ថ្នាំល្វិង

750 71 1
                                    

ទម្រាំតែរឿងបានបញ្ចប់គឺហួសដល់ពេលល្ងាចហើយសុខៗ មេឃបង្អុរភ្លៀងភ្លាមៗដែលជាភ្លៀងដំបូងនៃរដូវភ្លៀង។ ដោយសារភ្លៀងខ្លាំងខុសពីធម្មតា មានទាំងផ្គររន្ទះខ្លាំងៗទៀតទើបមិនអាចធ្វើដំណើរទៅវិញនៅយប់នេះទេ ពួកគេក៏សម្រេចចិត្តស្នាក់នៅផ្ទះមេភូមិសិន ចំណែកទាហ៊ានប៉ុន្មានអ្នកទៀតគឺនៅជាមួយអ្នកភូមិ។ ស៊ាវចាន់ដើរចេញពីបន្ទប់ទឹកដោយស្លៀកសម្លៀកបំពាក់របស់អ្នកភូមិ ដែលឲ្យគាត់ពេលដែលងូតទឹកស្រួលខ្លួនមែនតែក៏រងារដោយសារតែខ្យល់ពីខាងក្រៅ

"អ្នកប្រុសស៊ាវ!! មេភូមិបានរៀបចំអាហាររួចរាល់ហើយគ្រប់គ្នាកំពុងតែចាំ!!"

ស៊ាវចាន់ងក់ក្បាលតបទៅជាវហើយក៏ដើរតាមពីក្រោយ បើនិយាយពីអាហារវិញបាយថ្ងៃមិនទាន់បានញ៉ាំផង

"អាជាវ!! អរគុណឯងហើយដែលព្រមជួយខ្ញុំ!!"

អាជាវធ្វើមុខស្លឺ ប្រញាប់ក្រវីដៃបដិសេធ វាឆ្គងណាស់ដែលពីមុនធ្លាប់វៃគ្នាបែរជាពេលនេះមកនិយាយអរគុណ

"មិនបាច់អរគុណទេ!! វាក៏ជាចំណែកការងាររបស់ខ្ញុំដែរ!!... ពួកយើងមកដល់ហើយ!!"

អាជាវជួយបើកទ្វាឲ្យស៊ាវចាន់ហើយដូចដែលនិយាយប្រាប់គ្រប់គ្នាកំពុងតែចាំគាត់ពិតមែន លោកមេភូមិ លោកឧត្តមសេនីយ៍ និង បងប្រុសកំពូលសង្ហារសុទ្ធតែងាកមករកគាត់

"សូមទោសដែលឲ្យគ្រប់គ្នាចាំ!!"

នាយនិយាយផងដើរទៅអង្គុយកៅអីដែលនៅសល់ចន្លោះស៊ាវអាន និងអ៉ីបូ ហើយអាជាវក៏បិទទ្វាត្រឡប់ទៅវិញ។ លោកមេភូមិជួយដួសបាយឲ្យផងនិងនិយាយដោយការក្រែងចិត្ត ព្រោះជីវភាពគាត់មិនសូវល្អអាហារក៏មិនបានល្អដែរ

"ខ្ញុំមិនដឹងថាម្ហូបត្រូវមាត់អ្នកទាំងបីដែរទេ!! បើសិនជាមានទាស់ខុសអីគឺកុំប្រកាន់..."

ម្ហូបនៅលើតុគឺសុទ្ធតែជាត្រី មានពីរបីមុខនៅលើតុ ប្រហែលជាអ្នកនៅទីនេះញ៉ាំត្រីច្រើនជាងសាច់ហើយត្រីនេះប្រកដជាមកពីទន្លេនោះហើយ។ សភាពស្ងប់ស្ងាត់របស់លោកឧត្តមសេនីយ៍និងជំនួយការដូចបំភ័យលោកមេភូមិអញ្ចឹងទោះជាមុខគេមិនបញ្ជាក់ថាស្អប់ខ្ពើមក៏មិនគួរស្ងាត់ជ្រាបបែបនេះដែរ។

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now