បើសិនជាខ្ញុំបាត់ខ្លួន

237 37 0
                                    

បន្ទាប់ពីពួកគេបានត្រឡប់មកដល់វីឡារបស់ស៊ាវចាន់វិញ ស៊ាវអាន ក៏ហៅគ្រូពេទ្យនីកូឡាសមកមើលរបួសឲ្យអ៉ីបូ។ របួសមិនជ្រៅប៉ុន្មានទេ តែនីកូឡាសរអ៊ូមិនឈប់សោះ។

« ឲ្យតែឯងហៅយើងមកដឹងតែមានរបួសរហូត ឯណាសមត្ថភាពដែលឯងទៅហាត់ទាហ៊ានរាប់ឆ្នាំនោះ ម៉េចក៏ឈរឲ្យគេសំពោងក្បាលឯងស្រួលៗបែបនេះ? ស៊ាវអាន ក៏ដូចគ្នា គេឃាត់ក៏ឈរមើលចៅហ្វាយខ្លួនបែកក្បាលហូរឈាមធ្វើមិនដឹង បើមិនបានអាល្អិតរីឆាតនោះជួយឃាត់ឈាម ឈាមប្រាកដជាហូរអស់ពីខ្លួនខ្ញុំគិតថាឯងស្លាប់ដោយសារបិសាចជញ្ជក់ឈាមមិនខានទេ!!»

« សូមទោស...» ស៊ាវអាន និយាយសូមទោសព្រោះតែដឹងកំហុសពិតមែន

«បានហើយអ្នកទាំងពីរ ត្រឡប់ទៅសម្រាកចុះ» ស៊ាវចាន់ដែលឈរផ្អែកនឹងទ្វាចាំមើលនោះក៏ដើរមករកអ៉ីបូ

ក្រោយពេលគ្រប់គ្នាចេញពីបន្ទប់ហើយ ស៊ាវចាន់ ក៏ចូលទៅអោបអ៉ីបូទាំងនឿយហត់។ ចំណែកលោក ឧត្តមសេនីយ៍ក៏អោបតបវិញបានរហូតដល់មួយសន្ទុះធំទើបស៊ាវចាន់ងើបចេញវិញ។

« សូមទោសដែលទាញបងចូលមកក្នុងរឿងរបស់ខ្ញុំ »

«វាមិនមែនជាកំហុសអូនទេ»

«តែបើមិនមែនមកពីអូន បងក៏មិនបែបនេះដែរ ថ្ងៃនេះបងត្រឹមមានរបួសទៅថ្ងៃក្រោយបងអាចគ្រោះថ្នាក់ដល់ជីវិតឬអត់នោះខ្ញុំមិនហ៊ានធានាទេ»

លោកឧត្តមសនីយ៍ទាញរាងស្ដើងមកអោបនិងអោនថើបថ្ងាសរបស់គេដើម្បីលួងលោមចិត្តដែលកំពុងច្របូកច្របល់។

« បងមិនអីទេ របួសនិងការវាយប្រហារបងធ្លាប់ឆ្លងកាត់រាប់មិនអស់ហើយ របួសមួយនេះបងស្ម័គ្រចិត្តដោយខ្លួនឯង»

«សន្យានឹងខ្ញុំមកថាបងមិនត្រូវស្ម័គ្រចិត្តរងរបួសមួយណាទៀតទេ»

«បងសន្យា... តែថាអូនមិនទាន់សងបងនៅឡើយទេ »

ស៊ាវចាន់ ភ្ញាក់ខ្លួនព្រឺតពេលដែលយល់ពីន័យរបសឮអ៉ីបូ។ គេប្រាកដជាចង់ឲ្យសងតាមសន្យាដែលមិនបានទៅកំដរគេនៅឯពិធីជប់លៀងល្ងាចមិញមិនខាន។

«ខ្ញុំនឹងសងបងតែមិនមែនថ្ងៃនេះទេ»

«ហេតុអី?»

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now