៦៥/៦៦

222 7 0
                                    

#លោកប៉ាចិញ្ចឹម

៦៥/៦៦

 
     បុរសអស្ចារ្យ ឬក៏ស្ពាយហ៍ដឺ របស់កូនស្រី លោកពីងពាងដ៏អស្ចារ្យ។ដង្ខៅហុចកាំភ្លើងនោះទៅឲ្យកូនស្រីកាន់ រាងតូចកាន់មកមើលហើយរិទ្ធិតែសើចក្អាកក្អាយសប្បាយរីករាយឡើង នេះជាលើកទីមួយហើយដែរនាងសើចចេញពីក្នុងចិត្ត បង្ហាញពិភពលោកបែបនេះ ហើយក៏ជាលើកទី១ដែរលោកដង្ខៅបានឃើញ បានស្ដាប់ឮសម្លេងសើច របស់នាង។

«កំប្លែងអីណាស់ណាទៅ នាងល្អិតអ្ហើយ?»
«លោកប៉ាៗ នេះលោកប៉ាទៅដណ្ដើមក្មេងមកពីណា?ហើយលោកប៉ាដឹងបានយ៉ាងម៉េច ថាខ្ញុំត្រូវគេធ្វើបាប?»

រាងតូចសម្រួលអារម្មណ៍ រួមទាំងបន្តសួរសំណួរដែរនាងចង់សួរទៅកាន់ លោកដង្ខៅ។
«គឺក្រោកឡើង ងូតទឹករួច យើងក៏ឃ្លានតែស្រាប់តែបាត់បេះដូង មួយជំហៀងមិនដឹងថាវារត់ទៅណានោះទេ ទើបអារម្មណ៍ឃ្លានក៏បាត់អស់រលីង ហើយអាភ្នែកនេះវាចេះតែលោតៗ បេះដូងមួយជំហៀងដែរនៅចេះតែមិនស្រួល ទើបអារម្មណ៍និងចិត្តទទូចបបួលឲ្យចេញតាមរកគេ តែមកដល់ក៏បានជួបក្មេងប្រុសម្នាក់យើងសាកសួរគេ រកបេះដូងនោះ តែមិនបានសាច់ការអីទេ បានតែកាំភ្លើងជ័រមួយដើមនេះ គេឲ្យមករួមទាំងប្រាប់ថា ទុកឲ្យកូនរបស់អ៊ុំលេងចុះ»

រៀបរាប់វែងជាងទឹកសមុទ្រដែរកំពុងតែហូរទៅទៀត លោកដង្ខៅ ។
«ចុះលោកប៉ារកឃើញបេះដូងនោះហើយឬនៅ?»
ធ្វើពើជាមិនដឹង រាងតូចសួរប្រយោល នៃប្រយោគមួយឃ្លានេះ សួរហើយនាងដើរតិចៗមឈរនៅមាត់ទឹកដំដើរអូសៗដូចចង់ឲ្យរាងចំណាស់ដើរទៅតាមយ៉ាងនេះឯង។

«រកឃើញហើយ ឥឡូវនេះបេះដូងនោះមកផ្ជាប់គ្នាវិញហើយៗក៏កំពុងតែដំណើរការ»
ដំណើរមាំដើរមកឈរពីក្រោយ ទើបឱនខ្សឹបប្រាប់នាងនៅចម្លើយ មិនមែនតែឱនខ្សឹបប្រាប់ខ្លាចនាងមិនឮនោះទេ តែដៃនៅឈ្លើយឈ្លៀតលូកមកក្រសោបឱបចង្កេះមួយក្ដាប់តូចរបស់នាងថែមទៀត។

«អូ៎!នេះលោកប៉ាលែងទៅប្រយ័ត្នមានគេមកឃើញ»
«មនុស្សម្នាគេដើរបើកភ្នែក បើមិនឲ្យគេឃើញទើបចម្លែក»
«សម្ដីបែបនេះហើយទើបខ្ញុំគ្មានអារម្មណ៍ស្នេហាទៅលើលោកប៉ានោះ មិនចេះរកភាសាពិរោះជាងនេះមកតបទេឬ?»
នោះស្ដាប់ប្រយោគ នេះហើយដង្ខៅញញឹមបិតមាត់មិនជិត ញញឹមរហូតបង្ហាញស្នាមជ្រួញតិចៗនៅកន្នុយភ្នែក ដៃមាំចាប់បង្វិលកាយតូចល្វត់ល្វន់ឲ្យបែរមកប្រឈមជាមួយនាយ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now