ផែនការ

234 30 1
                                    

ថ្ងៃមមាញឹកបានបញ្ចប់ ថ្ងៃដែលត្រូវទៅទទួលទានអាហារជុំគ្រួសារក៏បានមកដល់ទៀតហើយ។ ស៊ាវចាន់ គ្រាន់តែឈានជើងដល់ផ្ទះគ្រួសារស៊ាវទឹកមុខមិនទទួលស្វាគមន៍ក៏បង្ហាញភ្លាម។

« ឯងតែងតែមកយឺតស៊ាវចាន់» ម៉ាក់ចុងរបស់គេតែងតែជាអ្នកនិយាយទទួលស្វាគមន៍មុនគេជាមួយនឹងពាក្យគំរោះគំរើសគ្រប់បែបយ៉ាង។

« ម៉ាក់ យ៉ាងណាក៏ពួកយើងមកដល់ហើយ »

«ឯងកាន់តែឈ្លើយទៅហើយអាយាន នេះឯងមិនដឹងទេឬថាគេធ្វើអីដាក់បងប្រុសឯងខ្លះ»

«ម៉ាក់បានហើយ វាមិនបានធ្វើឲ្យខ្ញុំឈឺសូម្បីតែបន្តិចឡើយ» ឆាអ៉ីង ចេញមុខមកនិយាយកាត់ធ្វើឡូយដូចជាគាត់ខ្លាំងរឹងមាំណាស់ តែតាមពិតគ្រាន់តែមិនចង់សន្សំរឿងជាមួយស៊ាវចាន់តែប៉ុណ្ណោះ។

« លោកប៉ា!?»

« បន្ទប់សិក្សា»

ស៊ាវចាន់ គេដើរឡើងទៅបន្ទប់សិក្សាខាងលើ ហើយក៏បើកទ្វារចូលទាំងមិនទាន់គោះសុំអនុញ្ញាត្ត។

លោកស៊ាវកំពុងពិនិត្យមើលឯកសារខ្លះៗ និយាយមកកាន់គេ« ឯងកាន់តែឈ្លើយទៅៗហើយ»

« ខ្ញុំបានទៅគោរពផ្នូរអ្នកម៉ាក់ »

« ជាមួយក្មេងប្រុសនោះឬ?» គាត់ដូចជាចង់សំដៅដល់អ៉ីបូ

« មែនហើយ.... គេក៏កំពុងរស់នៅជាមួយខ្ញុំផងដែរ»

« យើងដឹងហើយ» មែនហើយគ្មានអ្វីដែលគាត់មិនដឹងពីស៊ាវចាន់ឡើយ

« តើប៉ាគិតថាលោកម្ចាស់វ៉ាងយ៉ាងម៉េចដែរ?»

លោកស៊ាវដាក់ឯកសារចុះនិងងើបមុខមើលគេជាមួយទឹកមុខសង្ស័យមិនប្រាកដប្រជា « ឯងចង់បានន័យថាយ៉ាងម៉េច?»

«ប៉ា និង លោកវ៉ាង មានទំនាក់ទំនងល្អជាមួយគ្នាមែនទេ?»

លោកស៊ាវទ្រឹងចាំបន្តិចទើបមានប្រសាសន៍« ជាម៉ាក់របស់ឯងទៅវិញទេ ពួកគេមិត្តសកលវិទ្យាល័យជាមួយគ្នា»

« ហេតុអីម៉ាក់ព្រមរៀបការជាមួយប៉ា?»

« ប្រាកដជាមកពីស្រឡាញ់គ្នាហើយ!» គាត់ឆ្លើយភ្លាមៗ តែម្ដង

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now