៣៧/៣៨

288 10 4
                                    

  #លោកប៉ាចិញ្ចឹម

     ៣៧/៣៨

      បញ្ជារៗ រាងតូចច្រឡឹងសម្លឹងមុខដង្ខៅចំណាស់ទាំងចងចិញ្ចើមជាប់ ព្រោះតែសែនធុញនិងបញ្ជាររបស់នាយជាខ្លាំង។

«លោកដង្ខៅគួរតែទៅបន្ទប់របស់លោកវិញទៅ»
«ហៅយើងថាម៉េច?»
ភ្នែកបិតហើយ តែក៏បើកព្រឹមៗមកវិញ។
«លោកម្ចាស់»
«ឈើរីយើងមានអារម្មណ៍ថាឯងឌឺយើងទៀតហើយ»
«លោកប៉ា នេះខ្លួនក៏កខ្វក់លោកទៅងូតទឹកទៅ»
«យើងស្រវឹងស្រាដើរមិនរួច ឯងចុះទៅលាយទឹកឲ្យយើងងូតបន្តិចមក»
«រឿងច្រើន»
«ឬ?ចង់ធ្វើអីផ្សេង ជាកូនមិនគួរណាខ្ចិលទេ»

ឈប់តបវាចារាងតូចក៏ទម្លាក់ប្រអប់ជើងចុះលើការ៉ូថ្នមៗ ទើបក្រោកចេញពីគ្រែដើរចូលបន្ទប់ទឹកដើម្បីលាយទឹកក្ដៅឲ្យដង្ខៅងូត។

រាងតូចដើររលាស់ចង្កេះចូលបន្ទប់ទឹកហើយ ទើបដង្ខៅក្រោកតាមមើលដំណើរនាងទាំងលួចញញឹមខ្សោះជាតិតែម្នាក់ឯងលើគ្រែ ចិញ្ចើមក៏ញាក់តិចបែបជាអ្នកឈ្នះ ។
~~~

«រួចរាល់ហើយអញ្ចើញក្រោកទៅងូតទឹកទៅ»
ចូលទៅមួយសន្ទុះ រាងតូចក៏ចេញមកវិញចេញមករួមជាមួយពាក្យអញ្ចើញលាយដេញ ឲ្យដង្ខៅទៅងូតទឹកតែលោកដង្ខៅនៅតែបិតភ្នែក គេងឆ្កាងដៃហាក់ធ្វើមិនឮសម្លេងរបស់រាងតូចឡើយ ឃើញបែបនេះស្រីតូចរាងស្រឡូនក៏ចូលខ្លួនមកក្បែរ ដៃលើកមកប៉ះដៃនាយតិចៗ តែនាងក៏ចាប់អារម្មណ៍ជាមួយរបួស នៅត្រង់ខ្នងម្រាមដៃរបស់នាយ ទើបនាងលាន់មាត់រអ៊ូរទាំឡើង ទាំងខ្នាញ់។

«នេះចាស់ធ្វើឫកដូចស្ទាវ ដៃរបួសម្ដេច?មិនលាបថ្នាំទុកបែបនេះ ដឹងទេថាមានមេរោគ»
«យើងមិនមែនពេទ្យ យើងមិនដឹងទេ»

ដង្ខៅបើកភ្នែកឡើង ដោយតសម្ដីទៅកាន់នាង ទាំងក្រោកអង្គុយទម្លាក់ជើងចុះដៃច្រត់ទៅក្រោយចង្កាងើយសម្លឹងមុខកូនស្រីទាំងធុញថប់។

«ជួយនាំយើងទៅងូតទឹកបន្តិចទៅ យើងស្រវឹងដើេមិនរួច»
«មុខនេះបញ្ជាក់ច្បាស់ណាស់ ថាលោកមិនស្រវឹងទេ»
«ចិត្តយើងចង់ស្រវឹងយ៉ាងម៉េច?មានអ្វីទេ?»
«ចិត្តឆ្កួតឡប់សតិ»
«ឯងកំពុងតែផ្ចាញ់ចិត្តយើងមែនទេ?»

លោកប៉ាចិញ្ចឹមWhere stories live. Discover now