Episode:3-4-5

557 10 0
                                    

#លោកប៉ាចិញ្ចឹម
Episode:3-4-5

   លីឡា!ស្ដាប់លោកប៉ានិយាយបែបនេះក៏លែងតបតអ្វីទៀតហើយនាងក៏ក្រោកឡើងដើរទៅឈរនៅមាត់បង្អួចសម្លឹងមើលមកក្រៅទាំងញញឹមបិតភ្នែកទទួលយកលំអងក្លិនផ្កាលីលីកុលាបឈូករត្នដែរហោះហើរជះប្រហើរមកតាមខ្យល់រវិចៗនោះឯលោកដង្ខៅយើងដែរអង្គុយមើលសៀវភៅឯនេះក៏កើតក្ដីងឿងឆ្ងល់និងកូនស្រីចិញ្ចឹមរបស់ខ្លួន តែគាត់ក៏មិនមាត់អ្វីដែរដៃមាំរបស់រាងចំណាស់ក៏លើកទៅទាញរបស់មួយមកដាក់មាត់ហើយក៏កេះដែកកេះឆាច់ៗដុតវាគាត់ក៏បឺតបង្ហុយផ្សែងលីឡាក្រលែកមកឃើញនាងប្រញាប់ស្ទុះមកទាញវាចេញពីមាត់លោកប៉ា តែលោកដង្ខៅក៏កញ្ឆក់មកវិញ
ដោយស្ដីឲ្យកូនស្រី

«ឯងឆ្កួតស្អីឲ្យខ្សៀរបស់យើងមកវិញ»
របស់នោះធំបន្តិចពណ៌ខ្មៅរលោងស្រិលដោយមានឈ្មោះថាខ្សៀរសង្ឃឹមថាមិត្តអ្នកអានធ្លាប់ស្គាល់ទៅចុះ។
«លោកប៉ាឈប់ជកវាទៅណាស់វាមិនល្អចំពោះសុខភាពឡើយ»
«វាឆ្កួតស្អីឯងឈើរីនេះយើងជក់ខ្សៀនេះរាប់សិបឆ្នាំហើយតាំងពីជីដូនជីតា យាយលួតតាលួតមកគ្មានអ្នកហាមប្រាមឡើយមកជំនាន់យើង ក៏ដូចគ្នាគ្មានអ្នកណាម្នាក់ហ៊ានកញ្ឆក់របស់នេះពីដៃយើងទេហើយឯងឆ្កួតអីហាស់?»

«លោកប៉ា!នេះវាខូចសុខភាពរបស់លោកប៉ាណាស់ឈប់ប្រើវាទៅ»
«អឺ!អញឲ្យវាទៅរៀនចេះដឹងទៅត្រឡប់មកវិញឯងប្រដៅយើងហាស់នេះយើងជក់វារាប់សិបឆ្នាំហើយយើងមិនដែរសូម្បីតែក្អក ហើយខិះៗ!»
និយាយមិនទាន់ចប់ផងស្រាប់តែលោកដង្ខៅក្អកស្ងួតខិះៗរួចហើយគាត់ក៏ឈប់និយាយបន្តទៀតតែលីឡាក៏ពន្លត់ខ្សៀនោះហើយនាងក៏លើកទឹកចាក់ចូលកែវយកមកឲ្យលោកប៉ា ទើបនិយាយបន្ត៖

«ឃើញទេលោកប៉ាខ្ញុំនិយាយមិនទាន់ផុតពីមាត់ផងនេះចាស់ហើយម្ដេចក៏រឹងរួសបែបនេះ ពិតប្រាកដដូចលោកតាលោកយាយមានប្រសាសន៍ប្រាប់ខ្ញុំអញ្ចឹងគឺលោកប៉ារឹងរួសពិបាកយល់»
«មិញនេះ!យើងឈ្លក់ទឹកមាត់ទេឯងកុំស្មានជ្រុលនៃពួកអាពេទ្យសម័យថ្មីដូចពួកឯងនេះគឺពួកៗអាប្រឆាំងជាមួយចាស់ យើងប្រាប់ចុះណាស់ក្បិតថាយើងបញ្ជូនឯងឲ្យទៅរៀនធ្វើពេទ្យតែមិនឲ្យតាមអាបែបវិទ្យាសាស្ត្រទាំងស្រុងទេវើយ»

លោកប៉ាចិញ្ចឹមTempat cerita menjadi hidup. Temukan sekarang