ពួកយើងទាក់ទងគ្នាទៅ

387 58 2
                                    

   "ខ្ញុំចង់ធ្វើអ្វីគឺជារឿងរបស់ខ្ញុំ ជីវិតរបស់ខ្ញុំក៏ជាជម្រើសរបស់ខ្ញុំ??ហ្អាស?" ស៊ាងចាន់ ញញឹមខ្ចឹបមាត់ដោយអស់សំណើច" នេះជាប៉ារបស់ខ្ញុំឬអត់ហ្នឹង ឬខ្មោចព្រាយមកពីណាចូលរាងកាយប៉ារបស់ខ្ញុំ"

"ស៊ាវចាន់..." ស៊ាវ ឆាអ៉ីង បម្រុងនឹងស្ដីបន្ទោសតែត្រូវប្រញាប់បិទមាត់វិញ

"ខ្ញុំមិនបាននិយាយជាមួយឯងទេ!! គ្មានអ្នលណាប្រាប់ឯងទេឬថា ពេលដែលសមាជិកគ្រួសារនិយាយគ្នាអ្នកដទៃត្រូវបិទមាត់ឲ្យជិត"

"អ្នកគ្រប់គ្នានៅក្នុងផ្ទះនៅជាគ្រួសាររបស់ឯងដូចគ្នា!!" លោកស៊ាវ សម្លឹងទៅកាន់កូនប្រុសដោយក្រសែភ្នែកឃោឃៅ។

ពេលនេះប្រាកដហើយថាគាត់មិនបានត្រូវព្រាយបិសាចចូលខ្លួនទេ ព្រោះមានតែលោកម្ចាស់ស៊ាវប៉ុណ្ណោះ ដែលអាចសម្លឹងទៅកាន់កូនប្រុសគាត់ដូចជាសត្វខ្លាដែលចង់ត្របាក់ចំណី។

"គ្រួសារ?? ខ្ញុំបានបញ្ចប់ល្បែងគ្រួសារនេះមកជាយូរហើយ" ស៊ាវចាន់ ក្រឡែកភ្នែកមើលជុំវិញផ្ទះមួយជុំមុនជញ្ជក់មាត់ឃ្នាស់ចិត្ត "លោកហៅនរកនេះជាគ្រួសារឬ??"

"ឯងហៅកន្លែងដែលចិញ្ចឹមឯងតាំងពីឯងមិនទាន់ដឹងក្ដីនេះជានរក? បើមិនយល់មុខប៉ាឯង យើងមិនចិញ្ចឹមកាកសំណល់ដូចជាឯងទេ!!!"

ស៊ាវចាន់ ញញឹមដាក់ម្ដាយចុងដែលកំពុងស្រែកក្ដែងៗដាក់គាត់មិនចេះខ្មាស់មាត់ ដោយមិនញញើតឬឈឺចាប់អ្វីបន្តិច

"កាកសំណល់?? ដំបូងខ្ញុំគិតថាលោកស្រីជាមនុស្សខ្វះបេះដូង តែឥឡូវមិននឺកស្មានថាលោកស្រីក៏ជាមនុស្សអសិលធម៌ផងដែរ!!! ចិញ្ចឹម?? តាំងពីដើមមកជីវិតរបស់ខ្ញុំពោពេញទៅដោយការរៀនសូត្រ វគ្គសិក្សារាប់មិនអស់ កិច្ចការរាប់មិនអស់ .... ខ្ញុំមិនដែលដឹងទេថាហេតុអ្វីខ្ញុំត្រូវរៀនច្រើនយ៉ាងនោះទេ តែខ្ញុំដឹងត្រឹមថាខ្ញុំត្រូវតែធ្វើការអស់ទាំងនោះដាច់ខាត ....... "

រាងស្ដើងងាកទៅរកលោកប៉ានិងបញ្ចេញសម្លេងអស់សំណើច " លោកមិនអនុញ្ញាតឲ្យខ្ញុំនិយាយថានឿយហត់ មិនឲ្យខ្ញុំដួល គ្មានក្ដីសុបិនអ្វីផ្សេងក្រៅពី «អ្នកស្នងមរតក» រហូតដល់ក្មេងម្នាក់នោះធំឡើងក្លាយទៅជាអ្វីដែលលោកចង់បាន... តែប៉ាមិនដែលមកមើលនិងសួរខ្ញុំថានឹងចូលចិត្តធ្វើអ្វីនោះទេ ប៉ាធ្លាប់សួរខ្ញុំទេថា ខ្ញុំចង់ធ្វើជាអ្នកស្នងមរតកគ្រួសារស៊ាវឬអត់?? ប៉ាមានគោរពតាមការសម្រេចចិត្តណាមួយរបស់ខ្ញុំដែរទេ? សូម្បីតែអាហារដែលខ្ញុំចង់ញ៉ាំ របស់ដែលខ្ញុំចង់បាន...."

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Место, где живут истории. Откройте их для себя