ស្នាមញញឹមចុងក្រោយ

1.2K 123 25
                                    

ទីក្រុងខាងត្បូងជាទីក្រុងនៃសម័យនោះដែលប្រមូលផ្ដុំទៅដោយកន្លែងរាត្រីកំសាន្តផ្សេងៗ ហើយក៏ប្រមូលផ្ដុំទៅដោយមនុស្សមានអំណាចច្រើនដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅក្នុងវីឡានៃម្ចាស់ក្រុងវ៉ាង ហុងយ៉ានទៅវិញទេ នាយកម្លោះដើរដោះស្បែកជើងក្នុងសម្លៀកបំពាក់ស្ដើងសទាំងដែលបរិវេណផ្ទះខាងក្រៅក្រាលដោយព្រិល។ នាយផ្ដេកខ្លួនលើសាឡុងលើកបំពង់ខ្សៀមកជក់ធ្វើមិនដឹង នឹងកាន់តែញញឹមពេលលឺសម្រិបជើងចូលមកកាន់តែជិត ហើយបន្ទាប់មកគឺកាំបិតហោះពីចម្ងាយសំដៅមករកគាត់តែគាត់ក៏ទាយដឹងមុនស្រាប់ហើយទើបអាចគេចបានយ៉ាងស្រួល។

"ហាហា...ខ្ញុំតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្អូនប្រុសរបស់ខ្ញុំ!!"

នាយផ្លុំផ្សែងចេញនឹងទម្លាក់ខ្សៀងាកមើលទៅ ប្អូនប្រុស ក្នុងឈុតអាវធំនិងញញឹមចុងមាត់មករកគាត់វិញ

"ឯងប្រាកដជាដឹងហើយថាខ្ញុំបានក្អួតឈាមម្ដងទៀត ទើបឯងហៅខ្ញុំមកបង្ខំឲ្យឆាប់សម្លាប់តាកញ្ចាស់នោះទៀតហើយមែនទេ??"

ហុងយ៉ានក្រវីចង្អុរដៃ ជញ្ជក់មាត់ជុជុ មុនងើបពីសាឡុងដើរយឺតៗមកជិតអ៉ីបូ

"អ៉ីបូ.... ក្នុងភ្នែកឯងខ្ញុំជាមនុស្សឃោឃៅដល់ថ្នាក់នោះឬ?? កុំគិតថាបង្ខំអីគ្រាន់តែចង់ដាស់តឿនឯងតែប៉ុណ្ណោះ រាងកាយធ្វើទុក្ខញឹកញាប់របស់ឯង ឯងដឹងច្បាស់ជាងអ្នកណាថាវាមិនដល់ពាក់កណ្តាលរដូវរងារទេ!!"

នាយក្រាស់ប្ដូរទឹកមុខមកជាស្ងួតខ្សោះខាំសាច់ក្នុងមាត់ជាប់ នៅតែមិនយល់ហេតុអីប្រុសម្នាក់នេះចង់សម្លាប់ពុកខ្លួនឯងម្ល៉េះ

"ហុងយ៉ាន!! ហេតុអីឯងចង់សម្លាប់លោកម្ចាស់វ៉ាង ទាំងដែលគេមើលថែឯងខ្លាំងណាស់តាំងពីតូច"

"ហាហាហា...ហឹកហិ!!!"

សម្លេងសើចដូចបិសាចបានបឺតឈាមរបស់ហុងយ៉ានលាន់ពេញមួយវីឡា ពេលសើចអស់ចិត្តក៏ស្ងាត់មាត់ប្ដូរមកជាទឹកមុខឃោឃៅវិញ

"មើលទឹកមុខច្រណែនចេញពីមុខឯងទៅប្អូនប្រុស!! មែនហើយ....មែនហើយ!! ឯងរស់នៅពិបាកមក18ឆ្នាំទម្រាំតែចេញពីនរគមួយនោះ មិនដែលស្គាល់ពាក្យថាស្រលាញ់យ៉ាងម៉េចផង រំលឹកពេលនៅពីក្មេងជីវិតរបស់ឯងពិតជាគួរឲ្យអាណិតណាស់!!"

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jul 26, 2021 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

ចងចិត្តលោកឧត្តមសេនីយ៍Wo Geschichten leben. Entdecke jetzt