សូម្បីជាមិត្តក៏មិនមែនផង

333 50 2
                                    

   ពិធីបានចាប់ផ្ដើមមួយសន្ទុះទៅហើយទើបគេឃើញវត្តមានរបស់លោកអគ្គនាយកយ៉ាងស្រស់សង្ហារទាក់ភ្នែកអ្នកគ្រប់គ្នាមើលមកយ៉ាងស្លុងអារម្មណ៍។ រាងស្ដើងដើរចូលមកក្នុងសាលកម្មវិធីបានមួយជំហានក៏ចាប់អារម្មណ៍នឹងលោកឧត្តមសេនីយ៍ដែលឈរនៅជ្រុងម្ខាងនៃកម្មវិធីបាត់ទៅហើយ។

"លោកអគ្គនាយកពួកយើងរងចាំលោកយូរហើយ" បុរសម្នាក់ដែលជាអ្នកគ្រប់គ្រងកម្មវិធីនេះចូលមកខ្សឹបប្រាប់។

ស៊ាវចាន់ ក៏ត្រូវបានគេចាប់គាត់ទៅស្វាគមន៍និងណែនាំជាមួយតារាសម្ដែងទាំងអស់ឡើងមួយសន្ទុះទៀត។ ទម្រាំតែបានរួចខ្លួនមកឈរលំហែនៅក្បែរ តុភេសជ្ជៈបានគាត់ត្រូវឈរឡើងរោយជើង។

"ហេតុអី មនុស្សអស់នោះរួសរាយម្ល៉េះ??"

"នេះក៏ព្រោះលោកអគ្គនាយកមានប្រជាប្រីភាព" លោកឧត្តមសនីយ៍ដើរមករករាងតូចដោយមានកាន់ទឹកផ្លែឈើមកជាមួយដើម្បីឲ្យទៅលោកអគ្គនាយក។

"លោកក៏ចម្លែកដែល ហេតុអ្វីបាននៅទីនេះបាន??"

"តាមបញ្ជារបស់លោកប្រធានាធិបតី"

"ហាន់ ឌីអូ?? " ស៊ាវចាន់លាន់មាត់ " តែខ្ញុំគិតថាលោកឧត្តមសេនីយ៍ព្យាយាមតាមខ្ញុំច្រើនជាង"

នាយក្រាស់ឲ្យទឹកផ្លែឈើទៅលោកអគ្គនាយកជាមុនសិនទើបតបយ៉ាងត្រជាក់ "ខ្ញុំមើលមកដូចមនុស្សបែបនោះឬ នៅក្នុងភ្នែកលោកអគ្គនាយក??" នាយដកដង្ហើមនិងដើរចេញទៅ

"អ្ហេ!! ឈប់សិនខ្ញុំមិនមែនមានន័យបែបនោះទេ!! តាមពិតខ្ញុំ...." ស៊ាវចាន់ ឈានជើងដើរតាមគេពីក្រោយព្រោះតែឃើញលោកឧត្តមសេនីយ៍ដូចជាខឹងនឹងគាត់ហើយ តែភ្លាមរាងក្រាស់ស្រាប់តែឈប់ ធ្វើឲ្យលោកអគ្គនាយកដើរបុកខ្នងរបស់គាត់ "ហេតុអីលោកឈប់ភ្លាមៗបែបនេះ!?"

អ៉ីបូ ចាប់ដៃទាំងពីររបស់លោកអគ្គនាយកឡើងទៅផ្អឹបនឹងជញ្ជាំងខាងក្រោយដោយដៃម្ខាង ចំណែកដៃម្ខាងទៀតគាត់ចាប់ក្រសោបចង្កេះស្ដើងជាប់ឲ្យប្រាកដថាគេរើមិនរួច។

"វ៉ាង អ៉ីបូ!!!" ស៊ាវចាន់ ហៅឈ្មោះរបស់លោកឧត្តមសេនីយ៍ដោយបញ្ចេញការមិនពេញចិត្តតែអ្នកម្ខាងទៀតមិនបានខ្វល់ឡើយ។

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now