ហេតុអីធ្វើបែបនេះ?

465 66 4
                                    

  ក្មេងជំទង់ស្រស់សង្ហារដើរចេញពីហាងកាហ្វេមករកឡានពណ៌ខ្មៅដែលចតជិតនោះគោះកញ្ចក់ទ្វាម្ដងរួចទើបគេបើកចូលទៅក្នុងឡាន។

"បងមិនអីទេឬ មុខរបស់បងអាចបន្លាចក្មេងបានណា៎"

ស៊ាវចាន់ យកភេសជ្ជៈពីដៃរបស់អេរីសមកផឹកឲ្យត្រជាក់ចិត្តជាមុន នឹងឆ្លើយទៅគេវិញ "ពួកមនុស្សចាស់ទាំងនោះនិយាយតែរឿងអត់បានការខ្ញុំស្ទើរតែទប់ទល់នឹងកំហឹងរបស់ខ្លួនលែងបានទៅហើយ!!"

"ខ្ញុំគិតថាបងឆាប់ខឹងណាស់ឥឡូវនេះ"

"យ៉ាងណាចៅហ្វាយអាយុ30ឆ្នាំហើយ" រីឆាត ចូលរួមសន្ទនាតបនឹងអេរីស និងលួចសើចតិចៗផងដែរ ធ្វើឲ្យម៉ាធីវដែលអង្គុយនៅចំហៀងខ្លួនក្រហេមមាត់គម្រាមជាមុន។

"មែនហើយ អេរីស!!! រឿងដែលខ្ញុំបានបញ្ជាឯងយ៉ាងម៉េចហើយ??" រាងស្ដើងនៅចាំថាគាត់បានឲ្យក្មេងម្នាក់នេះធ្វើរឿងសំខាន់មួយមុនពេលដែលគាត់បាបជួបរឿងចម្លែកនោះ។

អេរីសដកកុំព្យូទ័រពីកាបូបមកចុចបង្ហាញ់បណ្ដើររាយការណ៍បណ្ដើរ " ពេលដែលខ្ញុំទៅដល់ទីនោះអ្នកជិតខាងរបស់គាត់បានប្រាប់ថាបុរសម្នាក់នោះរើចេញតាំងពីមួយសប្ដាហ៍មុន ពេលដែលខ្ញុំឆែកមើលជើងយន្តហោះ ឡានក្រុង រថភ្លើង ក៏គ្មានដានរបស់គេដែរ"

"មួយសប្ដាហ៍មុនពេលឯងទៅដល់ទីនោះ?? មិនមែនជាថ្ងៃដែលលោកអគ្គនាយកទើបតែបញ្ជាឯងឲ្យធ្វើរឿងនេះទេឬ??" ម៉ាធីវ សួរទៅកាន់អេរីសដោយការសង្ស័យ គាត់ក៏មិនត្រូវគ្នាជាមួយក្មេងនេះជាញឹកញាប់ស្រាប់ហើយទើបរីឆាតចូលមកជួយបង្វែរឿងវិញ។

"តែថាគេអាចនឹងនៅទីណាទៅពេលនេះ??"

"គេប្រាកដជាដឹងគោលដៅរបស់ពួកយើងមុន បុរសម្នាក់នោះអាចមានជម្រើសបី ទីមួយគេនៅក្នុងទីក្រុងនេះនៅឡើយ យើងអាចនឹងងាយស្រួលរកបន្តិច ទីពីរគឺគេប្រើរថយន្តឬយន្តហោះឯកជនរបស់នរណាម្នាក់គេចខ្លួន មួយនេះគឺពិបាកបន្តិចហើយ!!"

"ចុះទីបីវិញ??" រីឆាតសួរទៅចៅហ្វាយបន្ត

"គេអាចនឹងស្លាប់បាត់ហើយ នោះមានន័យថាយើងត្រូវប្ដូរគោលដៅទាំងស្រុង" ស៊ាវចាន់ ផ្អែកខ្នងនិងពូកទន់របស់កៅអី ព្រមទាំងដកដង្ហើមធំនិងបិទភ្នែកយឺតៗ "អេរីស ឯងមិនបាច់ស៉ើបរឿងនេះទៀតទេ តែឯងទៅរកឲ្យឃើញថាមានរឿងអីរវាងទំនាក់ទំនងស៊ាវយាននិងសង្សាររបស់នាង "

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now