បើខ្ញុំស្លាប់

261 36 4
                                    

បីថ្ងៃក្រោយមកក្រុមហ៊ុនស៊ាវក៏កាន់តែតែរញ៉េរញ៉ៃភាគហ៊ុនរបស់ឆាងអ៉ីងពេលនេះក្លាយជាងរបស់លោកពូតូចវិញហើយ ចំណែកឯលោកអគ្គនាយកដែលមិនទាន់ចេញពីតំណែងនៅឡើយពេលនេះកំពុងអង្គុយឆុងតែយ៉ាងមានក្ដីសុខនៅក្នុងការិយាល័យ។

« ស៊ាវចាន់!! តើនេះជាស្អី?ក្រែងឯងថាលក់ភាគហ៊ុនឲ្យខ្ញុំហ្អី ពេលនេះម៉េចក៏ក្លាយជារបស់លោកពូតូច?» ឆាងអ៉ីង បានសម្រុកចូលមកក្នុងការិយាល័យទាំងកម្រោលចូល។

« ហើយខ្ញុំបានលក់ឲ្យឯងហើយតើ សំណួរនេះយើងជាអ្នកសួរឯងបានត្រូវម៉េចក៏ភាគហ៊ុនឯងនៅក្នុងដៃលោកពូតូច?»

« អាពស់ក្បាលពីរនោះ!!!» គេខឹងឡើងចង់ឆ្កួតទៅហើយ

ស៊ាវចាន់ លើកតែក្រេបបន្តិចនិងដកដង្ហើមស្របចេញស្របចូលយ៉ាងមានផាសុខភាព។

« ក្រុមហ៊ុនឯងជិតរលាយហើយ ឯងមិនឃើញទេឬ?»

« វាមិនមែនជាក្រុមហ៊ុនយើងទេ វាជារបស់ឯង» ស៊ាវចាន់ នៅតែរីករាយជាមួយនឹងតែក្ដៅរបស់គាត់ មើលទៅបែបចង់បើកហាងតែហើយ បន្ទាប់ពីក្រុមហ៊ុនរលាយ

« មិនខ្វល់បន្តិចទេឬ? វាជាញើសឈាមឯងណា?»

« No No!» គេគ្រវីក្បាល « លុយក្នុងធនាគារផ្ទាល់ខ្លួនយើងទៅវិញទេដែលជាញើសឈាមយើង បើយើងត្រូវគេទាត់ចេញយើងនឹងដើរលេងជុំវិញពិភពលោក»

« ឯងអស្ចារ្យណាស់!»

«មុនហ៊ានទទួលទេ»

ម៉ាធីវគេដើរចូលមកក្នុងការិយាល័យបម្រុងនឹងរាយការណ៍តែមិនដឹងជាទស្សនីយភាពអ្វីនៅចំពោះមុខ។ សត្រូវស៉ីសាច់គ្នាពីរនាក់កំពុងអង្គុយតុរួមគ្នាម្នាក់រីករាយជាមួយនឹងពែងតែ ម្នាក់ទៀតអាប់អួលដូចជិតដាច់ខ្យល់។

« គឺ.... លោកម្ចាស់តូចស៊ាវកំពុងតែមកហើយ...» ដោយសារតែការយឺតយ៉ាវការរាយការណ៍របស់គាត់មិនបានបញ្ចប់ព្រោះតែលោកម្ចាស់តូចស៊ាវចូលមកល្មម

« នេះនៅជុំគ្នាល្អមែន» គេដើរមករកលោកក្មួយទាំងពីរ « ការជួបជុំផឹកតែឬ?»

« ខ្យល់អីបក់ពូតូចមកទីនេះ?»

« ឯងចង់មានន័យថាយ៉ាងម៉េចពេលនេះយើងជាអគ្គនាយកនៅទីនេះ ឯងប្រាកដជាហត់ហើយសម្រាកខ្លះទៅ»

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now