ភាគទី ២៤ : ត្រលប់មកផ្ទះវិញ

144 27 5
                                    

ងាកមកខាងអ្នកអង្គម្ចាស់ស៊ូហ្កាវិញ ពេលនេះពួកទ្រង់ចេញពីរាជវាំងបានសម្រេចដោយសុវត្ថិភាព គ្រប់គ្នាឈប់សំរាកនៅក្នុងព្រៃធំមួយ

" អូនទៅរកថ្នាំខ្លះសំរាប់ព្រះអង្គនិងអ្នកម្នាងធំ បងនៅក្នុងនេះមើលថែរពួកទ្រង់សិនទៅ "
" អូនប្រយ័ត្នផង " ស៊ូហ្កាសម្លឹងមើលណាមជូនប្រាប់ឲ្យប្រយ័ត្ន ណាមជូនញញឹមតបហើយក៏ចាកចេញទៅ

ណាមជូនចេញមកបេះថ្នាំ កំពុងតែបេះក៏លឺសូរសម្រឹបជើងសេះគេក៏រត់រកកន្លែងពួកមើលថាជាគ្នារបស់អ្នកអង្គម្ចាស់ជីនឬក៏មិនមែន តែក៏ប្រទះឃើញលោកពុករបស់ជីមីន រាងតូចមិនចាំយូរក៏ប្រញាប់ទៅស្ទាក់ផ្លូវ

