ចូលចិត្តនិងស្រលាញ់

632 75 1
                                    

បន្ទាប់ពីសម្រាកនៅផ្ទះដើម្បីឲ្យរបួសជាសាស្បើយ រយៈពេលប្រាំថ្ងៃហើយសេរីភាពក៏រត់មករកនាយតូចម្ដងទៀត។ ប្រាំថ្ងៃនៅផ្ទះត្រូវប្រឈមមុខនឹងអ្នកស្រីទី2 គ្រប់ពេលគួរឲ្យធុញណាស់។ នាយចេញមកមើលភោជនីយដ្ឋានតែសព្វដងនាយមានព្រលឹងព្រលះណាស់តែថ្ងៃនេះបែរជាអង្គុយត្រម៉ង់ត្រម៉ោច សម្លឹងមើលទៅមេឃដែលមានពពកស្រការនាគក្រាលពេញផ្ទៃមេឃ។ យូរៗម្ដងក៏ញញឹម យូរៗម្ដងក៏ដកដង្ហើមធំ ហើយពេលនេះក៏កំពុងក្រវីក្បាលដូចអារក្សចូលយ៉ាងម៉េចក៏មិនដឹង។ កាងដែលឈរមើលចៅហ្វាយពីចម្ងាយរិតតែគិតថាមិនស្រួលហើយ ចៅហ្វាយគាត់មិនទាន់ជាស្រួលបួលទេដឹង។ ក្មេងប្រុសដើរមករកអ្នកប្រុសនឹងផ្ងារពែងចាក់តែបម្រើ

"អ្នកប្រុស!! មកត្រូវស្នេហ៍អ្នកណាមកពីណាបានជាអង្គុយស្រមៃទាំងថ្ងៃបែបនេះ??"

នាយតូចទទួលតែលើកក្រេបហើយក៏បន្តញញឹមដូចជាមនុស្សស្ថិតក្នុងដំណាក់កាលមានស្នេហា

"កាង!! ធ្វើយ៉ាងម៉េចទើបដឹងថាយើងកំពុងតែលួចស្រឡាញ់អ្នកណាម្នាក់??"

អីយ៉ា!!! សំណួរប្លែកកាងតបទៅអ្នកប្រុសវិញទាំងស្ទាក់ស្ទើ

"អ្នកប្រុសតូច!! ហេតុអីក៏សុខៗសួរពីរឿងនេះ......ឈប់សិន!! កុំប្រាប់ថាត្រូវស្នេហ៍អ្នកណាមកពិតមែនណា??"

កាងសង្កត់ប្រយោគខាងចុង ដោយការភ្ញាក់ផ្អើល ក្មេងម្នាក់នេះម្ដងល្ងង់ម្ដងឆ្លាតពិបាកបោកមែន

"កាង!! ខ្ញុំគ្រាន់តែចង់ពិសោធន៍អារម្មណ៍ខ្លួនឯង!! ឆាប់ឡើងប្រាប់ខ្ញុំមក!!"

ស៊ាវចាន់តបវិញទាំងទឹកមុខកូនឆ្កែបក់កន្ទុយ ឃើញហើយចិត្តទន់ស្ទើររលាយទៅហើយ។ កាងញញឹមចខ្សោះនិងតបវិញដោយប្រាកដប្រជា

"អ្នកប្រុសឃោរឃៅណាស់!! ខ្ញុំមិនដែលមានសង្សារអ្នកប្រុសក៏ដឹងមិនអញ្ចឹង??"

កាងធ្វើទឹកមុខអន់ចិត្តតបមកសួរទៅកើតមិនដែលស្គាល់រសជាតិសង្សាផង ស្លាប់ហើយ!! តែភ្លាមនោះស្រាប់តែសម្លេងសើចរបស់កាងផ្ទុះឡើងប្រហែលជាបិសាចទឹកភ្នែកចេញទៅបាត់ហើយ ម្ដងយំម្តងសើចអាណាតាមទាន់

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now