ចាប់បាននឹងមុខ

607 68 0
                                    

សម្លេងស្លឹកឈើដែលបក់បោកប៉ះទង្គិចនឹងខ្យល់រួមជាមួយនឹងផ្លូវពណ៌មាសដោយពន្លឺព្រះអាទិត្យលិចបង្កើនភាពស្រស់ស្រកាលដល់មនុស្សពីរអ្នកដែរដើរតាមផ្លូវត្រឡប់មកផ្ទះវិញ។ តែឈប់សិន រៀបរាប់ធ្វើដូចឈុតឆាករូមេទិចចឹង ទឹកមុខពួកគេមិនអំណោយផលផង

"ហេតុអីបានជាខ្ញុំត្រូវដើរមកផ្ទះវិញនៀក!!"

នាយតូចក៏រអ៊ូរពាក្យនេះតាមផ្លូវច្រើនដងហើយពេលដែលត្រូវដើរមកផ្ទះជាមួយនឹងលោកឧត្តមសេនីយ៍ហើយពីទីស្នាក់ការមកផ្ទះគាត់គឺឆ្ងាយជាងមួយគីឡូឯណោះ

"ចៃដន្យថ្ងៃនេះខ្ញុំមិនបានយកឡានមកទេ!!"

នាយក្រាស់ដើរធម្មតាគ្មានហត់ គ្មានញើសអីបន្តិចទេ ស៊ាវចាន់ដកដង្ហើមដង្ហក់និងមើលទៅ ឧត្តមសេនីយ៍ដោយធុញទ្រាន់ សព្វដងពេលដែលស៊ាវអានដើរទៅទីស្នាក់ការរាល់ព្រឹកមិនគិតថាឆ្ងាយអញ្ចឹងទេទើបព្រមដើរពេលដែលចេញពីស្នាក់ការតែពេលដើរបានពាក់កណ្តាលផ្លូវក៏អូសដៃអូសជើងទៅហើយ

"ទាហ៊ានសុទ្ធតែចូលចិត្តដើរមែនទេ?? "

"ទោះមិនចូលចិត្តក៏ត្រូវតែហ្វឹកហាត់ដើរនឹងរត់ជាប្រចាំ!!"

នាយក្រាស់ឆ្លើយភ្លាមៗ និងមើលទៅអ្នកដើរពីមុខដូចជាហត់ខ្លាំងណាស់ពេលនេះសូម្បីតែនិយាយក៏មិនចង់ដែរបាត់មាត់ឈឹង

"តាមពិតវាពិបាកសម្រាប់មនុស្សធម្មតាជាពិសេសគឺដៃជើងតូចដូចជាឯងមកដើរចម្ងាយបែបនេះតែសម្រាប់ ពួកយើងវាគ្រាន់តែជាផ្លែក្រូចមួយចំណិតប៉ុណ្ណោះ!!"

នាយតូចបែរមកបូញមាត់ដាក់ មួយចំណិតស្អីដើរឡើងចង់ធ្លាក់អណ្ដាតចុះបើមួយផ្លែទៀតមិន ទៅពេទ្យព្យួរសារ៉ូមទេ?? នាយសម្រូតខ្លួនអង្គុយចោងហោងនិងក្រវីដៃបញ្ជាក់ថាដើរទៅមុខមិនរួច។ លោកឧត្តមសេនីយ៍ដើរមកជិតអោនមកក្បែរ

"ជិតដល់ផ្ទះត្រកូលស៊ាវហើយ!!"

"ទៅលែងរួចហើយ..... មានអារម្មណ៍ថាឈឺជើងណាស់ ហើយក៏ខ្សោះខ្លួនដែរ!!"

នាយក្រវីក្បាលនិងនិយាយសម្លេងតិចៗដោយហត់ខ្លាំង លោកឧត្តមសេនីយ៍ដកដង្ហើមចូលវែងក្រឡេកមើលផ្លូវដែលស្ងាត់គ្មានមនុស្សនិងដាច់សន្លឹមដូម្បីតែដំបូលផ្ទះត្រកូលស៊ាវ នៅមិនទាន់ឃើញផង។

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now