" លោក ឡូហ្កេស "
" ហេ! លោកអ័រអឹម មិចក៏នៅទីនេះ "
" មិនមែនជាពេលដេញដោលទេ បានជួបលោកប្រសើរហើយ " លោក ឡូហ្កេសសម្លឹងមើលមុខរបស់រាងតូចហើយក៏ទៅតាមគេ
" ព្រះអង្គ! អ្នកម្នាង! រាជទាយាទ ទូលបង្គំមកយឺតពេលហើយ " លោកឡូហ្កេស ប្រញាប់ចុះពីលើខ្នងសេះឱនគោរពព្រះអង្គនិងអ្នកម្នាងទាំងពីររួមទាំងរាជទាយាទផងដែរ
" បានហើយក្រោកឡើងមក " ព្រះអង្គ
" អរព្រះគុណព្រះអង្គ " លោកឡូហ្កេសនិងទាហានផ្សេងទៀតក៏នាំគ្នាក្រោកឡើងតាមបញ្ជារព្រះរាជា
" ពួកយើងមិនមានពេលច្រើនទេឆាប់ចាកចេញពីទីនេះទៅមុនពេលអ្នកអង្គម្ចាស់ច្បងនឹងបងប្រុសខ្ញុំមកតាមទាន់ " ណាមជូនមិនចាំយូរក៏ជួយគ្រាអ្នកម្នាងចាកចេញទៅតែមិនបានប៉ុន្មានផងទ័ពរបស់អ្នកអង្គម្ចាស់ជីននិងអ័រអឹមក៏បានមកដល់
" គិតចង់រត់ទៅណា គិតហេ! ថាអាចរត់រួចនោះ "
" អ្នកអង្គម្ចាស់ជីន "
" អូ! លោកឡូហេ្កសលោកមកដល់ហើយ តែគួរឲ្យស្ដាយលោកមកយឺតពេលហើយ កូនប្រុសច្បងលោកបានសម្លាប់ប្អូនប្រុសបង្កើត ជីមីនបាត់ទៅហើយ " ជីននិយាយដោយទឹកមុខបិសាច
" បានន័យថាមិច " ណាមជូន
" ទ្រង់ធ្វើអីកូនៗទូលបង្គំ " លោកឡូហ្កេសស្លុតចិត្តយ៉ាងខ្លាំងពេលលឺបែបនេះ
" នេះបងធ្វើអីពួកគេ " ស៊ូហ្កា
" ថេយ៉ុង និង ជុងហ្គុក នេះទ្រង់ធ្វើអីពួកគេ " អ្នកម្នាងទីពីរចាប់ផ្ដើមភ័យខ្លាចថាបុត្រទាំងពីរមានគ្រោះថ្នាក់
" ឲ្យបុត្រចូលរួមសោស្ដាយផងមាតាទីពីរ ជុងហ្គុកបានស្លាប់ទៅជាមួយហូស៊ុករបស់គេទៅហើយ "
" ថាមិច... នេះ.... " អ្នកម្នាងទីពីរលឺហើយគាំងនិយាយលេងចេញ
" យើងសសើរជុងហ្គុកណាស់គេសុខចិត្តស្លាប់ទៅជាមួយមនុស្សដែលគេស្រលាញ់ទិដ្ឋភាពពេលនោះធ្វើឲ្យខ្ញុំរំភើបចិត្តណាស់ អូ! ចំណែកថេយ៉ុងក៏មិនអន់ដែលគេសងសឹងរួចក៏សម្លាប់ខ្លួនទៅតាមជីមីន លោកឡូហ្កេសចូលរួមរំលែកទុកផងកូនៗទាំងពីររបស់លោកបានស្លាប់អស់ទៅហើយ ហាសហាសហាស " អ្នកអង្គម្ចាស់ជីនសើចចេញមកយ៉ាងគួរឲ្យខ្លាច ងាកមកមើលព្រះអង្គនិងអ្នកម្នាងទាំងពីរវិញសោកស្ដាយនិងឈឺចាប់យ៉ាងខ្លាំង
" យើងនឹងសម្លាប់ថាសងសឹកឲ្យកូនយើង " អ្នកម្នាងទីពីរស្រវាបានដាវពីទាហានម្នាក់រត់សំដៅទៅរកជីនគ្រប់គ្នាចាប់មិនទាន់ អ្នកម្នាងទីពីររត់ទៅបានពាក់កណ្ដាលក៏ត្រូវព្រួញមួយបាញ់ទំលុះបេះដូងពីក្រោយដួលទៅលើដីមួយរំពេច
" មាតា អ្នកម្នាង " ព្រះអង្គនិងគ្រប់គ្នារត់ទៅមើលភ្លាមនោះសង្រ្គាមក៏កើតឡើងម្ដងទៀត ទាហានរបស់អ្នកអង្គម្ចាស់ជីននិងលោកឡូហ្កេសក៏ចាប់ផ្ដើមបើកការប្រយុទ្ធ ណាមជូនងាកមើលជុំវិញរកប្រភពព្រួញដែលបាញ់ចេញមក
" មិនបាច់រកទេគឺជាយើង " អ័រអឹមចុះពីលើខ្នងសេះដើរសំដៅមករកណាមជូន
" ហេតុអីបងធ្វើចឹង គិតហេ! ថាការសងសឹករបស់បងអាចកែរប្រែគ្រប់យ៉ាងអាចធ្វើឲ្យមនុស្សតូចធំក្នុងគ្រួសារត្រកូល វ៉ាន់នីរ៉ានទាំងអស់មានជីវិតរស់ឡើងវិញនោះ "
