សត្រូវ

588 66 0
                                    

នៅក្នុងបន្ទប់ឆុងកាហ្វេលោកមេបញ្ជាការកំពុងតែឈរសម្លឹងទៅមើលតំណក់ទឹកភ្លៀងដែលស្រក់ពីលើតំបូលមកមិនដាច់ ដៃកូរកាហ្វេក្ដៅក្នុងកែវរហូតដល់ភ្លឹកមួយសន្ទុះទើបចាប់អារម្មណ៍សម្រិបជើងអ្នកណាម្នាក់ដើរមកពីក្រោយ

"មិនទាន់ទៅវិញទេឬលោកគ្រូពេទ្យ!!"

នីកូឡាសប្រញាប់ដើរមកសម្លឹងមុខស៊ាវអានបែបឆ្ងល់ គាត់ខំដើរមកដោយសម្រិបជើងស្រាលៗនិងស្ងប់ស្ងាត់តែម៉េចក៏ដឹងថាជាគាត់យ៉ាងហោចណាស់ក៏គិតថាអ្នកផ្សេងដែរ

"លោកមានភ្នែកក្រោយដែលទេស៊ាវអាន??"

"ក្លិនរបស់លោកជាអ្នកប្រាប់ខ្ញុំ!!"

ស៊ាវអាននិយាយហើយក៏លើកកាហ្វេផឹកតែត្រូវគ្រូពេទ្យចាប់ដៃជាប់ នឹងដកកាហ្វេមកវិញ

"ផឹកជាតិកាហ្វេអ៉ិននៅពេលរសៀលអាចធ្វើឲ្យដេកមិនលក់នៅពេលយប់!! ហើយលោកមិនគួរផឹកកាហ្វេច្រើនទេអាចប៉ះពាល់ដល់សុខភាព!!"

ស៊ាវអានអត់ខ្វល់លើកកាហ្វេមកផឹកត ដូចពាក្យសម្ដីគ្រូពេទ្យចូលត្រចៀកស្ដាំចេញត្រចៀកឆ្វេងអញ្ចឹង

"ហ៉ើយ!!! ហេតុអីខ្ញុំមកជួបមនុស្សប្រុសពីរអ្នកដ៏សែនក្បាលរឹងបែបនេះ?? ស៊ាវអានហ្អា......"

ស៊ាវអានងាកមករកតាមការហៅតែមិនឆ្លើយតបទេទើបនាយពេទ្យនិយាយបន្ត

"លោកចូលចិត្តមនុស្សប្រុសទេ?? បើចូលចិត្តជាមនុស្សបែបណា? ឬលោកមានអ្នកដែលស្រឡាញ់រួចហើយ??"

ស៊ាវអានចងចិញ្ចើមចូលគ្នា នឹកឃើញយ៉ាងម៉េចមកសួរបែបនេះ?? នាយគេចវេះចេញពីទឹកមុខដែលសម្លឹងគាត់ចង់ដឹងចម្លើយតែត្រូវនាយពេទ្យចាប់ដៃជាប់

"កុំមកចង់រត់!! លោកអាយុ22 ឆ្នាំហើយ....ក្មេងស្រករលោកគេបានកូនទុកប្រើហើយលោកដឹងទេ??លោកមេបញ្ជាការលោកមិនចូលចិត្តមនុស្សស្រីចឹងមានតែលោកចាប់អារម្មណ៍មនុស្សប្រុស??"

ស៊ាវអានដកដង្ហើមធំមិនគិតទេឬថាលលេងជាមួយគាត់វាគ្រោះថ្នាក់ជាងជាមួយនឹង លោកឧត្តមសេនីយ៍នោះ?? នាយលូកដៃមកក្រសោបចង្កេះតូចនឹងអោនទៅរកផ្ទៃមុខដែលក្រហមព្រឿងៗសន្សឹមៗ

ចងចិត្តលោកឧត្តមសេនីយ៍Nơi câu chuyện tồn tại. Hãy khám phá bây giờ