៤៩/៥០

247 12 13
                                    

#លោកប៉ាចិញ្ចឹម

៤៩/៥០

ដង្ខៅឮហើយក៏ញញឹមស្រស់ឡើង ព្រោះក្នុងចិត្តលោកដឹងច្បាស់ណាស់ថា រាងតូចឈើរីមិនអាចទទួលយកខ្លួនធ្វើជាគូរជីវិតបានឡើយ។

«នេះកាតយើងទុកត្រង់នេះ ឯងយកទៅទុកប្រើប្រាស់ចុះ»និយាយទាំងដើរទៅដាក់កាតពណ៌ខ្មៅលើតុ ទើបកម្លោះចាស់ដើរថយ ដៃរៀបនិងទាញទ្វារបន្ទប់បិទទៅហើយ តែនាយក៏ត្រូវឈប់ដំណើរវិញស្របពេលដែររាងតូចនិយាយកាត់។

«ខ្ញុំមិនត្រូវការទេលោកប៉ាយកទៅវិញចុះ ខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ»
«យើងឲ្យ ព្រោះថ្ងៃមុខយើងគង់តែឲ្យទៅឯងដដែល ហើយមិនបាច់បារម្ភទេ ថា យើងនិងចូលខ្លួនទៅក្បែរឯងទៀតនោះ ព្រោះថាយើងនិងរកមនុស្សដែរស្របាលយើង មករៀបការជាមួយ ដើម្បីឲ្យស្ងប់ចិត្តណាឈើរី»

~បានឮដង្ខៅពោលឡឡើង ពេញត្រចៀកហើយ ឈើរីតូចបែរជាហូរទឹកភ្នែកធ្លាក់ចុះមក នាងមានអារម្មណ៍ចុកអួលទ្រូងឈ្វេងយ៉ាងម៉េចក៏មិនដឹង ចិត្តពិតរិទ្ធតែមិនចង់ឲ្យនាយ រកនារីណាមករៀបការៗចោលនាងឡើយ។
អេ៎!ឬ?នាងស្រលាញ់បុរសចំណាស់ម្នាក់នេះហើយ? តែបើមិនស្រលាញ់ ម្ដេច?ក៏នាងព្រមលះបង់រាងកាយល្អស្អាតបរិសុទ្ធឲ្យទៅនាយងាយនោះ ចាស់នេះពិតជាមិនយល់ចិត្តក្មេងមែនហើយថែមមកនិយាយឲ្យនាងរង្គោះចិត្តហូរទឹកភ្នែកជ្រែកថ្ពាល់ថែមទៀត បុរសដ៏យ៉ាប់យឺនអ្ហើយ ធ្វើឲ្យខ្ញុំនិងអ្នកអានហត់នឿយ រិទ្ធតែមិនយល់ពីចិត្ត ចាស់ក្មេងមួយគូរនេះហើយ។

«យំធ្វើអី?»ឃើញទឹកភ្នែកស្រីតូចបណ្ដូលចិត្តហូរដាបផែនថ្ពាល់ទន់រលោងបែបនេះ ដង្ខៅក៏ចូលខ្លួនមកក្បែរកាយតូចដៃលើកមកជូតដំណក់ទឹកភ្នែក រួមទាំងសួរសំណួរ ដូចចខាងលើនោះ។
«ឆ្លើយមក តើយំធ្វើអី? យើងនិយាយអីខុសឬ?បានជាឯងយំយ៉ាងនេះ?» ដៃនៅអង្អែលថ្ពាល់ក្រពុំ មាត់នៅតែហើបសួរ រាងតូចក៏កាន់តែអណ្ដឺតអណ្ដកយំរកតែមែនទែន យំដោយគ្មានមូលហេតុ។

«អ្ហឹកៗ!លោកប៉ាអាក្រក់ណាស់ខ្ញុំស្អប់លោកអ្ហឹកៗចេញទៅៗ»
«ឲ្យប៉ាចេញទៅណារួច នេះកូនកំពុងតែយំប៉ាត្រូវនៅលួងកូនឲ្យបានត់យំសិនណា»

លោកប៉ាចិញ្ចឹមWhere stories live. Discover now