" រស់វិញឬអត់យើងមិនខ្វល់ទេតែអ្វីដែលសំខាន់យើងបានសងសឹក ឯងក៏ចឹងដែរបើនៅតែរឹងរួសទៀតយើងនឹងសម្លាប់ដោយទាំងឯងដែរ "
" ទោះស្លាប់ក៏ខ្ញុំត្រូវរារាំងបងដែរ " និយាយចប់ណាមជូនក៏ចូលទៅប្រយុទ្ធជាមួយនឹងអ័រអឹម អ្នកអង្គម្ចាស់ស៊ូហ្កាក៏កំពុងតែប្រយុទ្ធជាមួយនឹងអ្នកអង្គម្ចាស់ជីនដូចគ្នា
" ព្រះអង្គ ខ្ញុំ... ខ្ញុំម្ចាស់មិនបានមើលថែរទ្រង់ទៀតទេ សូមទ្រង់មើលថែរព្រះកាយផង ខ្ញុំ... ខ្ញុំម្ចាស់ "
" ទេ... អូនកុំនិយាយបែបនឹងអូននឹងមិនអីទេ "
" មែនហើយ ម្ចាស់អូន " អ្នកម្នាងធំ
" ម្ចាស់បងមើលថែរព្រះអង្គផង ខ្ញុំម្ចាស់ប្រហែលមិនអាចរស់ទេ ខ្ញុំម្ចាស់ចង់ទៅតាមបុត្ររបស់ខ្ញុំម្ចាស់ ពួកគេកំពុងតែឈរចាំខ្ញុំ ... ហុឹស! ថេយ៉ុង ជុងហ្គុក មាតានឹងទៅតាមបុត្រ " អ្នកម្នាងទីពីរសម្លឹងមើលទៅផ្នែកដែលគ្មានមនុស្សក្នុងកែវភ្នែករបស់ទ្រង់បានស្រមៃឃើញបុត្រាទាំងពីរកំពុងតែឈរចាំទ្រង់ដោយស្នាមញញឹម ព្រះអង្គនិងអ្នកម្នាងធំឃើញហើយរឹតតែឈឺចាប់ មិនយូរប៉ុន្មានជាតិពិសបានសាយភាយក្នុងខ្លួនរបស់ទ្រង់ធ្វើឲ្យអ្នកម្នាងទីពីរក៏ដាច់ដង្ហើមស្លាប់បាត់ទៅជាមួយស្នាមញញឹមលាយទឹកភ្នែក
" ម្ចាស់អូន " ព្រះអង្គ
" អ្នកម្នាង " អ្នកម្នាងធំ
" មាតាទីពីរ " អ្នកអង្គម្ចាស់ស៊ូហ្កាក្រលេកទៅឃើញថាអ្នកម្នាងទីពីរបានស្លាប់ទ្រង់មានការសោកស្ដាយយ៉ាងខ្លាំង
" អ្នកបន្ទាប់គឺជាឯងនឹងហើយ "
" អ្ហឹក! " មិនប្រយ័ត្នអ្នកអង្គម្ចាស់ជីនចាក់ត្រូវទ្រូងរបស់អ្នកអង្គម្ចាស់ស៊ូហ្កាមួយដាវយ៉ាងជ្រៅ ធ្វើឲ្យអ្នកអង្គម្ចាស់ស៊ូហ្កាអស់ជំហរជាឱកាសល្អជីនក៏ដកដាវមកវិញហើយភ្ជុងករបស់ស៊ូហ្កា
" ឯងចាញ់ហើយ "
" សម្លាប់ខ្ញុំទៅ " អ្នកអង្គម្ចាស់ស៊ូហ្កានៅតែមិនព្រមចុះចាញ់នៅសម្លឹងជីនដោយក្រសែរភ្នែកឌឺដងទៀត
" អ្នកអង្គម្ចាស់ស៊ូហ្កា អា៎! " ណាមជូនដែលងាកទៅឃើញស៊ូហ្កាក្នុងសភាពគ្រោះថ្នាក់ក៏បែកអារម្មណ៍ធ្វើឲ្យអ័រអឹមក្រវៀសដាវត្រូវដៃខាងឆ្វេងរបស់គេមុននឹងដាវភ្ជុងករបស់គេ
" ឯងចាញ់ហើយ "
" សម្លាប់ខ្ញុំទៅ "
" យើងមិនសម្លាប់សាច់ញា្ញតិរបស់ខ្លួនឯងទេ " អ័រអឹមក៏ដកដាវមកវិញមុននឹងបន្ដនិយាយ
" យើងនឹងនាំឯងទៅអនាគតកាលវិញ បេសកម្មរបស់ឯងចប់ហើយ " អ័រអឹមញោចស្នាមញញឹមចុងមាត់
" ទេ! ខ្ញុំមិនទៅវិញទេ " ណាមជូនព្យាយាមងើបឡើងរួចរត់ទៅរកអ្នកអង្គម្ចាស់ស៊ូហ្កា ទ្រង់ឃើញណាមជូនរត់មកក៏រកឱកាសគេចរត់ទៅរករាងតូចចេញទៅជាមួយគ្នា
" តាម " អ្នកអង្គម្ចាស់ជីនស្រែកបញ្ជារដកកូនចៅមួយចំនួនដេញតាមស៊ូហ្កានិងណាមជូន អ័រអឹមឃើញហើយក៏មិនចាំយូរដេញទៅតាមពួកគេទាំងពីរដូចគ្នា

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now