គេមិនដែលមិនឃើញខ្ញុំ

374 57 3
                                    

   នៅតាមមាត់ផ្លូវចន្លោះរវាងហាងតូចៗដទៃទៀត មានហាងបុរាណមួយដ៏វ័យចំណាស់ រងចាំតែថ្ងៃរលំជញ្ជាំងតែមានភ្ញៀវចូលមិនដាច់។ បុរសចំណាស់ម្នាក់កំពុងតែជូតតុយ៉ាងរលោងស្រិលបានងាកទៅរកច្រកទ្វាពេលដែលញាណរបស់គាត់ប្រាប់ថាមានភ្ញៀវ រំពេចនោះគាត់ក៏ញញឹមភ្លាមៗ ពេលដែលឃើញមុខរបស់ស៊ាវចាន់

"អ្នកប្រុសតូច!!! នេះខានឃើញមកមួយរយៈធំហើយ"

"គឺខ្ញុំរវល់ខ្លាំងបន្តិចមួយរយៈក្រោយនេះ លោកពូសុខសប្បាយដែលទេ??" នាយតូចទាញដៃលោកឧត្តមសេនីយ៍ចូលមកអង្គុយ

"ខ្លួនមួយដូចជាពូក៏សប្បាយស្រាប់ហើយ និយាយអញ្ចឹងជាលើកទីមួយហើយដែលអ្នកប្រុសតូចនាំអ្នកដទៃមក"

ស៊ាវចាន់ ងាកមកមើលអ៉ីបូបណ្ដើរឆ្លើយបណ្ដើរ "គាត់គឺ លោកឧត្តមសេនីយ៍វ៉ាង អ៉ីបូ "

"អូហ៍!!! ខ្ញុំបានលឺច្រើនណាស់អំពីលោក យ៉ាងណាមានកាតព្វកិច្ចជួយប្រជាពលរដ្ឋពិតជាឡូយខ្លាំងណាស់"

លោកឧត្តមសេនីយ៍ ងក់ក្បាលតាមតែមិនតបអ្វីឡើយ

"ពូ សុំមីគាវពីរចានមក"

វ័យចំណាស់ងក់ក្បាលនិងទៅរៀបចំជូន។ អ៉ីបូ ក្រឡេកជុំវិញហាងរហូតឈប់ត្រឹមមុខរបស់រាងតូច។

"លោកមិនអាចផឹកបានទេមែនទេ?? ក្រពះលោកមិនល្អលោកមិនអាចផឹកបានទេ"

ស៊ាវចាន់ភ្ញាក់ផ្អើលដោយគេអាចដឹងរឿងនេះតែបើគេដឹងហើយម៉េចក៏នៅតែព្រមមក។

"ពេលដែលលោកនិយាយថានឹងមកញ៉ាំអាហារពេលល្ងាចខ្ញុំមិនគិតថាលោកមកកន្លែងបែបនេះទេ"

"លោកមិនចូលចិត្ត??"

អ៉ីបូគ្រវីក្បាល "គ្រាន់តែនឹកស្មានមិនដល់មនុស្សដូចជាលោកស្គាល់កន្លែងបែបនេះ"

រាងស្ដើងអស់សំណើចនិងញញឹមបន្តិច " វាជាកន្លែងដែលម៉ាក់ជួបលោកប៉ាដំបូង វាជាអនុស្សាវរីយ៍មួយដ៏រ៉ូមេនទិច"

"ខ្ញុំឮថាលោកមិនមានទំនាក់ទំនងល្អជាមួយលោកប៉ាលោកទេ"

"វាគ្រាន់តែជាការផ្លាស់ប្ដូរទំនាក់ទំនងតាមវ័យ តើអាយុដូចខ្ញុំនេះឲ្យហក់ទៅអោបលោកប៉ាទៀតឬ??"

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now