កម្មសិទ្ធិរបស់ខ្ញុំ

317 47 3
                                    

  ឡានស្ព៉តខ្មៅមួយគ្រឿងបានចតនៅចំហៀងនៃអគាដែលត្រូវបានគេទុកចោល ភ្លាមៗនោះក៏ឃើញរាងស្ដើងចេញពីក្នុងឡានជាមួយនាយអង្គរក្សនិងជំនួយការរបស់ខ្លួន។ ពួកគេឡើងទៅជាន់ទីបីក្នុងបន្ទប់បិទជិតមួយ មានមនុស្សម្នាក់បានអោនគំនាប់ចំពោះគាត់និងនិយាយខ្សឹបៗ

"ខ្ញុំបានរកគាត់ឃើញហើយ"

"ធ្វើការបានល្អ" ស៊ាវចាន់ ដោះអាវក្រៅរបស់គាត់បោះទៅឲ្យគេកាន់ និងចាប់មូលដៃអាវគាត់ឡើង បង្ហាញសរសៃដៃតឹងឡើង។

"ពួកឯងជាអ្នកណា!! ឆាប់ដោះលែងយើងភ្លាម" បុរសម្នាក់ត្រូវបានគ្របដោយក្រណាត់ខ្មៅ បានស្រែកឡូឡារហូតដល់សម្លេងរបស់គាត់ប្រែជាស្អកទៅហើយ។

ស៊ាវចាន់ មើលទៅបុរសម្នាក់នោះយ៉ាងស្រងេះស្រងោច គាត់ស្ទើរតែភ្លេចថាគាត់បានចំណាយកន្លះជីវិតរបស់គាត់ធ្វើរឿងបែបនេះ ។ គ្រោងដោយបង្កើតអង្គរក្សជាច្រើននិងភ្នាក់ងារស៉ើបពីមួយទៅមួយដោយគ្រាន់តែចង់ដឹងការពិតកាលពីដប់ឆ្នាំមុន។

ស៊ាវចាន់ដកដង្ហើមធំ និងចាប់ក្រណាត់ខ្មៅចេញពីក្បាលរបស់បុរសនោះ "ខានជួបគ្នាយូរហើយអ្នកមើលថែផ្ទះ"

បុរសវ័យកណ្ដាលភ្នែកសរឡើងញ័រខ្លួន គាត់និយាយយ៉ាងញញាក់ញញ័រ ដូចជាកូនសត្វក្រោមចង្កូមស្ដេចព្រៃ "អ្នក...អ្នក...អ្នកប្រុស...តូច.!!"

"ខានជួបគ្នាយូរហើយ" ស្នាមញញឹមដែលធ្វើឲ្យគេមិនស្រួលចិត្តបានលេចឡើងលើផ្ទៃមុខរបស់ស៊ាវចាន់

"ខ្ញុំមិនដែលស្គាល់ឯងទេ!! ខ្ញុំមិនដឹងអ្វីទាំងអស់!! ដោះលេងយើងទៅនេះជាអំពើបទល្មើស!!"

ផាំង គ្រាប់កាំភ្លើងហោះមកបញ្ជាសជើងគាត់ដោយស្នាដៃនាយអង្គរក្សរីឆាត "បិទមាត់ឯងទៅអាចង្រៃ"

"រីឆាត!! កុំបន្លាចគាត់... ត្រូវប្រតិបត្តិចំពោះមនុស្សចាស់ដោយសុជីវធម៌" ស៊ាវចាន់ រុញកាំភ្លើងរបស់រីឆាតចុះ "យើងគ្រាន់តែចង់សួរសុខទុក្ខគាត់"

"ពួកឯងចង់បានអី??"

"កាលពីដប់ឆ្នាំមុន ផ្ទះចាស់ត្រកូលស៊ាវបានឆេះ លោកស្រីស៊ាវបានស្លាប់ ត្រូវនឹងថ្ងៃដែលលោកបាត់ខ្លួន ថាទៅមើលតើគួរឲ្យសង្ស័យដែរទេ??"

ចងចិត្តលោកឧត្តមសេនីយ៍(វគ្គពីរ)Unde poveștirile trăiesc. Descoperă acum