ប្រឹបៗ.......
សម្លេងប៉ះទង្គិចនឹងស្លឹកឈើជាមួយនឹងស្បែកជើងកាន់តែបន្លឺខ្លាំងឡើងៗ រហូតមកដល់ជិតទោងសរមួយដែលមានបុរសម្នាក់អង្គុយសម្លក់កែវកាហ្វេមិនព្រេចភ្នែក ដូចមនុស្សដែលមានតែរូបរាងសំបកកាយព្រលឹងត្រូវដកចេញទៅបាត់។
ក្មេងស្រីក្នុងឈុតក្រណាត់រូបខៀវស្រាលៗ ក្ដោបសំពត់អង្គុយចុះជិតបងប្រុសនិងមើលទៅបងរបស់ខ្លួនដោយក្ដីបារម្ភ។
"បងមានមិនស្រួលត្រង់ណាដែរទេ??""បងសុខសប្បាយណា៎!!" គាត់បែរមករកប្អូនស្រីបង្ខំចិត្តញញឹមទាំងដែលមិនអាចបិទបាំងទុក្ខព្រួយរបស់គាត់បានសូម្បីបន្តិច។
នាងធ្វើមុខជូរព្រោះដឹងថាបងប្រុសកុហក តាំងពីបងប្រុសនាងដឹងខ្លួនវិញ បងប្រុសរបស់នាងតែងតែភ្លឹកៗ ពេលខ្លះក៏អង្គុយសម្លឹងវត្ថុនេះវត្ថុនោះរាប់ម៉ោង ម្ដងម្កាលក៏និយាយឈ្មោះអ្នកណាក៏មិនដឹងចេញមកទាំងមិនដឹងខ្លួន ទឹកមុខក្រៀមក្រំជាប់ដូចជាបាត់បង់មនុស្សសំខាន់អញ្ចឹង។
"តើបងប្រុសធុញថប់មែនទេ?? ព្រោះធម្មតាបងប្រុសតែងតែធ្វើការជាប់រហូត"
រាងស្ដើងសម្លឹងមុខប្អូនឡិកឡក់ហាក់ដូចជាកំពុងរកនឹកថាខ្លួនពិតជាចូលចិត្តធ្វើការគ្រប់ពេលវេលាពិតមែនឬ??
"បងប្រុសកើតអីឬអត់ហ្នឹង??"
"អាយាន..... តើឯងធ្លាប់ភ្លេចថាខ្លួនជានរណាដែលទេ??"
"ហ្អឹម..... ពេលដែលខឹងច្រឡោតក៏គ្រប់គ្រងខ្លួនឯងមិនបាន ឬក៏ធ្លាប់សួរខ្លួនឯងថាបន្តរស់នៅដើម្បីអ្វី អ្នកណាក៏ធ្លាប់ជួបបែបនេះដែរ"
ស៊ាវចាន់ងក់ក្បាលតែនាយដឹងថាគាត់ខុសពីពួកគេ រាល់ពេលដែលមើលខ្លួនឯងក្នុងកញ្ចក់វាគឺមិនដូចជាខ្លួនឯង ពេលដែលសន្ទនាជាមួយអ្នកផ្សេងក៏កាន់តែប្លែកទៅទៀត។ ទាំងនេះសុទ្ធតែមកពី ដំបៅអតីតកាលដែលមិនព្រមសះស្បើយទាល់តែសោះ ពេលដែលឃើញរបស់ដែលគេចូលចិត្តជារឿយៗ ក៏មានអារម្មណ៍ចុកទ្រូងថប់ដង្ហើមខ្លាំងណាស់។
"បងប្រុស ខ្ញុំយកនំចិនមកខ្លះទៀតផង នេះអូនរៀនធ្វើដោយខ្លួនឯងពីម៉េដោះណា៎!!"
![](https://img.wattpad.com/cover/300701457-288-k183637.jpg)
YOU ARE READING
ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)
Romanceបន្ទាប់ពីCEO វ័យក្មេងម្នាក់បានឆ្លងកាត់សម័យកាលទៅជួបនឹងស្នេហ៍លើកដំបូងរបស់គាត់ហើយតែមិនដឹងថាជាព្រហ្មលិខិតឬជាកម្មដែលតម្រូវឲ្យបុរសដែលគាត់ស្រឡាញ់ត្រូវស្លាប់នៅក្នុងដៃ ហើយចៃដន្យគាត់ក៏វិលមកត្រឡប់រាងកាយនៃសម័យបច្ចុប្បន្នវិញ។ តើស្នេហាទីពីររបស់គាត់អាចនឹងបញ្ចប់ទៅដ...