ការសង្ស័យ

833 85 1
                                    

ថ្ងៃដំបូងនៃការងារថ្មីនាយគ្រាន់តែដើរមើលហាងលេងៗសិនប៉ុណ្ណោះ ហាងច្នៃបែបបុរាណនិងងាយៗស្រួលយល់ អាហារក៏មានអនាម័យល្អ ឆ្ងាញ់ក៏ឆ្ងាញ់ មិនចម្លែកដែលមានភ្ញៀវមិនដាច់បែបនេះហើយដូចជាគ្មានអ្វីត្រូវបារម្ភពីរឿងហាងច្រើនទេ មានតែពិនិត្យបញ្ជីហាងនិងនិយាយរួសរាយជាមួយក្មេងធ្វើការនៅទីនោះបន្តិចតែក៏ថ្ងៃត្រង់ល្មម។ ស៊ាវចាន់ខ្ចប់ម្ហូបខ្លះទៅជាមួយដើម្បីយកឯកសារទៅឲ្យបងប្រុសជាទីស្រឡាញ់។ ឡានបើកសម្ដៅមកឈប់ពីមុខទីស្នាក់ការ ហើយរាងស្ដើងក៏ដើរចូលទៅទាំងញញឹមមិនឈប់ ដូចជាត្រូវឆ្នោតមកពីណាចឹង។

"អ្នកប្រុសតូចស៊ាវ!?? មកទីនេះធ្វើអី??"

បុរសចម្លែកមុខដើរមកសួរនាំទាំងមុខក្រញូវមិនរួសរាយអីបន្តិចសោះ ទោះមិនស្គាល់ក៏គេពាក់ឯកសណ្ឋានកងរាជអាវុធដែរចឹងសួរពីស៊ាវអានប្រកដជាដឹង

"ខ្ញុំមករកស៊ាវអាន!!"

"ស៊ាវអាន?? មករកស៊ាវអានឬលោកឧត្តមសេនីយ៍ឲ្យប្រាកដ!!"

ហ៉ើយ...មិនងាយស្រួលដូចជាការគិតសោះ មើលទៅម្នាក់នេះមករករឿងច្បាស់ណាស់ក្រសែភ្នែកក៏មកជាសត្រូវដែរ

"ល្អ!! ជួបឧត្តមសេនីយ៍ក៏បានដែរនឹងបានរាយការណ៍ថាអ្នកនៅទីនេះមិនស្វាគមន៍ភ្ញៀវ!!"

ដឹប....មិនទាន់ទាំងនិយាយបានចប់ស្រួលបួលផងក៏ស៊ីកំដាប់ដៃទៅហើយ។ ស៊ាវចាន់មិនមែនជាអ្នកវៃគ្នាអីទេហើយក៏គ្មានបទពិសោធន៍វៃគ្នាដែរកាលពីមុនមួយដៃឡើងដួលតែក៏មាននរណាម្នាក់នៅពីក្រោយគាត់ទើបមិនដួលនឹងដី។ ស៊ាវចាន់ងើបឈរធម្មតាវិញប្រុងងាកមកអរគុណតែស្រាប់តែគាំងថ្មឹងនឹងក្រសែភ្នែកមិនពេញចិត្តរបស់លោកឧត្តមសេនីយ៍ដែលសម្លឹងមកដូចចង់ទាញកាំភ្លើងមកភ្ជង់ម្ដងទៀត

"អាជាវ...ទៅរត់ឆ្វែលទីលានហ្វឹកហាត់50ជុំទៅ!!"

ទីលានហ្វឹកហាត់របស់កងយោធាមិនមែនតូចទេ50 ល្មមនឹងលានអណ្ដាតដល់ដីតែពួកហ្វឹកហាត់គឺស៉ាំហើយ។ អ្នកក្រោមបង្គាប់មិនអាចប្រកែកនឹងខ្សែភ្នែកបង្គាប់បញ្ជាមួយនេះបានទេ មានតែអោនគោរពមុននឹងចេញទៅប្រតិបត្តិការ។ លោកឧត្តមសេនីយ៍មុខមិនសូវស្រស់មកពីណាក៏មិនដឹង បែរមកសម្លក់សម្លឹងនាយតូចស្ទើរតែធ្លុះដល់ជញ្ជាំងម្ខាង

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now