ជំងឺបាក់ទឹកចិត្ត

654 65 2
                                    

រថយន្តចូលមកដល់ច្រកចូលភូមិខាងកើតដែលភូមិមួយនេះមានទំហំមិនសូវជាធំទេជាប់នឹងសមុទ្រធ្វើដំណើរពីទីក្រុងមកដល់ទីនេះក៏មិនឆ្ងាយប៉ុន្មានដែរវាចំណាយពេលយ៉ាងយូ 2 ម៉ោងប៉ុណ្ណោះ។ ស៊ាវចាន់ចុះពីរថយន្តដោយសម្លៀកបំពាក់ដូចជាពួកកម្មករចុះពីឡាហើយស្លៀកពាក់បែបនេះក៏ជាផែនការរបស់លោកឧត្តមសេនីយ៍នេះឯងព្រោះគាត់ក៏តែងខ្លួនបែបនេះដូចគ្នា។

"ខ្ញុំមិនយល់ទេហេតុអីចាំបាច់ស្លៀកពាក់បែបនេះដែរ?? ខ្ញុំមិនចេះធ្វើការជាកម្មករទេ!!"

នាយនិយាយដោយមិនពេញចិត្តនឹងសម្លក់ទៅកាន់លោកឧត្តមសេនីយ៍ដែលចុះពីឡានមកដោយកាន់កន្សែងតូចពីមកជាមួយ

"ដើម្បីកុំឲ្យគេស្គាល់អត្តសញ្ញាណ... ពួកយើងមក ស៉ើបមិនមែនមកចរចាទេ !!"

"ហើយចុះទាក់ទងអីនឹងខ្ញុំដែរ?? លោកមិនយកស៊ាវអានមកតែបែរជាយកខ្ញុំមកទៅវិញ!!"

នាយក្រាស់ហុចកន្សែងមួយទៅឲ្យរាងស្ដើងនឹងមួយទៀតយកមកចង់បិទមុខរបស់គាត់ ហើយទើបឆ្លើយតបទៅវិញ

"ដោយសារតែគ្រួសារស៊ូជាអ្នកគ្រប់គ្រងទីនេះ!"

"គ្រួសារស៊ូ?? ស៊ូរ៉ាន??"

ស៊ាវចាន់ក្ដាប់ដៃជាប់ពេលដែលលឺត្រកូលអាម្សៀនោះវាដល់ពេលដែលត្រូវផ្ដាច់ពាក្យជាមួយពួកត្រកូលស៊ូហើយ។ នាយតូចចងកន្សែងបិទមុខនិងប្រញាប់ដើរតាមក្រោយ នាយក្រាស់មកដល់មាត់កំពង់ផែមួយដែលមានកម្មករជាច្រើនកំពុងតែជញ្ជូនគ្រឿងសមុទ្រផ្សេងៗ។

"ខ្ញុំមើលទៅពួកគេដូចជាធ្វើការធម្មតានឹង!!"

ស៊ាវចាន់និយាយខ្សឹបៗជាមួយ លោកឧត្តមសនីយ៍ដោយឃើញថាកម្មករធ្វើការដូចជាធម្មតាប៉ុណ្ណោះ តែភ្លាមៗ ក្មេងជំទង់ម្នាក់បានរត់មកបុកនាយតូចដោយប្រញាប់ប្រញាល់ស្ទើរតែដួលទៅហើយតែបានអ៉ីបូទប់ទាន់

"សូមទោស!! ខ្ញុំប្រញាប់ទៅរកបងប្រុសខ្ញុំ!!"

ក្មេងម្នាក់នេះមិនលើសពីអាយុ15 ឆ្នាំទេតែគេក្លាយជាកម្មករទៅហើយ គេប្រញាប់ងើបបម្រុងនឹងរត់ទៅរកបងប្រុសដែលកំពុងតែត្រូវគេវាយធ្វើបាបតែភ្លាមនោះលោកឧត្តមសេនីយ៍ក៏ប្រញាប់ស្រវាចាប់មកវិញ

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now