ជំងឺផ្លូវចិត្ត

1.3K 106 12
                                    

   ប្រឹបៗ.......

   សម្លេងប៉ះទង្គិចនឹងស្លឹកឈើជាមួយនឹងស្បែកជើងកាន់តែបន្លឺខ្លាំងឡើងៗ រហូតមកដល់ជិតទោងសរមួយដែលមានបុរសម្នាក់អង្គុយសម្លក់កែវកាហ្វេមិនព្រេចភ្នែក ដូចមនុស្សដែលមានតែរូបរាងសំបកកាយព្រលឹងត្រូវដកចេញទៅបាត់។
    
    ក្មេងស្រីក្នុងឈុតក្រណាត់រូបខៀវស្រាលៗ ក្ដោបសំពត់អង្គុយចុះជិតបងប្រុសនិងមើលទៅបងរបស់ខ្លួនដោយក្ដីបារម្ភ។
  
   "បងមានមិនស្រួលត្រង់ណាដែរទេ??"

   "បងសុខសប្បាយណា៎!!" គាត់បែរមករកប្អូនស្រីបង្ខំចិត្តញញឹមទាំងដែលមិនអាចបិទបាំងទុក្ខព្រួយរបស់គាត់បានសូម្បីបន្តិច។

   នាងធ្វើមុខជូរព្រោះដឹងថាបងប្រុសកុហក តាំងពីបងប្រុសនាងដឹងខ្លួនវិញ បងប្រុសរបស់នាងតែងតែភ្លឹកៗ ពេលខ្លះក៏អង្គុយសម្លឹងវត្ថុនេះវត្ថុនោះរាប់ម៉ោង ម្ដងម្កាលក៏និយាយឈ្មោះអ្នកណាក៏មិនដឹងចេញមកទាំងមិនដឹងខ្លួន ទឹកមុខក្រៀមក្រំជាប់ដូចជាបាត់បង់មនុស្សសំខាន់អញ្ចឹង។

  "តើបងប្រុសធុញថប់មែនទេ?? ព្រោះធម្មតាបងប្រុសតែងតែធ្វើការជាប់រហូត"

   រាងស្ដើងសម្លឹងមុខប្អូនឡិកឡក់ហាក់ដូចជាកំពុងរកនឹកថាខ្លួនពិតជាចូលចិត្តធ្វើការគ្រប់ពេលវេលាពិតមែនឬ??

  "បងប្រុសកើតអីឬអត់ហ្នឹង??"

  "អាយាន..... តើឯងធ្លាប់ភ្លេចថាខ្លួនជានរណាដែលទេ??"

  "ហ្អឹម..... ពេលដែលខឹងច្រឡោតក៏គ្រប់គ្រងខ្លួនឯងមិនបាន ឬក៏ធ្លាប់សួរខ្លួនឯងថាបន្តរស់នៅដើម្បីអ្វី អ្នកណាក៏ធ្លាប់ជួបបែបនេះដែរ"

  ស៊ាវចាន់ងក់ក្បាលតែនាយដឹងថាគាត់ខុសពីពួកគេ រាល់ពេលដែលមើលខ្លួនឯងក្នុងកញ្ចក់វាគឺមិនដូចជាខ្លួនឯង ពេលដែលសន្ទនាជាមួយអ្នកផ្សេងក៏កាន់តែប្លែកទៅទៀត។ ទាំងនេះសុទ្ធតែមកពី ដំបៅអតីតកាលដែលមិនព្រមសះស្បើយទាល់តែសោះ ពេលដែលឃើញរបស់ដែលគេចូលចិត្តជារឿយៗ ក៏មានអារម្មណ៍ចុកទ្រូងថប់ដង្ហើមខ្លាំងណាស់។

    "បងប្រុស  ខ្ញុំយកនំចិនមកខ្លះទៀតផង នេះអូនរៀនធ្វើដោយខ្លួនឯងពីម៉េដោះណា៎!!"

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now