គេជាមនុស្សក្រអឺតក្រទម

249 44 3
                                    

   ក្រោយពេលត្រឡប់មកពីផ្ទះជើងភ្នំនោះវិញស៊ាវចាន់ក៏បានបបួលអ៉ីបូមករស់នៅជាមួយគេអ៉ីបូក៏មិនប្រកែកដែរព្រោះថាគាត់ជាមនុស្សដែលផ្លាសប្ដូរទីលំនៅញឹកញាប់ហើយណាមួយផ្ទះរបស់ស៊ាវចាន់ក៏ជាកន្លែងសុវត្ថិភាព គ្មានអ្នកណាហ៊ានមករំខានគាត់ដល់ទីនេះទេ។

សម្លេងហាន់បន្លែនិងក្លិនឈ្ងុយចេញពីក្នុងផ្ទះបាយ ប្រុសសង្ហាម្នាក់កំពុងតែហាន់ការ៉ុត ស្របពេលដែលក្មេងស្រីម្នាក់ទៀតកំពុងតែលួចការ៉ុតដែលគេហាន់ជាចំណិតៗមកញ៉ាំ។

« អ្នកទាំងពីរកំពុងធ្វើអីហ្នឹង?» ស៊ាវចាន់ដែលទើបតែចូលមកឃើញហេតុការណ៍បែបនេះហើយហួសចិត្តមែនទែន ពួកគេទាំងពីរអាចចុះសម្រុងគ្នាបានតាំងពីថ្ងៃដែលអ៉ីបូចូលមកទីនេះដំបូង ហើយក៏មិនមែនចុះសម្រុងធម្មតាទេ ដល់ថ្នាក់នាងលែងខ្វល់ពីបងប្រុសបង្កើតនាងតែម្ដង។

« បងមិនឃើញទេឬ? ពួកយើងកំពុងធ្វើម្ហូប»

« ឈប់លួចការ៉ុតពីបងបូរបស់ឯងទៅ»

«បងបូគ្មានថាអីមួយម៉ាតផង!»

« អ៉ីបូ!! បងរើសទៅចូលខាងអូនឬនាង?»

អ៉ីបូ សើចញឹមៗគ្រវីក្បាល ឯណាទៅលោកអគ្គនាយកដែលគេខ្លាចក្រែងនោះ? នៅពេលនេះគេគ្រាន់តែបុរសដែលពូកែច្រណែនម្នាក់

«ប្រាកដជានៅខាងអូនហើយ!»

«បងប្រុសលេងខូច!!»

«ហៅថាមានអទិភាពទៅវិញទេ»

«ខ្ញុំនឹងដណ្ដើមបងបូពីបងចាំមើលទៅ!ហ៉ឹស»

« ខ្ញុំគិតថាអ្នកទាំងពីរចេញទៅចាំនៅតុអាហារមុនទៅ» អ៉ីបូ មិនអាចយកចិត្តទុកដាក់ធ្វើម្ហូបបានទេបើពីរនាក់បងប្អូននេះនៅតែឈ្លោះប្រកែកគ្នាដូចនេះ។

បងប្អូនទាំងពីរក៏យល់ព្រមដើរចេញមកចាំនៅតុអាហារ តែពួកគេនៅតែទាស់សម្ដីគ្នា។ បន្តិចក្រោយមករីឆាតនាយអង្គរក្សបានដើរមករកគេទាំងប្រញាប់ប្រញាល់។

«ចៅហ្វាយមានរឿងបន្ទាន់រាយការណ៌»

«រឿងស្អី?»

រីឆាតអោនខ្សឹបចៅហ្វាយគេរំពេចនោះស៊ាវចាន់ក៏ផ្លាស់ប្ដូរទឹកមុខភ្លាម។

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now