អាថ៌កំបាំងលោកឧត្តមសេនីយ៍

650 70 3
                                    

    នៅក្នុងផ្ទះរបស់លោកមេភូមិគឺនៅតែកូនស្រីតូចរបស់គាត់ប៉ុណ្ណោះ ពេលដែលឃើញសភាពឧត្តមសេនីយ៍មិនស្រួលនាងក៏មកជួយស៊ាវចាន់គ្រានាយមកអង្គុយឲ្យបានស្រួល មុននេះធ្វើហមណាស់តែលូវដើរមិនចង់រួច។ ពួកគេទាំងពីរក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ដែលទទឹកដោយសារភ្លៀងពីក្មេងស្រីជួយឲ្យសម្លៀកបំពាក់។ នាងក៏ចេញទៅធ្វើអាហារខ្លះឲ្យលោកឧត្តមសេនីយ៍ផងដែរ។

"ហេតុអីលោកទៅឈរហាលភ្លៀងទាំងមិនបានញ៉ាំអាហារពេលល្ងាចបែបនេះ??លោកមិនខ្លាចឈឺទេហ្អេ??"

ស៊ាវចាន់និយាយបណ្ដើរចាក់តែឲ្យនាយក្រាស់បណ្ដើរ គាត់មិននឹកស្មានថាឃើញសភាពមុខប្រឡាក់ភក់របស់គាត់ទេពេលដែលជួបដំបូង

"វាគ្មានអីធំដុំទេ!! ខ្ញុំធ្លាប់ជួបច្រើនជាងនេះ!!"

មែនហើយមុននឹងក្លាយជាឧត្តមសេនីយ៍គាត់ក៏ធ្លាប់ជាក្មេងទាហ៊ានម្នាក់រត់គេចគ្រាប់ ជួយប្រជាជនរាប់មិនអស់ ខំប្រឹងហ្វឹកហាត់បង្អត់បាយពីរបីថ្ងៃ នេះជាជីវិតរបស់គាត់

"លោកចង់គិតយ៉ាងម៉េច?? រឿងនេះពាក់ពន្ធ័នឹងគ្រួសារវ៉ាង!!"

សូម្បីតែស៊ាវចាន់ក៏អាចស្មានដឹងថាជាស្នាដៃអ្នកណាដែរ។ នាយទទួលពែងតែពីរាងស្ដើងមកក្រេបបន្តិចមុននឹងដាក់ចុះវិញទាំងដកដង្ហើធំ ព្រោះថាគាត់មិនចង់ឃើញមុខសមាជិករបស់គ្រួសារវ៉ាងទេ

"មើលទៅខ្ញុំត្រូវទៅជួបនិយាយជាមួយ ហុងយ៉ានហើយ!!"

នាយតូចជ្រួញចិញ្ចើមចូលព្រោះតែឈ្មោះចម្លែកគាត់មិនដែរលឺពីអ្នកណានិយាយពីឈ្មោះម្នាក់នេះទេ

"ហុងយ៉ាន??? "

"ហុងយ៉ាន...វ៉ាង ហុងយ៉ាន!!! បងប្រុសតែម្នាក់គត់របស់ខ្ញុំ!!"

នាយក្រាស់និយាយទាំងទឹកមុខចងគំនុំ ចង់ដឹងណាស់ថាហេតុអីគ្រួសារវ៉ាងរញ៉េរញ៉ៃអីបែបនេះ តែស្ថានភាពទឹកមុខនេះមិនគួរសួរសំណួរដែលប៉ះពាល់អារម្មណ៍ទេ

"លោកចង់ទៅនិយាយជាមួយគេ?? ដូចច្នេះ.....វានឹងគ្រោះថ្នាក់ទេ??"

នាយតូចសួរដោយហើបមាត់មិនចង់រួច តែចិត្តដែលបារម្ភបានរុញភាពក្លាហានឲ្យសួរព្រោះថា អ្នកណាក៏និយាយពីរឿងលោកឧត្តមសេនីយ៍ជាមួយនឹងបងប្រុសរបស់គាត់ដែរ។ នាយក្រាស់សម្លឹងទៅមើលក្មេងដោយក្រសែភ្នែកស្ទាបស្ទង់ហើយកែវភ្នែកដែលសម្លឹងមកគាត់ជាក្រសែភ្នែកដែលស្មោះត្រង់ណាស់

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now