១០៩/១១០

130 4 0
                                    

#លោកប៉ាចិញ្ចឹម

ភាគ:១០៩/១១០

   ~អភិនីហារ ពិតជាមានមែនអ្នកទាំងពីរបានមក ប្រទេសជាមួយគ្នាតែក៏មិនប្រាកដថា បានជួបគ្នាដែរ សហរដ្ឋអាមេរិចធំយ៉ាងនេះ។ តែពាក្យចាស់មួយឃ្លាបានពោលថា បើមាននិស្ស័យគង់និងបានជួបគ្នាទេ ព្រោះយើងមិនព្យាយាមចង់ជួប ចង់តាមរកគេក៏ដោយ សរុបវាមិនខុសអីពីពាក្យអភិនីហារនេះឡើយ។

  ចេញពីប្រលាន យន្តហោះរដ្ឋកាលីហ្វ័រញ៉ាហើយ រាងតូចបានគេចពីអង្គរក្ស ទៅទិញសំបុត្រ យន្តហោះដើម្បីឆ្កោះទៅកាន់ រដ្ឋមួយផ្សេងទៀត។

~សានត្រានសីុស្កូ~

  រាងតូចបានចូលមកដល់រដ្ធមួយទៀតហើយ មកដល់ភ្លាមរឿងដែរនាងត្រូវធ្វើមុនគេនោះគឺ រកអាហារញាំុំ។
«នេះអ្នកនាងលីសា តើមែនទេ?»
បុគ្គលិករត់តុ ដើរមកទទួលការកម្ម៉ង់ គេក៏បានស្គាល់ស្រី្ដម្នាក់នេះ។
«ចេះនិយាយភាសាកូរ៉េ បានច្បាស់ណាស់ ហើយស្គាល់ខ្ញុំបានដោយរបៀបមិញ ខ្ញុំទើបតែមកជាន់ទឹកដីនេះជាលើកដំបូងទេ??»

នាងធ្វើភ្នែកឡិឡង់ៗ ដាក់អ្នករត់សង្ហាម្នាក់នោះ កម្លោះឃើញនាងភាំងៗបែបនេះ គេរអស់សំណើចបន្តិចមុននិងនិយាយប្រាប់នាងឲ្យអស់សេចក្តី។
«អ្នកនាង សាកសម្លឹងទៅមើលទូរទស្សន៍នៅជញ្ជាំងទៅ ព៌តមានកំពុងតែចុះផ្សាយតាមរកអ្នកនាងគ្រប់ទីកន្លែងហើយ តែអ្នកនាងកុំបារម្ភអី នៅទីនេះអ្នកនាងមានសុវត្ថិភាពហើយ ព្រោះនៅទីនេះជាហាងអាហាររបស់ ចៅហ្វាយជន»

ស្ដាប់អ្នករត់តុនិយាយហើយរាងតូចធ្លាក់ស្មាស្រយ៉ា កនេះនាងខំគេចពីក្រពើបែរជាបានមកជួបខ្លាទៅវិញ តែមកដល់នេះហើយបើសិនជា នាងរត់ទៀតលោកជននិងឡើងមក មើលថែនាងដោយខ្លួនឯងមិនខាន។
«អ្នកនាងៗ មកទីនេះយ៉ាងមិចបាន?»
ចំណិតដែរជាកូនចៅ ប្រញាប់ប្រញាល់រត់ស្រចូលមក ពួកគេទើបតែចុះពីលើយន្តហោះភ្លាមក៏ មករកនាងភ្លាម។

«គឺ..គឺ..ខ្ញុំវង្វេងចេះតែដើរចុះឡើងៗ ក៏មកដល់ទីនេះ»
ភ្នែកព្រិចៗ រកពាក្យពេចន៍កុហកចំណិតទាំងពីរ តែនាយមិនជឿទេ នណាដើរ មកឆ្ងាយយ៉ាងនេះនោះ។
«អូ៎!អ្នកនាងវង្វេងដើរឆ្លង រដ្ឋបាន»

លោកប៉ាចិញ្ចឹមWhere stories live. Discover now