ពេលវេលាដែលនឹងចាកចេញ

656 69 2
                                    

ស៊ាវអាន និង ស៊ាវចាន់ កំពុងតែអង្គុយនៅកៅអីរងចាំរបស់មន្ទីពេទ្យដោយមួយម៉ាត់ក៏មិននិយាយដែរ សភាពមនុស្សដើរទៅវិញទៅមកនិងសម្លេងអ៊ូអរនៃមនុស្សក្នុងមន្ទីពេទ្យធ្វើឲ្យពួកគេកាន់តែស្មុគស្មាញទៅៗ រហូតដល់នីកូឡាសដើរចេញពីបន្ទប់ជម្ងឺវិញ។

"លោកឧត្តមសេនីយ៍កើតអ្វីធ្ងន់ធ្ងរដែរទេ!!"

នាយពេទ្យដើរមកជិតក្មេងទាំងពីរនិងព្យាយាមញញឹមអស់ពីចិត្តមិនចង់ឲ្យពួកគេតានតឹង

"គេគ្រាន់តែអស់កម្លាំងហើយ....ហើយក៏ឈាមច្រាលព្រោះត្រជាក់ខ្លាំងពេក!!"

"នីកូឡាស!! លោកដឹងទេពេលដែលលោកកុហកលោកនិយាយមិនប្រាកដប្រជាទេ!!"

នីកូឡាសដកដង្ហើមធំពេលដែលត្រូវស៊ាវអានចាប់បាន គាត់ដាក់ខ្លួនអង្គុយជិតស៊ាវអានទាំងនឿយហត់។

"មើលទៅខ្ញុំលាក់លែងបានទៀតហើយ!! ខ្ញុំបានសន្យាជាមួយនឹងអ៉ីបូមិនប្រាប់អ្នកណាអំពីស្ថានភាពរបស់គេទេ តាមពិតទៅសភាពគេជួយលែងបានហើយ!!"

ស៊ាវអាន នឹង ស៊ាវចាន់ បើកភ្នែកធំៗស្ទើរតែមិនចង់ជឿ តែនីកូឡាសក៏មិនបានលេងសើចក្នុងស្ថានការណ៍បែបនេះដែរ។

"គាត់....គាត់កើតអី??"

"ខ្ញុំក៏ភ្ញាក់ផ្អើលដូចគ្នា ពេលដែលរកឃើញដំបូងនៅពេលខ្ញុំពិនិត្យសុខភាពគេក្នុងពេលគេឡើងជាឧត្តមសេនីយ៍ កាលពី3ឆ្នាំមុន..... គេត្រូវបានបំពុលជាមួយនឹងថ្នាំជាច្រើនប្រភេទផ្សេងគ្នា ហើយក្នុងនោះគឺមានប្រភេទម្យ៉ាងដែលមិនធ្លាប់មានអ្នកព្យាបាលជាទេ គាត់ត្រូវបានបំពុលតាំងពីអាយុ 10 ឆ្នាំមកម៉្លេះ ដែលថ្នាំទាំងនោះមិនធ្វើឲ្យគាត់ស្លាប់ភ្លាមៗទេ តែជាជម្ងឺរាំរៃ និងចាប់ផ្ដើមធ្វើទុក្ខបន្តិចម្ដងៗ ពណ៌សម្បុរនៅតែដដែលតែគ្រឿងខាងក្នុងខ្ទិចអស់ហើយ!! គាត់ក្អួតឈាមញឹកញាប់តាំងពីចូលអាយុ30 ឆ្នាំ បានបញ្ជាក់ថាគាត់ជិតអស់ពេលហើយ!!"

ទាំងពីរអ្នកបងប្អូនមុខឡើងស្លេកអួលដើមកនិយាយអ្វីក៏មិនចេញដែរ ម្នាក់ៗខំទប់ទឹកភ្នែកដែលអន្ទួលធ្លាក់ចុះ ដោយប្រឹងបើកមាត់និយាយ

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now