ស្នេហាជាអ្វី?

306 41 1
                                    

ថ្ងៃបន្ទាប់ក្រោយពីបរិភោគអាហារពេលព្រឹកហើយ ស៊ាវចាន់និងអ៉ីបូក៏បានឡើងភ្នំជាការកម្សាន្ត។ ទោះជាភ្នំមិនសូវជាខ្ពស់និងធំ តែពួកគេត្រូវចំណាយដល់ទៅកន្លះថ្ងៃទម្រាំដើរដល់កំពូល។ ទីនោះមានផ្ទះតូចមួយជាផ្ទះបុរាណចិន ស្ដ្រីចំណាស់ម្នាក់ក៏កំពុងតែឈរចាំពួកគេនៅមុខផ្ទះផងដែរ។

"អ្នកប្រុសតូច!!"

ស៊ាវចាន់រាក់ទាក់ទៅវិញតាមបែបធម្មតានិងនិយាយរាក់ទាក់គ្នាបន្តិចទើបគេនាំអ៉ីបូចូលទៅខាងក្នុងផ្ទះ។

ស្ដ្រីម្នាក់ស្លៀកពាក់ថ្លៃថ្នូរតែទឹកមុខស្រពាប់ស្រពោនអង្គុយបែទៅជញ្ជាំងកញ្ចក់ដែលអាចមើលចេញទៅក្រៅបាន។ ទឹកមុខហាក់ដូចជាគ្មានអារម្មណ៍ដឹងអ្វីទាំងអស់ កែវភ្នែកស្រអាប់ពោពេញទៅដោយទុក្ខកង្វល់និងមិនខ្វល់ពីអ្វីទាំងអស់របស់នាង ធ្វើឲ្យអ៉ីបូ ងឿងឆ្ងល់ជាខ្លាំង។

"គាត់ជាប្អូនស្រីភ្លោះរបស់ម៉ាក់ខ្ញុំ និងជាប្រពន្ធរបស់លោកពូតូចដែលលោកបានជួប"

"ចាប់តាំងពីអ្នកម៉ាក់ស្លាប់ទៅគាត់ក៏ក្លាយជាបែបនេះ គាត់ក្លាយជាមនុស្សដែលលែងដឹងអារម្មណ៍អ្វីទាំងអស់ ទោះជាទោះនិយាយជាមួយគាត់ក៏គាត់មិនតបដែរ"

អ៉ីបូ គ្រវីក្បាលនិងដើរចូលទៅជិតនារីនោះ។ ដៃកក់ក្ដៅរបស់គាត់ប៉ះដៃត្រជាក់ដូចគ្មានព្រលឹងរបស់ស្ដ្រីនោះ លួងលោមជាមួយនឹងកែវភ្នែកគោរពស្រឡាញ់របស់គាត់។

"អ្នកស្រីកុំបារម្ភអី ខ្ញុំនឹងមើលថែស៊ាវចាន់និងការពារគេដោយជីវិតរបស់ខ្ញុំផ្ទាល់" សម្ដីទន់ភ្លន់របស់គាត់ធ្វើឲ្យស៊ាវចាន់ទប់ញញឹមមិនបានឡើយ។

ក្រោយពីនិយាយបានបន្តិចលោកឧត្តមសេនីយ៍ក៏ដើរមករកស៊ាវចាន់វិញ។

"ហេតុអីលោកចាំបាច់ធ្វើបែបនេះ?"

"ទោះជាគាត់មិនឆ្លើយតបក៏អាចធ្វើឲ្យគាត់សប្បាយចិត្តជាងមុន ហើយខ្ញុំក៏គ្មានថ្ងៃលែងដៃស៊ាវចាន់ ដាច់ខាត"

"ហ្អាស!??" ស៊ាវចាន់ ធ្វើទឹកមុខហួសចិត្តនេះជាលោក ឧត្តមសេនីយ៍ វ៉ាង អ៉ីបូ ឬអត់?

"ចង់ទៅលេងម៉ាក់ខ្ញុំទេ?" ស៊ាវចាន់ សួរជាមួយនឹងទឹកមុខញញឹមស្វាគមន៍ ចំណែកអ៉ីបូ ក៏មិនបដិសេធអីដែរ។

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now