រៀបការទៅ

451 44 5
                                    

ស៊ាវចាន់ អង្គុយលើកៅអីមុខផ្ទះតូចរបស់មីងគេ មើលទៅរូបថតពូតូចគេមិនដាក់ភ្នែក ចិញ្ចើមចងជាប់មិនរសាយ។ វាពីរថ្ងៃហើយដែលគាត់បានបាត់ខ្លួននិងមកសម្ងំនៅទីនេះ តែគាត់រកអីមិនទាន់ឃើញក្រៅពីដឹងថាមីងរបស់គេក្លាយជាបែបនេះដោយសារតែពូតូច។

« នេះជាអ្វីដែលអ្នកប្រុសចង់បាន» អាដាម ដាក់ឯកសារមួយច្បាប់នៅលើតុ ជាឯកសារដែលស៊ាវចាន់បានស្នើរសុំឲ្យគេរកកាលពីពីរថ្ងៃមុន។

ឯកសារទាំងនោះជាឯកសារមកពីមន្ទីពេទ្យផ្លូវចិត្តដែលមីងគេធ្លាប់ទៅពិនិត្យ។ វាមានរយៈពេលពីរឆ្នាំ មុនដំបូងគាត់គ្រាន់តែពិបាកចិត្តនិងស្ដ្រេស បន្ទាប់មកក៏ឃើញមានរបួសស្នាមជាការធ្វើបាបទាំងផ្លូវចិត្តទាំងផ្លូវភេទ ចំណែកឯឯកសារមួយច្បាប់ទៀតគឺជាឯកសារខុសច្បាប់ របស់មន្ទីរពេទ្យវិកលចរិតដែលមានហត្ថលេខារបស់លោកពូតូចអនុញ្ញាតឲ្យមីងរបស់គេព្យាបាលនៅទីនោះ6ខែ តែបានតែ4ខែ ក៏ត្រូវលោកតាគេយកនាងចេញមកវិញ។

« ចង្រៃយ៌ អាចង្រៃនោះវាធ្វើបែបនេះដាក់ប្រពន្ធវាបានយ៉ាងម៉េច?» ស៊ាវចាន់ ហែកក្រដាសចោលឆ្វោក ដោយសារតែគាត់ខឹងសឹងតែចេញផ្សែងសូម្បីតែអាដាមក៏មិនហ៊ាននៅជិតដែរ តែគេនៅតែប្រមូលភាពក្លាហានចាក់ទឹកជូនអ្នកប្រុសគេ

« ស្ងប់អារម្មណ៍សឹងទៅ! ចុះបើគេមិនបានស្រឡាញ់នាងវិញនោះ?»

« បើអញ្ចឹងគេរៀបការជាមួយនាងធ្វើអី?»

« នេះជាអ្វីដែលអ្នកប្រុសគួរតែគិត!»

ស៊ាវចាន់បើកភ្នែកធំៗនឹកឃើញពីអ្វីដែលលោកម្ចាស់វ៉ាងធ្លាប់និយាយ គាត់និយាយថាម៉ាក់របស់ស៊ាវចាន់មានទំនាក់ទំនងល្អជាមួយអ្នកដទៃជាពិសេសមនុស្សដែលនៅជុំវិញខ្លួនសុទ្ធតែចាប់អារម្មណ៍ជាមួយគាត់។ បន្ថែមពីនេះអេរីសក៏បានបន្ថែមផងដែរ អ្នកដែលស្និទ្ធស្នាលជាមួយនាងក្នុងនោះក៏មានលោកពូតូចដែរ។ បើអញ្ចឹងគេប្រាកដជាស្រឡាញ់ម៉ាក់ខ្លាំងណាស់ហើយ តែគួរឲ្យស្ដាយដែលម៉ាក់ស៊ាវចាន់ជ្រើសរើសបងប្រុសគេជំនួសវិញ។ តែដើម្បីបំពេញនៅអ្វីដែលគេចង់បានមានតែរៀបការជាមួយប្អូនស្រីភ្លោះរបស់នាងជំនួសវិញ តែជាអកុសលមុខអាចនឹងដូចគ្នាចំណែកចារឹកលក្ខណះមិនដូចគ្នាទេ ដូច្នេះគេក៏ប្រែមកជាធ្វើបាបមីងជាញឹកញាប់។

You've reached the end of published parts.

⏰ Last updated: Apr 18, 2023 ⏰

Add this story to your Library to get notified about new parts!

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now