ជួបគ្នាម្ដងទៀត

497 73 2
                                    

   ក្មេងស្រីស្ថិតក្នុងយុវវ័យដើម្បីតែបងប្រុសសុខចិត្តចូលក្នុងរូងខ្លាដើម្បីមើលថាខ្លាមានមុខមាត់យ៉ាងណាឲ្យប្រាកដ។ ស៊ាវយាន ដើមតាមអង្គរក្សមាឌធំៗពីរនាក់ចូលមកក្នុងវិមាន ដើរចុះដើរឡើងពួកគេក៏ឈប់ក្នុងបន្ទប់មួយពោរពេញដោយទូរសៀវភៅ មានតែតុសាឡុងមួយចំកណ្ដាល និងមានបុរសម្នាក់ញញឹមមកនាងយ៉ាងគ្រោះថ្នាក់និងម្នាក់ទៀតហាក់ដូចជាមិនបានខ្វល់ពីវត្តមាននាងឡើយ។

"នេះជាស៊ាវយានមែនទេ?? ខ្ញុំគឺ ហាន់ ឌីអូ ហើយខ្ញុំមិនដែរឮថាអាចាន់វាមានប្អូនស្រីទេ!!" ឌីអូងើបដើរមកជិតក្មេងស្រីកាន់តែគៀកទៅៗ

ស៊ាវយានចងចិញ្ចើមដោយដឹងថាគេម្នាក់នេះចង់ប្រកាសសង្គ្រាមច្បាស់ណាស់។ គ្មាននរណាម្នាក់ហ៊ានហៅបងប្រុសសំណព្វរបស់នាងតាមវិធីនេះឡើយ ហើយប្រុសឫកធំនេះមកពីណាហ៊ានហៅបែបនេះ??

"ខ្ញុំក៏មិនដែលឮថាបងប្រុសមានមិត្តឯណាមាត់ឆ្កែដូចជាលោកដែរ!!"

ឌីអូ បើកភ្នែកធំៗរួមជាមួយនឹងកូនចៅទាំងអស់ក្នុងបន្ទប់នេះដែរលើកលែងតែអ៉ីបូដែលនៅតែស្ងាត់

"នេះមែនទេជាក្មេងស្រីដែលអាចាន់វាសុខចិត្តលះបង់ជីវិត??? បើខ្ញុំវិញច្របាច់កនាងតាំងពីតូចម្ល៉េះ"

"លោកចង់មានន័យយ៉ាងម៉េច??"

ឌីអូ លើកចិញ្ចើមខ្ពស់និងដើរមួយជំហានទៀតឈរទល់មុខស៊ាវយាននិងចាប់ភ្ងើយចង្ការនាងឡើង " នាងមើលទៅគ្មានប្រយោជន៍ទាល់តែសោះខ្ញុំឆ្ងល់ថាហេតុអីអាចាន់ខ្វល់ពីក្មេងដូចជានាងម្ល៉េះ??"

ក្មេងស្រីវាយដៃដែលចាប់ចង្ការនាងចេញនិងចង្អុរមុខរបស់លោកប្រធានាធិបតីគ្មានក្រែង "ខ្ញុំមានប្រយោជន៍ឬអត់តើមានអ្វីមិនសមហេតុផល?? ខ្ញុំជាប្អូនស្រីតែម្នាក់គត់របស់គាត់..... ឬក៏លោក ហាន់ ឌីអូ អាចនៅក្បែរគាត់បានព្រោះតែមានប្រយោជន៍??"

"បិទមាត់នាងទៅ" ឌីអូ បានរុញក្មេងស្រីដួលទៅលើផ្ទៃរាបរំពេចនោះឈាមបានហូរចេញពីខ្លួននាងភ្លាមៗ ធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោជាពិសេសគឺឌីអូផ្ទាល់។ នាយប្រញាប់ប្រញាល់លើកក្មេងស្រីដែលដេកក្ដោបពោះរបស់នាងលើកចេញទៅក្រៅបន្ទប់ដោយមានបំណងយកនាងទៅបន្ទប់គេងរបស់គាត់ដោយដាក់លើគ្រែថ្នមៗ

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now