ត្រឡប់មកវិញ

582 66 4
                                    

នៅក្នុងផ្ទះគ្រួសារស៊ាវកំពុងតែពោពេញទៅដោយក្ដីបារម្ភចំពោះកូនស្រីដែលនាងខុសពីធម្មតា។ នីកូឡាសក្រោយពីពិនិត្យមើលនាងពេញមួយយប់រហូតមកដល់ឥឡូវថ្ងៃរះវិញទៅហើយតែនាងមិនចម្រើនទៅណាសោះ។ នាយងាកមករកលោកស៊ាវវិញនឹងព្យាយាមធ្វើទឹកមុខធូរស្រាល

"លោកម្ចាស់គួរតែទៅសម្រាកបានហើយ!! អ្នកនាងតូចគ្រាន់តែភាំងនិងភ័យខ្លាចខ្លាំងពេក ត្រូវចំណាយពេលបន្តិចដើម្បីនាងមកក្នុងសភាពដើមវិញ"

លោកស៊ាវដកដង្ហើមធូរទ្រូងនិងងើបពីសាឡុងដើរមកអង្អែលក្បាលកូនស្រីមុននឹងដើរចេញ។ នាយពេទ្យផ្លុំខ្យល់ចេញម្នាក់ទៀតដកដង្ហើមឲ្យធូរស្រាល និងងាកមកមើលមុខស៊ាវអានដែលពោពេញទៅដោយក្ដីបារម្ភនិងពិបាកចិត្ត

"អាចនិយាយបានហើយ!! នាងកើតអី??"

នីកូឡាសទម្លាក់ទឹកមុខវិញនិងមើលទៅស៊ាវនីងដែលដេកភ្នែកបញ្ឈរដូចសាកសពដកដង្ហើម ហើយក្រវីក្បាលតិចៗ

"នាងមិនមានរបួសអ្វីទាំងអស់ បេះដូងដើរធម្មតា ទាំងគ្រឿងក្នុងទាំងគ្រឿងក្រៅនៅគ្រប់ តែនាងដូចជាត្រូវបានគេដកព្រលឹងចេញអញ្ចឹង។ ខ្ញុំទាយថានាងអាចលឺនិងយល់ពួកយើងនិយាយ នាងក៏ចង់តបមកវិញដែរ និងក្រសែភ្នែកដែលអង្វរកមួយនោះខ្ញុំច្បាស់ថានាងចង់ប្រាប់អ្វីម្យ៉ាងតែនាងមិនអាចបញ្ជាខ្លួនឯងបានដូចវេទមន្តអញ្ចឹង"

ស៊ាវអានហុចសៀវភៅមួយក្បាលដែលគាត់យកមកអានអម្បាញមិញហុចឲ្យនីកូឡាស ។នៅចន្លោះនៅសៀវភៅមានស្នៀតសៀវភៅចំណាំទុកនាយបើកកន្លែងស្នៀតទើបចាប់អារម្មណ៍ថាស្នៀតមួយនេះឃើញនៅឯណា

"អ្ហេ!! ស្នៀតសៀវភៅនេះជារបស់អ៉ីបូឲ្យទៅអ្នកនាងតូចកាលពីយប់នោះតើ!?"

"ខ្ញុំឃើញសៀវភៅនេះនៅលើតុមកទើបចង់អានសាកមើលតែមិននឹកស្មានថាវាសរសេរឡើងដោយស៊ាវចាន់ទេ"

នីកូឡាសបើកភ្នែកធំៗពេលដែលដឹងថាសៀវភៅនេះជាសៀវភៅចិត្តវិទ្យា ហើយអការ:របស់ស៊ាវនីងដូចទៅនឹងអ្វីដែលសរសេរទាំងអស់។

"ឈប់សិនលេងសើចមែនទេ??ការញែកគំនិតនិងរាងកាយចេញពីគ្នា?? វាស្ទើរតែដូចវេទមន្តទៅហើយ!!"

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now