហារទ្រង់ទេ ពួកវាសំដៅទៅរកណាំជុន តែម្នាក់

" នេះយ៉ាងមិចវិញ " ស៊ូហ្កា ឈរភ្លឹកមិនយល់ពីអ្វីដែលកើតឡើង ចំណែកណាំជុន គេធ្លាប់ហាត់ក្បាច់គុណខ្លះកាលដែលរៀនប្រវត្តិសាស្រ្ត គេចូលចិត្តរៀនសូត្រតាមមនុស្សបុរាណ បែបនេះគេក៏អាចនិយាយបានថាសម្ថតិភាពមិនអន់ជាងអ័រអឺមពិតប្រាកដទេ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Onde histórias criam vida. Descubra agora