ល្បិចស្មោគគ្រោក

553 68 1
                                    

វីឡាពីរជាន់ក្រោមពន្លឺព្រះចន្ទ កំពុងតែមានមនុស្សម្នាក់ឈរនៅក្នុងសួនច្បារទឹកមុខស្ងប់ស្ងាត់សម្លឹងមើលទៅព្រះចន្ទ

"ឯងមិនចង់ចុះពីដើមឈើមកនិយាយគ្នាបន្តិចទេហ្អេ?ប្អូនប្រុស?"

មិនដឹងថាគាត់អាចចំណាំដឹងបានតាំងពីពេលណាទេ
ថាលោកឧត្តមសេនីយ៍កំពុងតែអង្គុយលើដើមឈើដែលនៅមិនឆ្ងាយពីគាត់ប៉ុន្មាន

តឹប....... សម្លេងលោតចុះពីលើដើមឈើដោយមានសុវត្ថិភាព តែទឹកមុខអត់សុវត្ថិភាពបង្ហាញពេញផ្ទៃមុខ

"ប្អូនប្រុសខ្ញុំធំច្រើនណាស់!!"

ហុងយ៉ានសើចតិចៗ ប្រុសម្នាក់នេះដូចបិសាចចាប់ជាតិអញ្ចឹង។ នាយក្រាស់បោះជំហានយឺតៗសម្ដៅមករកបងប្រុស ដោយមិននិយាយអីទាំងអស់

"ខ្ញុំមិនបានហៅឯងមកវៃទេអ៉ីបូ!!! ចរចារគ្នាសិនទៅ!!"

លោកឧត្តមសេនីយ៍ចងចិញ្ចើមជាប់ដូច្នេះនោះជាអ្វីដែលគេហៅថាអញ្ជើញឬ??ធ្វើឲ្យអ្នកភូមិរវល់ពេញមួយយប់គឺគ្រាន់តែអញ្ជើញគាត់មកចរចារ?? ចោលម្សៀតមែន

"អ៉ីបូ..... យើងឲ្យឯងជាអ្នករើសកន្លែងកប់សពឲ្យហើយទៅសល់ពេលមិនយូរទេ!!"

អ៉ីបូក្ដាប់ដៃណែហាក់ដូចជាមានអ្វីដែលគាត់មិនអាចបដិសេធបាន

"បើខ្ញុំស្លាប់ឯងក៏មិនរស់ដែរវ៉ាង ហុងយ៉ាន!! "

វាហាក់ដូចជាគាត់មិនអាចប្រកែកពីសេចក្តីស្លាប់របស់គាត់ទេ តែគាត់នៅតែមានរឿងដែលត្រូវបញ្ចប់

"អ៉ីបូ!! ឯងចង់រស់ទេ?? រស់ដើម្បីអីទៅ?? អ្នកណាខ្លះដែលត្រេកអរនឹងវត្តមានរបស់ឯង ..... គួរឲ្យអាណិត!!"

សំណួរទាំងនេះក៏គាត់មិនអាចឆ្លើយបានដែរ ដើម្បីអី? ដើម្បីអ្នកណា? មែនហើយគាត់គ្មានសល់នរណាម្នាក់ទេ អ្វីដែលគាត់ចង់ធ្វើមុនពេលដែលជីវិតត្រូវបានបញ្ចប់គឺសម្លាប់គ្រួសាររបស់គាត់

"ហាហាហាហា.... ហេតុអីអ៉ីបូ?? ហេតុអីឯងមិនសម្លាប់ខ្លួនឯងឲ្យហើយទៅ?? "

"ហេតុអីហ្អេ?? ខ្ញុំនឹងសម្លាប់ខ្លួនឯងបន្ទាប់ពីសម្លាប់ពួកតិរច្ឆានដូចជាឯងអស់!!"

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now