ឆ្លងភព

2.3K 148 2
                                    

  សត្សវត្សទី21 ឆ្នាំ2021 ប្រទេសចិនដែលងើបពីភាពវឹកវរបែរជាមានភាពរីកចម្រើនសឹងតែគ្រប់ផ្នែក ទាំងប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងធនធានមនុស្សពេញប្រទេស។

ស៊ាវចាន់ ជាបុរសសម័យថ្មី នៃម្ចាស់ក្រុមហ៊ុន X group មានឈ្មោះជានាគនៃជំនួញ ទាំងឆ្លាត ទាំងពូកែ ទាំងកក់ក្ដៅ តែគាត់នៅទំនេររហូតដល់ពេលនេះអាយុ 30 ឆ្នាំហើយ។

តឹបតឹប...... សម្លេងសម្រិបជើងរត់ទាំងទ្រហេបទ្រហប ជើងវែងរត់សំដៅទៅដំបូលអគារដែរមានភាពអ៊ូអរដោយសារតែមានស្រីម្នាក់ចង់សម្លាប់ខ្លួន

"អាយ៉ាន ស្ដាប់បងសិន!!ឯងកុំលោតចុះអោយសោះ!!"

ស៊ាវចាន់ និយាយទៅកាន់ប្អូនស្រីដែលជាស្រីម្នាក់ចង់លោតសម្លាប់ខ្លួន តែលែងទាន់ហើយនាងបានរអិលជើងធ្លាក់ទៅពេលនោះ នាយតូចក៏លោតទៅចាប់នាងបានធ្លាក់ទៅជាមួយដែរ

រយះពេល 30 ឆ្នាំត្រូវស្លាប់ទាំងបែបនេះមែនទេ?? ល្អណាស់បើគាត់បានកំដរប្អូនស្រីជាទីស្រឡាញ់របស់គាត់ គាត់ព្រមគ្រប់យ៉ាងភ្នែកបិទសន្សឹមៗព្រមទទួលយកគ្រប់យ៉ាង ទោះដឹងថាត្រូវស្លាប់អ្វីដែលនឹកឃើញគឺមានតែប្អូនស្រីប៉ុណ្ណោះ។

"អ្នកប្រុសតូច!! អ្នកប្រុសតូច!!"

ភ្នែកបើកយឺតៗ សម្លឹងមើលទៅមុខបុរសម្នាក់ដែលភ័យបែកញើសជោគ ជាមួយនឹងទឹកមុខបារម្ភយ៉ាងខ្លាំង

"អ្នកប្រុសដឹងខ្លួនហើយ!!!"

ស៊ាវចាន់ងើបអង្គុយទាំងមានអារម្មណ៍ថាឈឺចាប់នៅត្រង់ខ្នងដូចជាដាច់រលាត់អញ្ជឹង

"ខ្ញុំនៅរស់ទេហ្អេ!?? "

ស៊ាវចាន់សម្លឹងមើលជុំវិញខ្លួនដែលជាបន្ទប់ធំមួយវាមិនខុសពីសម័យថ្មីប៉ុន្មានទេតែ មានចំណុចសម្គាល់ខ្លះដែលធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនឯងកំពុងនៅក្នុងសារមន្ទីជាតិ ដូចជាថាសចម្រៀង ទូរស័ព្ទលើតុ និងសម្លៀកបំពាក់ចម្លែកៗ តែរបស់ប្រើប្រាស់មួយចំនួនវាស្ទើរតែគាត់មិនដែលបានឃើញ

"អ្នកប្រុសតូច!!ខ្ញុំលាបថ្នាំឲ្យ!!"

ស៊ាវចាន់សម្លឹងមុខក្មេងដែរនៅចំពោះមុខយូរបន្តិចទោះគាត់នៅវិលវល់តែគាត់នៅតែមានភាពស្ងប់ស្ងាត់នឹងបណ្ដោយសិន។ គាត់ដោះអាវនឹងបែរខ្នងឲ្យក្មេងប្រុសដែលកំពុងតែកាន់ថ្នាំចាំលាបរបួសឲ្យ ដើម្បីធ្វើតាមភារកិច្ច

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now