វង្វេង

632 69 2
                                    

យប់នេះជាយប់ទីបីនៅក្នុងពិធីបុណ្យទូកនាគ តាំងពីរឈ្លោះគ្នាជាលោកឧត្តមសេនីយ៍ថ្ងៃនោះពួកគេទាំងពីរគឺមើលមុខគ្នាមិនដែរចំទេ ម្នាក់ៗសុទ្ធតែស្ងាត់រាងខ្លួនរហូតមកដល់ពេលនេះ។ វាប្រហែលជាពេលជិតដល់ពាក់កណ្ដាលអាធ្រាត្រហើយ ស៊ាវចាន់បើកបង្អួចថ្នមៗ បោះខ្សែរពួរចេញទៅដល់ដើរនិងចុះតាមខ្សែរមកយឺតៗ គាត់មានគម្រោងទៅដើរលេងនៅយប់នេះព្រោះតែវាជាថ្ងៃបណ្ដែតគោម

"អាហ៊ា!! លួចដើរលេងមែន!!"

សម្លេងរបស់ស៊ាវនីងបន្លឺឡើងពេលដែលគាត់ចុះមកដល់ដីដោយសុវត្ថិភាព។ សភាពត្រូវប្អូនចាប់បានអត់ល្អមើលទេហើយក៏ឆ្លើយមិនចេញផងដែរ

"បើអាហ៊ាដើរលេងខ្ញុំទៅផង!!"

ស៊ាវចាន់ទើបតែចាប់អារម្មណ៍ថាប្អូនស្រីគាត់ស្លៀកពាក់បម្រុងទុកល្មមដូចជាដឹងថាគាត់នឹងចេញទៅក្រៅ តែវាគ្រោះថ្នាក់ណាស់បើវង្វេងគ្នាក្នុងពិធីបុណ្យ

"អត់ឲ្យទៅហ្អេ!! ក្មេងស្រីមិនឲ្យដើរលេងយប់ទេ!!"

ស៊ាវចាន់អោបដៃក្រវីក្បាលបដិសេធដាច់ខាត គាត់កំពុងតែមានរឿងជាមួយស៊ូរ៉ានផងបើវាឆក់ឱកាស ចាប់ប្អូនស្រីបាត់ទៅគិតយ៉ាងម៉េច??

"ក៏បាន!! ខ្ញុំនឹងទៅប្រាប់លោកពុកឥឡូវនេះ!!"

ស៊ាវមីងធ្វើដូចជាឈានជើងដើរចេញព្រោះតែនាងដឹងថាវាបានផល

"ឈប់...ឈប់សិន!! ឯងអាចទៅបានតែមិនត្រូវដើរផ្ដេសផ្ដាសទេ!!"

ស៊ាវនីងប្រញាប់ងក់ក្បាលតែមិនប្រាកដថានាងនឹងមានសុវត្ថិភាពទេ។ ពេលដែលព្រមព្រៀងគ្នាហើយពួកគេក៏ដើរមកជិតរបងជញ្ជាំងដែលខ្ពស់មិនអាចផ្លោះបាន តែក៏មានប្រឡោះឆ្កែចេញចូលមួយនៅទីនោះ

"ចេញតាមនឹងមែន??"

ស៊ាវនីងគ្មានបទពិសោធន៍លួចដើរលេងសួរទាំងរអៀសចិត្ត ព្រោះនាងមិនដែលដឹងទេថាបងប្រុសនាងពេលចេញដើរលេងយប់ម្ដងៗគឺលូនចេញដូចឆ្កែ

"បើចង់ដើរលេងត្រូវតែលូនចេញតាមប្រឡោះនេះ??"

ស៊ាវចាន់ក៏មិនដែលលូនតាមប្រឡោះឆ្កែដែរព្រោះកាលពីនៅក្នុងរាងកាយដើមគឺផ្លោះរបងមួយម៉ែតកន្លះពីដីឡើងស្រួល

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now