ប៉ានៅតែដដែល

360 47 5
                                    

   នៅក្នុងល្ងាចចុងសប្តាហ៍ដូចគ្នានោះផងដែរ នៅវិមានដ៏ស្ដុកស្ដម្ភរបស់លោកអគ្គនាយកស៊ាវចាន់ អ្នកនាងតូចស៊ាវដើរចុះពីកាំជណ្ដើរជាមួយនឹងរ៉ូបរឹងរាងតូចច្រឡឹងពណ៌ទឹកដោះគោ ស៉ីនឹងពណ៌របស់ស្បែកជើងកែងរបស់នាង។ នាងឈររេរានៅមុខយ៉ដើម្បីរងចាំដៃគូដែលត្រូវចូលរួមកម្មវិធីជាមួយនាង។

  មិនយូរប៉ុន្តែឡានប្លែកពណ៌ខ្មៅមួយគ្រឿងជិះចូលមកក្នុងបរិវេណវិមាននិងមានបុរសម្នាក់ចេញមកបើកទ្វាឡានឲ្យអ្នកនៅខាងក្នុង។ វត្តមានរបស់លោកប្រធានាធិបតីចេញមកធ្វើឲ្យនាងតូចភ្ញាក់ផ្អើលជាខ្លាំង។

"ហេតុអីលោកនៅទីនេះ??"

"ប្រាកដជាមកទទួលដៃគូរបស់ខ្ញុំហើយ" ឌីអូ លើកដៃឡើងសុំអនុញ្ញាតចាប់ដៃនារី

"ដៃគូ??"

"មែនហើយ អាចាន់បានបញ្ជាខ្ញុំមកឲ្យការពារនិងអមដំណើរអ្នកនាងទៅកាន់ពិធី"

ស៊ាវ យាន ចាប់ដៃរបស់គេនឹងដើរទៅរកឡាន " លោកចាំឈ្មោះខ្ញុំដែរទេ??"

"ប្រាកដហើយ អ្នកនាងគឺ ស៊ាវយាន!!" ឌីអូ ធ្វើទឹកមុខឆ្ងល់តែបែរជាទទួលបានទឹកមុខអស់សំណើចរបស់នាងតបមកវិញ។ ក្មេងស្រីម្នាក់នេះមិនអន់ទេ យ៉ាងហោចណាស់មិនរំខាននិងគួរឲ្យស្រលាញ់។

ឡានបានចចេញទៅសម្ដៅទៅកាន់សណ្ឋាគារដែលជាកន្លែងរៀបចំពិធី។ នាងមិនបានដឹងថាជាពិធីអ្វីនោះទេ តែពេលមកដល់កន្លែងមិននឹកស្មានថាវាជាពិធីដ៏ពោរពេញទៅដោយអ្នកមានមុខមាត់និងអ្នកមានជំនាន់ថ្មី។ ពិធីប្រារព្ធឡើងក្នុងគោលបំណងដេញថ្លៃទិញភាគហ៊ុនរបស់បងប្រុសរបស់នាង តែស៊ាវចាន់មិនខ្វល់បន្តិចសោះឡើយ។

"អ្ហេ!! នេះជាប្អូនស្រី ស៊ាវ យាន តើ!!" មនុស្សស្រីម្នាក់បានដើរមកចាប់ដៃនាងដោយគ្មានការអនុញ្ញាត។

នាងមើលទៅនារីម្នាក់នោះដោយក្រសែភ្នែកមិនពេញចិត្ត និងដកដង្ហើមធំ ទើបតែឈានជើងចូលមិនទាន់ទាំងផុតទ្វាផង គូសត្រូវបងនាងមកបណ្ដើរៗហើយ។

"អ្នកនាង យន់ សេង ការចាប់ដៃនរណាម្នាក់ដោយមិនមានការសុំការអនុញ៉ាតជាមុនជាការប្រមាថ" ឌីអូ មានបំណងហៅឈ្មោះនាងចំៗ ព្រោះស៊ាវយាននឹងមិនស្គាល់ព្រោះនាងទេ។

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now