ចិត្តដែលស្លាប់ហើយមិនអាចរស់វិញ

353 54 2
                                    

   មិនប៉ុន្មានថ្ងៃក្រោយមកក៏ជាថ្ងៃចុងសប្តាហ៍។ រាងតូចភ្ញាក់ពីលង់លក់លើគ្រែធំប្រណិតទាន់ព្រះអាទិត្យរះព្រឿងៗ តាមទម្លាប់របស់គាត់ដែលដេកយូរនិងងើបមកលឿន។ ស៊ាវចាន់ទាញវាំងននបើកចាំងជះពន្លឺព្រះអាទិត្យលឿនទុំមកក្នុងផ្ទៃបន្ទប់។ ដៃស្ដើងលើកឡើងពត់រាងកាយចុះឡើងទល់មុខនឹងថ្ងៃដែលចាំងមក រហូតដល់ឈប់ស្ពឹកស្រពន់ទើបរាងតូចដើរចូលទៅក្នុងបន្ទប់ទឹក។

  ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍គាត់ក៏មានណាត់ញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្រួសារស៊ាវផងដែរ។ ដោយសារតែទៅជួបមនុស្សចាស់ទោះជាគោរពមិនគោរពក៏ដោយក៏ត្រូវតែងខ្លួនឲ្យរសមរម្យ។ ស៊ាវចាន់ រើសយកអាវស៉ឺមី ពណ៌ខៀវនិងអាវធំខាងក្រៅពណ៌អាចម៍សេះជាគូរនឹងពណ៌ខោដែលសមនឹងវ័យ30ឆ្នាំរបស់គាត់។ រាងតូចរៀបចំសក់លើកឡើងលើអស់ និងពាក់នាឡិកាពណ៌ប្រាក់ធនធ្ងន់ ជាចុងបញ្ចប់គាត់ក៏អោនពាក់ស្បែកជើងពណ៌ត្នោតមុខទាលមិនស្រួច និងងើបមកបាញ់ទឹកអប់ក្លិនប្រហើរបន្តិចទើបដើរសំដៅចេញពីបន្ទប់។

"អរុណសួស្តីលោកអគ្គនាយក" ម៉ាធីវ អោនក្បាលបន្តិចមុននឹងដើរតាមចៅហ្វាយចុះទៅក្រោម

"ម៉ាធីវ រឿងដែលខ្ញុំឲ្យរកយ៉ាងម៉េចហើយ??"

"លោកឧត្តមសេនីយ៍ មិនសូវជាមានពត៌មានប៉ុន្មាននោះទេ ខ្ញុំរកបានតែពេលដែលគាត់ត្រឡប់មកពីបរទេសវិញប៉ុណ្ណោះ ឈ្មោះរបស់គាត់ វ៉ាង អ៉ីបូ អាយុ25ឆ្នាំ ត្រឡប់មកពីអ៉ីតាលីវិញកាលពី5ឆ្នាំមុន និងធ្វើជាឧត្តមសេនីយ៍បាន3ឆ្នាំ ជាកូនប្រុសទីពីរនៃគ្រួសារវ៉ាងដែលជាគូរប្រជែងក្រុមហ៊ុនរបស់យើង តែទំនាក់ទំនងគ្រួសាររបស់គាត់មានភាពរអាក់រអួល ចំណែកឯទំនាក់ទំនងសង្គមក៏មិនសូវជារលូនដែរ យ៉ាងណានៅក្នុងសង្គមអ្នកមានជាកូនឥតខាន់ស្លាតែងតែមានសម្ពាធក្នុងការចុះសម្រុង "

ស៊ាវចាន់ ងក់ក្បាលតប។ គាត់ក៏បានឮខ្លះៗដែរថា លោកម្ចាស់វ៉ាង និង លោកម្ចាស់ស៊ាវ មានចារឹកមិនខុសគ្នាទេ។

"អេរីស ក៏បានរាយការណ៍មកខ្ញុំពីការងាររបស់គេដែរ"

ស៊ាវចាន់ ឈប់ដំណើរនិងងាកមកមើលឆ្វេងស្ដាំ ដើម្បីឲ្យប្រាកដថាប្អូនគាត់មិនបានឮដោយចៃដន្យ

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now