ខ្ញុំជាស្កររបស់លោកស្រាប់ហើយ

495 60 2
                                    

មេឃចាប់ផ្ដើមងងឹតក្នុងអាកាសធាតុស្អុះស្អាប់។ រាងក្រាស់ដើរចេញពីផ្ទះបាយកាន់តែទឹកកកមួយកែវចូលមកក្នុងបន្ទប់គេងក៏ទច់ដំណើរព្រោះតែឃើញ រាងស្ដើងកំពុងតែប្រលេះឡេវអាវរបស់គាត់បង្ហាញចង្អេះស្ដើងនិងក្បាលពោះរាបស្មើ។

"តើលោកចង់ធ្វើអី?"

"ប្រាកដណាស់គឺងូតទឹក! លោកបានហាមឃាត់ខ្ញុំមិនឲ្យត្រឡប់ទៅផ្ទះ ដូច្នេះខ្ញុំត្រូវការងូតទឹកនៅទីនេះ"

អ៉ីបូដើរទៅរករាងតូចនិងទុកភេសជ្ជៈនៅលើតុជាមុនសិន មុននឹងងាកមកហាមឃាត់ "របួសលោកមិនអាចត្រូវទឹកបានទេ"

"ខ្ញុំជម្រះតែខ្លួនទេ នឹងមិនត្រូវរបួសទេ!!" ស៊ាវចាន់ ធ្វើទឹកមុខយ៉ាងជឿជាក់ ធ្វើឲ្យគេមានទំនុកចិត្ត។

"ខ្ញុំនឹងរកសម្លៀកបំពាក់់ឲ្យលោក"

ប្រហែលជាប៉ុន្មាននាទីក្រោយមកស៊ាវចាន់ចេញពីបន្ទប់ទឹកវិញដោយមានតែកន្សែងបិទបាំងមួយកំណាត់ក្រោម ជាមួយនឹងភាយក្លិនសាប៊ូរបស់អ៉ីបូ ធ្វើឲ្យរាងក្រាស់លួចលេបទឹកមាត់ បង្ខំចិត្តឲ្យស្ងប់វិញ។

"តើលោកចង់ឲ្យខ្ញុំប្ដូរបង់របួសឲ្យដែរទេ??"

ស៊ាវចាន់ ដៀងភ្នែកមើលទៅអ៉ីបូថែមទាំងលួចញញឹមខិល "មិនបាច់ទេតែ...." នាយដើរមកចាប់ស្មាក្រាស់និងបង្អូសមកប៉ះថ្ពាល់ មុននឹងប៉ះបបូរមាត់ថ្នមៗ "ខ្ញុំឃ្លានហើយបងឧត្តមសេនីយ៍!!"

បុរសម្នាក់នេះពិតជាមានទេព្យកោសល្យខាងដាស់អារម្មណ៍ អ្នកដទៃឲ្យងើបឡើងមកមែន។ អ៉ីបូ ចាប់កញ្ចឹងករសរខ្ចីជាប់នឹងអោបថើបបបូរមាត់យ៉ាងរហ័សមិនអាចឲ្យអ្នកចាញ់ប្រៀបគេចចេញទាន់

"នេះជាថ្លៃអាហារពេលល្ងាច"

"តែប៉ុណ្ណឹងទេ??"

អ៉ីបូ បើកភ្នែកធំៗ ព្រោះក្នុងគំនិតគាត់ពេលនេះកំពុងតែនឹករូបភាពនូវអ្វីដែរបុរសម្នាក់នេះចង់បាន។ នាយដកដង្ហើមធំនិងសុខចិត្តបោះបង់ចោលនូវឱកាសមាសនេះ។

"មិនមែនពេលនេះទេ ខ្ញុំនឹងទៅធ្វើអាហារឲ្យលោក!" និយាយរួច រាងស្ដើងក៏ត្រូវគេទុកចោលនៅក្នុងបន្ទប់តែម្នាក់ឯង

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Where stories live. Discover now