អាណិត???

687 77 3
                                    

ថ្ងៃបុណ្យទូកនាគនឹងប្រារព្ធនៅថ្ងៃស្អែក ចំណែកឯថ្ងៃនេះគឺឃើញមានហាងនៅក្នុងទីក្រុងកំពុងតែរៀបចំទប់តែង នឹងមានការរៀបចំនៅមាត់ទឹកផងដែរ ទោះបីពិធីនេះហៅថាជាបុណ្យប្រណាំងទូកពិតមែនតែសម្រាប់នៅក្នុងទីក្រុងនេះគ្រាន់តែដាក់តាំងទូកប៉ុណ្ណោះព្រោះកន្លែងនិងស្ថានភាពទឹកនៅទីនេះមិនអំណោយផលតែក៏ដាក់កម្មវិធីបណ្ដែតប្រទីបឬគោមជំនួសវិញ។ខណ:ពេលដែលគ្រប់ទីកន្លែងកំពុងតែមមាញឹកដៃនិងសប្បាយរីករាយនឹងការរៀបចំតែនៅទីស្នាក់ការកងកម្លាំងគឺនៅតែហ្វឹកហាត់និងស្ងៀមស្ងាត់ដូចរាល់ដង។

"ហេតុអីអ្នកទាំងពីរខិតខំធ្វើការម៉្លេះថ្ងៃស្អែកគួរតែចេញទៅដើរលេង!!"

នីកូឡាសអង្គុយបបួលមិត្តគាត់ទាំងពីរមួយថ្ងៃហើយ តែចម្លើយគឺបដិសេធតាំងពីសួរលើកដំបូង។ រាល់ឆ្នាំមិនដែលបានដើរលេងឯណាជាមួយមិត្តទាំងពីរនេះទេ

" ឈប់សួរទៅ!! នៅមានរឿងជាច្រើនទៀតដែលត្រូវស្រាយមកគិតពីវិធីដោះស្រាយវិញទៅ!!"

ស៊ាវអាននិយាយដោយម៉ឺងម៉ាត់ ប្រុសទាំងពីរនេះគួរឲ្យធុញពិតមែន ការងារអីក៏ជាន់កសម្បើមម្ល៉េះ

"ស៊ាវអាន!! លោកក៏ម្នាក់ដែរ អ្នកទាំងពីរគិតតែពិនិត្យឯកសារដែលគេប្ដឹងរាល់ថ្ងៃ រឿងខ្លះជារឿងរបស់លោកវ៉ាងទេ ហេតុអីក៏ឯងត្រូវធ្វើដែរ!! "

"ក៏ព្រោះតែនេះជាតួនាទីកូនប្រុសសម្រាលការងារឪពុក!!"

សម្លេងរបស់នរណាម្នាក់ផ្សេងចេញមកពីមុខទ្វា គេគឺជាឈិនសៅ គាត់នៅមិនទាន់ទៅក្រុងខាងត្បូងវិញទៀត

"ហេតុអីឯងនៅទីនេះ!??"

ស៊ាវអានសួរជាមួយនឹងទឹកមុខស្អប់ខ្ពើមដល់សរសៃក្នុងសាច់ គ្រាន់តែលឺសម្លេងក៏ស្អប់ដល់ពេទ្យបង្កើតទៀត បើជាកូនគាត់វិញបែបច្របាច់ការសម្លាប់យូរណាស់ហើយ

"អូ!!! គឺជិះឡានមកនិងដើរចូលតាមទ្វា!!"

ឈិនសៅញញឹមឌឺឲ្យវិញ មើលចារឹកវាទៅចឹងៗអីអាណាទ្រាំបាន។ ស៊ាវអានប្រុងនឹងដើរទៅរកអ្នកដែលកំពុងឈរញញឹមចម្អកតែត្រូនីកូឡាសចាប់ជាប់មុន

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now