កាដូថ្ងៃកំណើត

533 66 0
                                    

  ពាក់កណ្ដាលយប់ក្នុងបន្ទប់ងងឹតស្លុង របស់អ្នកនាងតូចគ្រួសារស៊ាវ មានការរៀបចំឡើងរៀបរយ លើគ្រែសម្រាលផ្កាឈូកស្ដើង និងភួយសំឡីគ្របដណ្ដប់ផ្ដល់ភាពកក់ក្ដៅពីអាកាសធាតុត្រជាក់ ក្មេងស្រីក្នុងរ៉ូបស្ដើងសដេកយ៉ាងមានរបៀប និងសក់វែងគ្របបាំងមុខមួយជំហៀង។ នាងស្រាប់តែភ្ញាក់ឡើងភ្លាមដោយការរំខានអ្វីមួយក្នុងបន្ទប់នាង។ ធម្មតានាងគេងមិនដូចជាក្មេងទេបើមានអ្វីមិនប្រក្រតីនៅជុំវិញខ្លួននាងក៏ឆាប់ដឹងខ្លួនភ្លាម?

ពន្លឺពណ៌បៃតងបែកលឿងម៉្យាងបានជះមកចាំងមុខរបស់នាងទើបធ្វើឲ្យនាងភ្ញាក់ បើតាមដែលចាំនាងបានពន្លត់ចង្កៀងរួចហើយពេលដែរនាងអានសៀវភៅចប់ហើយចង្គៀងក៏មិនមែនពណ៌នេះដែរ។ រាងស្ដើងងើបអង្គុយនិងយកដៃញីភ្នែកក្រែងលគ្រាន់តែជាការស្រមៃតែពេលដែលដកដៃចេញពន្លឺភ្លើងនៅដដែរ។ នាងទម្លាក់ជើងចុះពីគ្រែនិងដោះជំហ៊ានយឺតៗ ទៅរកពន្លឺដែលជះចេញពីលើតុសាឡុងរបស់នាង ។

"តើជាស្អី?? សត្វល្អិត??ឈប់សិនមិនមែនទេ!!"

នាងប្រញាប់លើកដបកែវខ្លីដែលជាប្រភពពន្លឺមកមើលឲ្យជិត ដបមួយនេះរលេញធម្មតាទេតែត្រូវបានគេដាក់ផ្កាស្រស់ពណ៌សនៅខាងក្នុង  និងមានដុំក្រួសដែលមានសារជាតិអាចភ្លឺនៅពេលងងឹតបាន តែអ្វីដែលភ្លឺខ្លាំងជាងនេះទៀតគឺសត្វតូចៗ ប៉ុន្មានក្បាលហោះទៅហោះមកក្នុងដបបញ្ចេញពន្លឺ ដែលអាចមើលឃើញពួកវាបានយ៉ាងងាយក្នុងទីងងឹតតែមិនអាចបញ្ចាំងមើលសៀវភៅដូចចង្កៀងទេ។ វាត្រូវបានគេចាប់ដាក់ដបដោយមានឆ្នុកឈើញុកមាត់ដបជាប់

"អំពិលអំពែក??"

នាងទើបតែសម្គាល់ថាជាអំពិលអំពែកទើបអាចបញ្ចេញពន្លឺបែបនេះ។ ក្មេងស្រីដាក់ខ្លួនអង្គុយចុះលើសាឡុងហើយអង្គុយមើលដបពន្លឺយ៉ាងសប្បាយ បានមួយសន្ទុះទើបនាងដាក់ដបចុះលើតុវិញតែដៃរបស់នាងបានប៉ះនឹងសៀវភៅមួយក្បាលដែលមិបមែនជាសៀវភៅរបស់នាង។ ដៃតូចស្ដើងលើកសៀវភៅឡើងបញ្ចាំងនឹងពន្លឺភ្លឺបៃតងទោះមើលមិនច្បាស់តែនាងអាចស្មានដឹងពីតួអក្សរ ដែលសរសេរលើក្របពណ៌ខៀវបាន។

"ចិត្តវិទ្យា??"

ស៊ាវនីងមើលជុំវិញខ្លួន ដែលពោពេញទៅដោយសភាពងងឹតនាងស្រវាចាប់យកចង្កៀងមកដុតបំភ្លឺដែលអាចមើលទៅអក្សរសរសេរបានច្បាស់។ ទំព័រទីមួយគឺគ្រាន់តែសរសេរអំពីចិត្ដវិទ្យាដូចសៀវភៅចិត្តវិទ្យាធម្មតាតែនៅទំព័របន្ទាប់គឺឆក់យកចិត្តរបស់នាងបាត់ទៅហើយមានវិធីជាច្រើនដែលមិនគួរឲ្យជឿដូចជាវេទមន្តអញ្ចឹង មានការណែនាំនិងបម្រាមជាមុនស្រេចផងដែរ រួមទាំងឧទាហរណ៍ពីបទពិសោធរបស់អ្នកសរសេរផ្ទាល់ទៀតផង។

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now