សេរីភាព

557 64 1
                                    

"អ្ហឹម......"

សម្លេងគ្រហឹមក្នុងបំពង់កររបស់មនុស្សត្រមក់ដោយសារតែសម្លេងរំខានចេចចាចពីខាងក្រៅ។ នាយតូចងើបពីខ្នើយទាំងនៅធេងធោង ងងុយនៅឡើយតែសម្លេងរបស់មនុស្សក្នុងទីក្រុងបានរំខានគាត់មិនអាចដេកតទៅទៀត

"ហ្អើយ.... ខ្ញុំមិនគិតថាការរស់នៅកណ្ដាលទីក្រុងរំខានយ៉ាងនេះ!!"

តុ....តុ....តុ....

"អ្នកប្រុស!! ខ្ញុំចូលទៅហើយ!!"

សម្លេងគោះទ្វាបន្លឺមុននឹងសម្លេងកាងបន្លឺតាមក្រោយ បន្ទាប់មកទ្វារក៏បើកបង្ហាញ មនុស្សក្រោមបង្គាប់ដើរមករកទាំងកាន់សម្លៀកបំពាក់ក្នុងដៃ។ កាងដាក់សម្លៀកបំពាក់នៅលើសាឡុងមុននឹងដើរទៅរៀបចំកម្រាលពូកដែលចៅហ្វាយទើបនឹងក្រោកចេញ

"អ្នកប្រុសគ្មានសម្លៀកបំពាក់ទេទើបខ្ញុំរៀបចំឲ្យថ្មី!!"

"អរគុណហើយកាង...."

ស៊ាវចាន់ញញឹមស្រស់ដាក់កាង ដោយចង់បញ្ជាក់ថាទោះមិនមែនជាគ្រួសារស៊ាវតែគាត់ងើបពីគេងដោយសប្បាយចិត្ត។ កាងបានតែញញឹមតបវិញដោយការគោរពប៉ុណ្ណោះ

"ឲ្យតែអ្នកប្រុសបានសប្បាយចិត្ត"

នាយតូចងក់ក្បាលនិងដើរសំដៅទៅបន្ទប់ទឹក រៀបចំខ្លួននិងចុះទៅញ៉ាំអាហារពេលព្រឹកនៅក្នុងភោជនីយដ្ឋានជាន់ទីពីរ។ តាមពិតក៏មិនអាក្រក់ដែលរស់នៅខាងក្រៅបែបនេះ មានអារម្មណ៍ថាសេរីភាពជាងមុនទៀតផង គ្រាន់តែរស់ជាតិអាហារនៅទីនេះឆ្ងាញ់ តែមិនអាចប្រៀបនិងម៉ែដោះបាន។

"អរុណសួស្តីអ្នកប្រុសតូច!!"

បុរសចំណាស់ម្នាក់ដែលជាមេការក្នុងភោជនីយដ្ឋានដើរមករាកទាក់អ្នកប្រុសតូចដោយញញឹមស្រស់ ចំណែកនាយក៏ញញឹមតបដោយស្មោះត្រង់ដូចគ្នា

"អគុណលោកមេការណាស់ដែលជួយរៀបចំបន្ទប់និងអាហារឲ្យខ្ញុំ!!"

"ខ្ញុំជាអ្នកអរគុណទើបត្រូវបើមិនបានម្ចាស់ភោជនីយដ្ឋានឆ្លាតដូចអ្នកប្រុសទេ ភោជនីយដ្ឋានពេលនេះក៏មិនល្បីឡើងវិញដែរ។ ណាមួយអ្នកប្រុសតូច ពួកយើងបានរកឃើញភស្តុតាងមួយចំនួនដែលអាចបញ្ជាក់ថាអ្នកណានៅពីក្រោយរឿងនេះ អ្នកប្រុសចង់បកអាក្រាតទេ??"

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now