ទោះបីជាគេស្លាប់

303 37 3
                                    

ពេលព្រឹកលោកឧត្តមសេនីយ៍ទើបតែបានមកផ្ទះវិញព្រោះតែគេមានភារកិច្ចពេញមួយយប់តែគេមើលទៅដូចមិនហត់នឿយសោះ ថែមទាំងដើរទាំងសប្បាយចិត្តព្រោះមានបំណងទៅរំខានដំណេកគូស្នេហ៍តូចដែលគេប្រហែលជានៅគេងនៅឡើយទេពេលនេះ។

គ្រាន់តែដើរចូលដល់បន្ទប់ទទួលភ្ញៀវគេក៏ទច់ដំណើរ ព្រោះមានអង្គរក្សរបស់ស៊ាបចាន់ប៉ុន្មានអ្នកឈររ៉េរានៅទីនោះទាំងដែលសព្វដងគេមិនដែលមករញ៉េរញ៉ៃទីនេះទេ។ មិនត្រឹមតែប៉ុណ្ណោះទេប្អូនស្រីរបស់ស៊ាវចាន់មានទឹកមុខក្រៀមក្រំអង្គុយទាំងញ័រខ្លួនសស្រាក់ នាងចង់យំបន្តិច ភ័យបន្តិច តក់ស្លុតបន្តិច។

«តើមានរឿងអីកើតឡើងនៅទីនេះ?» អ៉ីបូដើរទៅជិតពួកគេបន្តិចទើបសួរ

« បងបូ!!» គ្រាន់តែឮសម្លេងអ៉ីបូ នាងងើបរត់មកអោបគេយ៉ាងណែន ខ្លួននាងញ័រមិនឈប់ហើយខ្លួនត្រជាក់ស្រឹប « បងចាន់បាត់ខ្លួនហើយ...ហិហិ...គាត់មិនបានមកផ្ទះទេយប់មិញ»

អ៉ីបូ មិនទាន់ហ៊ានគិតថាគេបាត់ខ្លួនទេគ្រាន់តែមួយយប់គេអាចនឹងទៅកន្លែងណាមួយមិនទាន់មកវិញក៏ថាបាន។ តែដំបូងគាត់ដោះអាវក្រៅរបស់គាត់មកដណ្ដប់ក្មេងស្រីតូចនិងលួងលោមនាងជាមុនសិន

« បងចាន់ អាចនឹងមានការរវល់ខ្លាំងក៏ថាបាន បងនឹងនាំគេត្រឡប់មកវិញ»

« តែគាត់មិនដែរទៅណាដោយមិនមានរីឆាតទេ តែនេះសូម្បីរីឆាតក៏មិនដឹងថាគាត់នៅឯណាដែរ»

អ៉ីបូ ដៀងភ្នែកមើលទៅរីឆាត ដែលតែងតែដឹងថាចៅហ្វាយខ្លួននៅទីណាគ្រប់ពេលវេលា តែពេលនេះគេមិនអាចដឹងដូចជាកុហកពេកហើយ។

«កុំទាន់អាលស្មានអី បើគេពិតជាបាត់ខ្លួនមែននោះបងនឹងរកគេឲ្យឃើញទោះជាជីកទីក្រុងទាំងមូលចោលក៏ដោយ»

«សន្យាណា៎» នាងលើកកូនដៃឡើងដើម្បីថ្ពក់ជាការសន្យា

« បងសន្យា តែឯងត្រូវញ៉ាំអាហារនិងសម្រាកជាមុនសិន»

នាងងក់ក្បាលនិងដើរចូលទៅក្នុងបន្ទប់អាហារជាមួយនឹងមេផ្ទះ ភ្លាមៗនោះទឹកមុខអ៉ីបូក៏ប្ដូរមកត្រជាក់វិញ « ប្រាប់យើងមកថាមានរឿងអីកើតឡើង»

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now