លោកមើលទៅដូចជាកម្មសិទ្ធិរបស់ខ្ញុំ

320 52 1
                                    

"ហ្អាស!? ទាក់ទងគ្នា??" លោកគ្រូពេទ្យនីកូឡាស ស្រែកភ្លាត់សម្លេងក្នុងហាងកាហ្វេធ្វើឲ្យអ្នកដទៃសម្លឹងមកគាត់ស្ទើរតែគ្រាប់គ្នា

"ក្រែងឯងថាចាំមើលសិននោះអី?" ស៊ាវអាន សួរពីក្រោយ នឹងមើលទៅកាន់អ៉ីបូដោយខ្សែភ្នែកចម្លែក

"តែយើងគិតថាជាគេនេះហើយដែលខ្ញុំតាមរក"

នីកូឡាស លើកចិញ្ចឹមឡើងនិងញញឹមបែបហួសចិត្ត ព្រោះតែពាក្យបែបនេះឮសឹងតែរាល់លើក។

"អ្នកមុនៗក៏ឯងនិយាយបែបនេះដែរ"

ស៊ាវអាន ដកដង្ហើមធំនិងធ្វើទឹកមុខធុញទ្រាន់។ គាត់ចាប់ស្មាលោកឧត្តមសេនីយ៍ ក្នុងនាមជាមិត្តនិងសួរដោយត្រង់ៗ

"បើឯងរកគេឃើញហើយវាយ៉ាងម៉េច? មិនប្រាកដថាគេមានអារម្មណ៍មកលើឯងដែរ អតីតកាលជាអតីតកាល បច្ចុប្បន្នទើបសំខាន់"

អ៉ីបូ មុខដែក គ្មានបញ្ចេញអារម្មណ៍អីលើទឹកមុខរបស់គេបន្តិចទេ។ ឃើញបែបនោះទើបគ្រូពេទ្យនីកូឡាសអត់ទ្រាំមិនបាន។

"បើជាមនុស្សមុនៗវាមិនអីទេ តែម្ដងនេះជាលោកអគ្គនាយកស៊ាវចាន់ ទោះរូបរាងគាត់ដូចក្មេងគួរឲ្យស្រឡាញ់ម្នាក់មែនតែគាត់ជាបុរសវ័យកណ្ដាលនិងដូចជាចចកដែលអាចសម្លាប់សត្រូវបានត្រឹមតែមួយពព្រិចភ្នែក!"

"មែនហើយគ្រួសារស៊ាវក៏មានប្រវតិ្តរញ៉េរញ៉ៃនិង ពាក់ព័ន្ធនឹងករណីជាច្រើនទៀត សូម្បីតែលោកអគ្គនាយកក៏ខាងរដ្ឋាភិបាលមិនអាចចូលទៅដល់ដែរ ខ្ញុំគ្រាន់តែប្រាប់លោកទេ ហើយលោកឧត្តមសេនីយ៍គួរតែតំឡើងតំណែងខ្ញុំ" ស៊ាវអាន និយាយដោយមិនដឹងថាទទួលបានភាពជឿជាក់មកពីណាទេ

"បាទ! លោកអនុសេនីយ៍ឯក ចាំខ្ញុំតំឡើងតំណែងឯងឲ្យមកធ្វើជាចាហ្វាយយើងម្ដង គិតយ៉ាងម៉េចដែរ?"

នីកូឡាសបិទមាត់សើចខឹសៗ នេះបុរសទឹកកពីរនាក់កំពុងនិយាយបញ្ឈឺគ្នាឬ?

"អ៉ីបូ ឯងទៅរៀនធ្វើចិត្តល្អបែបនេះតាំងពីណាមកហ្អាស?"

"តាំងពីដើមមកម្លេះ" អ៉ីបូ អោបដៃញ៉ាក់ស្មាពោពេញដោយភាពជឿជាក់ " ក្ដីបំណងរបស់ខ្ញុំគឺចង់ឃើញពិភពលោកមួយនេះពោពេញទៅដោយក្ដីស្រឡាញ់នឹងសន្តិភាព"

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now