១១១/១១២

122 8 1
                                    

#លោកប៉ាចិញ្ចឹម
ភាគ:១១១/១១២

~ប្រុសតូចដែរអាងខ្លួនជាអ្នកខ្លាហានថា មកការពារម៉ាមីតែគេឃើញលោកតាពនេចរស្ទុះមកឱបម្ដាយជាប់បែបនេះគេក៏រត់ប្រូចូលមកខាងក្នុងចូលបន្ទប់ចាក់គន្លឹះទ្វារជិតឆឹងដៃលើកបន់ព្រះសំពះទេវេតា។
«សូមឲ្យខ្មោចនោះ រលាយបាត់រូបរាងផងទៅ ភាំងភាំង»
គេពិតជាមានការភ័យខ្លាចមែន ដ្បិតថាតាំងពីកើតមកគេមិនដែរឃើញមនុស្សចម្លែកដូចនេះឡើយ លើកទីមួយបានឃើញហើយរត់ចោលម៉ែបាត់ ហើយបុរសគួរឲ្យខ្លាចម្នាក់នោះទៀតក៏ជាឪពុក។

«ម្ដេចឯងមកនៅទីនេះដែរ ឬឯងតាមរកខ្ញុំ?»
ប្រលែងកាយតូចមកវិញ ដង្ខៅលើកដៃវែកសក់ខ្លួនឯងមកសៀតគុម្ភត្រជាក់ លោកសួរទៅកាន់រាងតូចដោយមានភាពជឿកជាក់ខ្ពស់ ថានាងប្រាកដជាមកតាមរកនាយ។
«ខ្ញុំមិនបានមកតាមរកបុរសអាណាថានោះទេ»
ស្ដីចប់រាងតូចរត់ចូលផ្ទះបាត់ ដង្ខៅក៏ចង់ចូលមកតាមតែប៉ូលិសធ្វើការឃាត់ខ្លួនមិនឲ្យគាត់ចូលទៅទេ។
«ចាប់យើងធ្វើអី យើងជាប្ដីរបស់គេអស់លោកចេញទៅ»
និយាយហើយគាត់លើកដៃអង្អែលពុកមាត់ដ៏វែងត្រឹមទ្រូងរបស់គាត់ចុះឡើងៗ ដៃម្ខាងទៀតលើកចង្អុលទៅច្រកចេញ នោះជាសញ្ញាបង្ហាញថាគាត់ដេញប៉ូលិសឲ្យចេញ។

«លីឈី?»
នាងចូលមកស្រែកហៅកូនប្រុសតែគេមិនទាន់បានឆ្លើយតបមកកាន់ម្ដាយទេ លោកដង្ខៅក៏ចូលពីក្រោយ
នាងភ្ញាក់ព្រើតស្ទើដាច់ផ្ងារទៅក្រោយ។
«ចេញពីផ្ទះរបស់ខ្ញុំទៅ ចូលមកធ្វើអី?»

«មើលទៅរាងនៅសង្ហាដែរតើ ហឹុម!ខានឃើញរូបរាងខ្លួនឯងក្នុងកញ្ចក់បែបនេះយូរហើយ»
គេដេញចេញមិនខ្វល់តែ លោកដែរជាទៅឈរនៅមុខកញ្ចក់ដាក់តាំងក្នុងផ្ទះ ឈរផ្អៀងផ្អងមើលខ្លួនឯងផ្លយមាត់សសើរសម្រស់ខ្លួនឯងថាសង្ហាថែមទៀត។

«ចេញទៅជនអាណាថា ខ្លួនគួរឲ្យខ្ពើមរអើមណាស់កខ្វក់ ឬក៏ធ្លាក់ខ្លួនក្រហើយ បានជាមានរូបរាងបែបនេះ»
ដង្ខៅងាកមុខមកសម្លឹងភ្នែក របស់នាងមើលទៅនាងដូចជាមិននឹកនានាយសោះ។ នាយចេះតែសម្លឹងមុខនាងៗខំលាក់អារម្មណ៍ណាស់ មុននោះនាយស្ទុះមកឱបនាងៗនៅរំភើបមិនទាន់បាត់ផង មិនថានាយមានរូបរាងបែបណា។

លោកប៉ាចិញ្ចឹមWhere stories live. Discover now