បញ្ចុះបញ្ចូល

749 78 1
                                    

សម្លេងរត់ពេញមួយល្វែងផ្ទះនឹងកំពុងតែរត់ចុះមកក្រោមយ៉ាងញាប់នឹងលឿងមកឈប់ត្រឹមសាឡុងកណ្ដាលផ្ទៃះក្រោយខ្នងស្ដើងរបស់បងប្រុសក្នុងឈុតម៉ៅ( Mao suit) អាវផាយពណ៌ប្រផេះដែលមានហោប៉ៅពីនៅផ្នែកខាងក្រោម ករបើកជាមួយនឹងខោពណ៌ប្រផេះផងដែរ វាជាសម្លៀកបំពាក់ដែលកំពុងតែល្បីនៅសម័យនេះ

"អាហ៊ា!!!"

សម្លេងប្អូនស្រីតែម្នាក់បន្លឺឡើងធ្វើឲ្យគ្រប់គ្នាងាកទៅមើល ស៊ាវនីងគួរឲ្យស្រឡាញ់ទៀតហើយ សក់វែងពណ៌ខ្មៅនោះទម្លាក់ធម្មតានឹងចាប់ចងពាក់កណ្ដាលដោតសៀតស្នៀតផ្កាមួយ ជាមួយនឹងរ៉ូបផ្កាឈូកប៉ះផ្កាលឿងប៉ោងៗតាមបែបកូនក្មេងនិយាយរួមគួរឲ្យស្រឡាញ់តែម្ដង

"អានីង!! ឯងប្រែកាយមែនទេ??"

ទាំងកាងនិងស៊ាវនីងមើលមកនាយស្ដើងបែបឆ្ងល់ មែនហើយដូចឆ្កួតចឹងច្រឡំមាត់និយាយភាសាចម្លែក

"ហាហា....កុំប្រកាន់អី!!មិញនឹងខ្ញុំឆ្កួតទេ...ហើយ ស៊ាវអាននៅមិនទាន់ហើយទៀត?? មេឃងងឹតហើយណា!!"

ស៊ាវនីងដើរមកគៀកដៃបងប្រុសនិងធ្វើមុខធុញទ្រាន់ព្រោះនាងអាចទាយដឹងពីរូបរាងបងប្រុសស៊ាវអាននាងបានឥឡូវនេះ

"សូមទោសដែលធ្វើឲ្យរងចាំ!!"

ស៊ាវអានដើរមករកពួកគេដោយឈុតប្រហាក់ប្រហែលនឹងស៊ាវចាន់សង្ហាគឺសង្ហាហើយតែហេតុអីគេពាក់មួយតួខ្លួនខ្មៅទាំងអស់ចឹង??

"គេទៅចូលរួមពិធីបុណ្យសពមែន??"

ស៊ាវចាន់អោននិយាយខ្សឹបៗជាមួយប្អូនស្រី ទៅពិធីខួបកំណើតស្អីបើងងឹតមួយតួរខ្លួតបែបនេះ

"តែខ្ញុំថាសមជាមួយនឹងមុខសោះកក្រោះរបស់គាត់!!"

ស៊ាវនីងនិយាយក៏ត្រូវដែរ មុខងាប់បែបនេះគឺល្អឥតខ្ចោះជាមួយនឹងឈុតខ្មៅវាដូចជាយមបាល

"ខ្ញុំមិនចាំបាច់យកចិត្តទុកដាក់លើសម្លៀកបំពាក់ដើម្បីទៅកម្មវិធីដ៏គួរឲ្យធុញទេ!! ឆាប់ឡើងកុំរវល់តែភ្លឹក!!"

ស៊ាវអានដើរចេញទៅមុន គ្រាន់តែគិតដល់កម្មវិធីទឹកមុខគេដូចជាចាញ់សង្គ្រាម ព្រោះមនុស្សដូចជាគាត់សម្លេងមនុស្សនិងតន្ដ្រីគឺមិនស្មើនឹងសម្លេងកាំភ្លើងទេ។

ចងចិត្តលោកឧត្តមសេនីយ៍Où les histoires vivent. Découvrez maintenant