មិនមែនជាខ្ញុំ

544 66 1
                                    

ផ្ទះនៃត្រកូលស៊ាវកំពុងតែមាភាពវឹកវរដោយសារតែម្ចាស់ខួបបានបាត់ខ្លួនភ្ញៀវដែលមកត្រូវបានស្នើសុំឲ្យត្រឡប់ទៅវិញដើម្បីឲ្យខាងលោកឧត្ដមសេនីយ៍ធ្វើការបានស្រណុកចិត្ត។ នាយជាវដើរមករកលោកឧត្តមសេនីយ៍ដែលកំពុងតែពិភាក្សាជាមួយលោកគ្រូពេទ្យនៅជិតបង្អួចដែលបើកចោល ជាមួយនឹងឆ្កែជំនាញហិតក្លិនពីរក្បាល។

"លោកឧត្តមសេនីយ៍ខ្ញុំបានយកឆ្កែមកតាមដែលលោកត្រូវការហើយ!!"

នាយក្រាស់ងាកមកមនុស្សក្រោមបង្គាប់មុននឹងងាកចេញទៅក្រៅបង្អួច

"ស៊ាវអាន??"

ការហៅឈ្មោះរបស់លោកឧត្តមសេនីយ៍ហាក់ដូចជាចង់សួរអំពីស៊ាវអាន អាជាវងាកទៅតាមបង្អួចក៏ឃើញឡានរបស់លោកមេបញ្ជាការមកល្មម

"អ្ហេ!? លោកមេបញ្ជាការមកហើយតើ!!"

មួយសន្ទុះក្រោយទើបសម្លេងជើងមនុស្សរត់បានបន្លឺឡើងមកកាន់តែជិតពួកគេនិងលេចរូបរាងរាងស្ដើងរត់មករកពួកគេដូចហោះស្ទើតែឈប់មិនទាន់ហើយក៏ច្រឡោតខ្លួនទៅរកលោកគ្រូពេទ្យដែលចាំទប់ល្មម

"លោកឧត្តមសេនីយ៍តើនាងបាត់ខ្លួនដោយយ៉ាងម៉េច??"

"អ្ហេ....!! អាច្រមក់ចិត្តត្រជាក់សិនទៅ!!"

នីកូឡាសចាប់ដៃស៊ាវចាប់ជាប់ដូចជាផ្ដល់លំនឹង ដែលស្ទើរតែទន់ជង្គង់និង ផ្ដល់សញ្ញាឲ្យលោកឧត្តមសេនីយ៍តាមរយៈក្រសែភ្នែក

"ពួកយើងមិនអាចសន្មតថាអ្នកនាងតូចបាត់ខ្លួនដោយរបៀបណាដែរ បន្ទប់នៅតែមានរបៀបរបបនិងមិនមែនអ្វីខុសប្លែកទេក្រៅពីបង្អួចបានបើកចំហរ ដូច្នេះនាងគួរតែចេញតាមបង្អួច!!"

"អញ្ចឹងមានអ្នកចូលតាមបង្អួចមកចាប់នាង??"

នាយពេទ្យសួរបកទៅវិញតែលោកឧត្តមសេនីយ៍មិនអាចឆ្លើយបានទេថាពិតឬអត់នោះស្រាប់តែពេលនោះស៊ាវអានក៏ឆ្លើយជំនួស

"នាងក៏ធ្លាប់ផ្លោះបង្អួចជាច្រើនដងហើយដែរ គ្រាន់តែមិនស្ទាត់ជំនាញ"

"អាចមានករណីពីរ នាងអាចនឹងរត់ចេញដោយខ្លួនឯង និងមានគេមកចាប់នាង!!"

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now