ធ្លាក់ក្នុងអន្លង់ស្នេហ៍

900 95 2
                                    

តឹបតឹបតឹប........ក្រាក

សម្លេងសម្រិិបជើងរត់តឹបៗ ពេញមួយល្វែងផ្ទះ ហើយសម្លេងបើកទ្វា ដោយមិនខ្លាចក្រែងភ្ញាក់អ្នកដទៃបន្លឺឡើង

"អាហ៊ា!!!!!!"

សម្លេងក្មេងស្រីស្រែកដាក់ត្រចៀកជាមួយនឹង ពន្លឺចាំងជះមកដោយសារតែបើកវាំងនន

"អានីង...កុំរំខាន!!"

សម្លេងរវើរវាយរបស់អ្នកកំពុងដេក និងទាញភួយមកគ្របមុខមិនឲ្យពន្លឺរចាំងភ្នែក។ តែត្រូវប្អូនកំហូចទាញភួយចេញនិងស្រែកខ្លាំងៗ

"អាហ៊ា!!ភ្ញាក់....ថ្ងៃខ្ពស់ហើយណាអាហ៊ា!!"

ស៊ាវចាន់ងើបអង្គុយយកដៃជ្រោងសក់ ពិតជារំខានមែននាងមិនមែនមានអាយុ15 ឆ្នាំទេហ្អេ ម៉េចក៏ដូចជាក្នុងអាយុ5 ឆ្នាំអញ្ចឹង

"អានីងយ៉ាងម៉េចឯងនឹងមករំខានតាំងពីព្រឹកនៀក!!!"

ប្អូនស្រីចាប់ទាញដៃ ហ៊ារបស់ខ្លួនរហូតបានចុះពីគ្រែ ហើយក៏អូសដៃទៅបន្ទប់ទឹកបន្តទៀត

"ព្រឹកស្អីទៀត!!នេះម៉ោង10 ហើយ!!ឆាប់រៀបចំខ្លួនទៅ!!"

អានីងរុញបងប្រុសចូលបន្ទប់ទឹកហើយក៏បិទទ្វា យូរបន្តិចទើបស៊ាវចាន់ ចេញមកវិញជាមួយនឹងកន្សែងរុំពាក់កណ្ដាលខ្លួនតែក្នុងបន្ទប់គ្មានអ្នកណាម្នាក់ទេទើបគាត់ស្លៀកពាក់នឹងដើរចេញមក

"អ្នកប្រុសតូច អរុណសួស្តី!!"

កាងចាំអ្នកប្រុសខ្លួនរួចជាស្រេចនៅមុខបន្ទប់។ ស៊ាវចាន់ ងក់ក្បាលតបដោយមិននិយាយអីហើយដើរចុះមកក្រោមស្រាប់តែជួបនឹង លោកស្រីទី2 កំពុងអង្គុយលើសាឡុងចាំ

"លោកស្រីទី2 !!!"

"អ្នកប្រុសតូចដេកបានស្កប់ស្កល់ណាស់!!"

សម្លេងមានបំណងរករឿងច្បាស់ណាស់តែគាត់ជាអ្នកចំណូលថ្មីក្នុងភពនេះ គួរតែកុំបង្កបញ្ហាល្អជាង

"ហាហា!!ចៃដន្យអីខ្ញុំមិនសូវស្រួលខ្លួនទើបក្រោកជ្រុលបន្តិច!!"

"មិនតិចទេអ្នកប្រុស!!អាហារពេលព្រឹកគឺចាក់ឲ្យឆ្កែឆ្មាអស់ហើយ!! ខ្ញុំឃើញអ្នកប្រុសចូលចិត្តម្ហូបខាងក្រៅទើបគិតថាអ្នកប្រុសនឹងញ៉ាំនៅខាងក្រៅ!!"

ចងចិត្តលោកឧត្តមសេនីយ៍Where stories live. Discover now